ល្អណាស់! ក្រុមហ៊ុន២ នឹងមកកែច្នៃសំរាមនៅខេត្ត២ របស់កម្ពុជា ដើម្បីធ្វើជារបស់ប្រើប្រាស់
ធី ស្រីល័ក្ខAUGUST 27 2023392 views

អនាគតដើម្បីកម្ពុជាគ្មានសំរាម មាន២ គឺក្រុមហ៊ុនរបស់អ៊ីស្រាអែល ឈ្មោះ TONTOTON បានចូលមកបង្កើតរោងចក្រមួយកន្លែងនៅក្នុងខេត្តព្រះសីហនុដើម្បីប្រមូលសំរាមតាមឆ្នេរ យកមកច្នៃធ្វើជាគ្រឿងសង្ហារឹមដើម្បីប្រើប្រាស់ឡើងវិញ នឹងក្រុមហ៊ុនមួយទៀតមានឈ្មោះថា ក្រុមហ៊ុន Save The Lives (Cambodia) នឹងមកកែច្នៃសម្រាមសំណល់រឹងនៅ ខេត្តសៀមរាប។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅតាមការឱ្យដឹងរបស់ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមហ៊ុនថុនធូថុន(Tontoton) គឺជាគម្រោងឯកជនមួយផ្តោតទៅលើការប្រមូលសំណល់ប្លាស្ទិចក្នុងសមុទ្រ។ហើយបច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងជួយប្រមូលសំអាតប្លាស្ទិចទាំងមានតម្លៃ និងគ្មានតម្លៃពីសមុទ្រ ក៏ដូចជានៅក្នុងសហគមន៍កម្ពុជាដើម្បីយកមកកែច្នៃប្រើប្រាស់ឡើងវិញ។

លោកបានបន្តថា ជាមធ្យមក្នុងមួយខែក្រុមហ៊ុនខាងលើនេះអាចជួយប្រមូលសំណល់ប្លាស្ទិចគ្រប់ប្រភេទសរុបប្រមាណ២០០ តោនជារៀងរាល់ខែ ហើយសម្រាប់សំណល់ប្លាស្ទិចដែលគ្មានតំលៃក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាកិន រំលាយដើម្បីផលិតជាក្តារបន្ទះហើយអាចយកទៅធ្វើជាគ្រឿងសង្ហារឹមទៀតផង។

២៣

ជាមួយគ្នានោះដែរ កាលពីកន្លងទៅ លោក ឃឹម ហ្វីណង់ ដែលជាអភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ល្បឿននៃកំណើនសំរាមសំណល់រឹងនៅទីប្រជុំជនបាននឹងកំពុងកើនឡើងក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់ ដូច្នេះត្រូវមានការយកចិត្តទុកដាក់ខ្ពស់ដើម្បី ចូលរួមដោះស្រាយបញ្ហាលើកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលបានកើនឡើងខ្ពស់ក៏មានក្រុមហ៊ុន សេវ ឌឺឡាហ្វស៍ (ខេមបូឌា) ឯ.ក ក៏គ្រោងនឹងបំលែងសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង) កែច្នៃឱ្យទៅជាគ្រាប់ជ័រប្លាស្ទិក ឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកនិងកញ្ចក់ ជីកំប៉ុស ធ្យូងអនាម័យ​ផងដែរ។

លោក​ អភិបាលរងខេត្តបានបន្តថា​ គម្រោងនេះ គ្រោងអនុវត្តក្នុងខេត្តសៀមរាប និងពង្រីកប្រតិបត្តិការតាមបណ្តាខេត្តក្រុងនានាទូទាំងប្រទេស ដោយការ គ្រប់គ្រងទីលាន និងតំឡើងជាក្រុមហ៊ុនកែច្នៃសំរាមដែលមានទំហំ៥,៥ ហិកតាឬតាមលទ្ធភាពជាក់ស្ដែង ក្នុងទីលានសំរាមសំណល់រឹងទីប្រជុំ ជនខេត្តក្រុង ។

ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯភ បានជឿជាក់យ៉ាងមុតមាំថា គម្រោងនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹង ប្រែងរបស់ក្រសួងបរិស្ថាននិងខេត្តសៀមរាប ដែលនាំមកនូវជាកិត្តិយសដល់ប្រទេសកម្ពុជាលើការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន បានល្អនៅក្នុងតំបន់និងពិភពលោកផងដែរ៕

២២

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia