ស្ត្រីវ័យ២៨ឆ្នាំ Richards ប្រាប់ច្រកធំៗ៣ ច្នៃទេពកោសល្យចេញជាចំណូលអកម្ម រកលុយបានជិត២ម៉ឺនដុល្លារ/១ខែ
Kan DaraMARCH 30 20236.4 K views

តើនរណាខ្លះចង់ចូលនិវត្តន៍ទាំងវ័យក្មេង? អ្នកនាង Rachel Richards អាចចូលនិវត្តន៍ត្រឹមវ័យ២៨ឆ្នាំ ដោយបង្កើតចំណូលអកម្មខ្ទង់ជិត២ម៉ឺនដុល្លារ/១ខែ និងអាចរស់នៅក្នុងជីវិតដែលខ្លួនប្រាថ្នាទាំងក្មេងល្ហក់។ ក្នុងបទសម្ភាន៍ជាមួយទូរទស្សន៍ CNBC កាលពីចុងឆ្នាំ២០២២នេះ Richards បានចែករំលែកច្រកធំៗ៣ ច្នៃទេពកោសល្យចេញជាចំណូលអកម្ម និងអាចឈប់សម្រាកពីការងារពេញម៉ោង ៩am-៥pm រួមមានដូចខាងក្រោម៖

1

/. ប្រើលុយសន្សំពីការងារពេញម៉ោង បង្កើតចំណូលបន្ថែម

Richards បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុ និងធ្វើការរយៈពេលពីរឆ្នាំជាអ្នកប្រឹក្សាហិរញ្ញវត្ថុដោយប្រាក់ខែឆ្នាំទី១បាន ៣៦,០០០ដុល្លារ និងឆ្នាំទី២បាន ៤២,០០០ដុល្លារ។ នាង​និយាយ​ថា​៖ «​ការ​ចំណាយ​របស់​ខ្ញុំ​មាន​ប្រហែល ១,៥០០ដុល្លារ​ក្នុង​មួយ​ខែ ​ដោយសារ​ខ្ញុំ​មិន​មាន​កម្ចី​និស្សិត ហើយ​ខ្ញុំ​ពូកែ​សន្សំសំចៃ ខ្ញុំ​អាច​សន្សំ​ប្រាក់​បាន​ជាង​ពាក់​កណ្តាល​សូម្បី​តែ​ពេល​នោះ»

ក្នុងឆ្នាំ២០១៧ Richards បានចាប់ផ្តើមផ្តោតលើមធ្យោបាយបង្កើតប្រាក់ចំណូលអកម្ម។ នាង​និយាយ​ថា​៖ «គ្រា​នោះ យើង​គ្មាន​ចំណូល​ផ្សេង​ទៀត​ទេ​ យើង​ទាំង​ពីរ(គូដណ្ដឹង) ​កំពុង​តែ​ធ្វើ​ការយ៉ាងមមាញឹកពីម៉ោង ​៩am-pm»។ នៅឆ្នាំដដែល គូស្នេហ៍មួយគូនេះបានទិញអចលនទ្រព្យដំបូងគឺ អគារពីរនៅ Louisville ដែលមានតម្លៃ ១០០,០០០ដុល្លារ ដោយលុយនេះបានមកពីការសន្សំជាច្រើនឆ្នាំរបស់ពួកគេបូកបញ្ចូលគ្នា។ អ្នកទាំងពីរបានបន្តវិនិយោគលើអចលនទ្រព្យយ៉ាងគឃ្លើន ដោយបានទិញអចលនទ្រព្យចំនួនប្រាំមួយ (សរុបប្រហែល ៤០យូនីត) ក្នុងរយៈពេលត្រឹមពីរឆ្នាំប៉ុណ្ណោះ និងយូនីតខ្លះអាចរកចំណូលបានចន្លោះពី ២០០-៣០០ដុល្លារក្នុងមួយយូនីត។ ជំនួសឲ្យការធ្វើការពេញម៉ោង ឥឡូវនេះពួកគេចំណាយពេលប្រហែល ៥-១០ម៉ោងក្នុងមួយសប្តាហ៍ក្នុងការគ្រប់គ្រងអចលនទ្រព្យដោយប្រមូលបានប្រាក់សរុបប្រមាណ ៨០០០ដុល្លារក្នុងមួយខែ។

3

/. រសេរសៀវភៅ

Richards និយាយថា៖ «ខ្ញុំចាប់ផ្តើមគិតអំពីការសរសេរសៀវភៅនៅដើមឆ្នាំ២០១៧ ពីព្រោះគ្រួសារ និងមិត្តភ័ក្តិរបស់ខ្ញុំទាំងអស់បានមករកខ្ញុំសម្រាប់ដំបូន្មានផ្នែកហិរញ្ញវត្ថុ»។ បន្ទាប់ពីការបោះពុម្ពសៀវភៅរបស់នាងដោយខ្លួនឯងនៅលើ Amazon អ្នកនាង Richards និយាយថានាងបានប្រមូលប្រាក់លើការចំណាយបោះពុម្ពមកវិញក្នុងរយៈពេលមួយខែដំបូង។ ចាប់តាំងពីពេលនោះមកក្តីស្រមៃចូលនិវត្តន៍របស់នាងហាក់កាន់តែខិតជិតមកដល់ ដោយនាងទទួលបានប្រហែល ៤,០០០ដុល្លារជាចំណូលអកម្មបន្ថែមកើតចេញពីសៀវភៅមួយក្បាលនោះ។

/. បង្កើតវគ្គសិក្សា

ក្រៅពីចំណូលអចលនទ្រព្យ និងសៀវភៅ Richards ក៏ផ្តល់វគ្គសិក្សាតាមអ៊ីនធឺណេតរយៈពេលប្រាំបីសប្តាហ៍ផងដែរ ដែលជាប្រភពចំណូលអកម្មមួយទៀតសម្រាប់គូស្នេហ៍មួយគូនេះ។ វគ្គសិក្សាដែលមានតម្លៃ ៤៩៧ដុល្លារ និងត្រូវបានគេហៅថា «Get Your Financial $ hit Together» បានបង្កើតប្រាក់ចំណូលបន្ថែមប្រហែល ៤,០០០ដុល្លារ ក្នុងមួយខែសម្រាប់ Richards។

2

គួរជម្រាបផងដែរថា បច្ចុប្បន្នអ្នកនាង Rachel Richards អាចរស់នៅដោយឯករាជ្យផ្នែកហិរញ្ញវត្ថុ។ នាងបានលើកឡើងយ៉ាងដូច្នេះថា៖ «យើងចង់បង្កើត ១០,០០០ដុល្លារក្នុងមួយខែសម្រាប់ប្រាក់ចំណូលអកម្ម។ ឥឡូវនេះវាមានតម្លៃដល់ទៅ ១៦,០០០ដុល្លារក្នុងមួយខែ។ ការចំណាយរបស់យើងជាមធ្យមប្រហែល ៨,០០០ដុល្លារក្នុងមួយខែ។ យើងចូលចិត្តធ្វើរឿងដូចជាការធ្វើដំណើរជាដើម យើងអាចរស់នៅក្នុងផ្ទះធំស្អាតបានប្រសិនបើយើងចង់ ប៉ុន្តែយើងគ្រាន់តែចង់រស់នៅមានផាសុខភាព និងចំណាយប្រាក់ដោយពុំចាំបាច់ខ្វល់អ្វីប៉ុណ្ណោះ»៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia