មាតាដៃ១០០! សល់ពេលពីការមើលកូន អ្នកស្រី Priscilla Toh ឆ្លៀតធ្វើនំលក់ រហូតមានលុយបើកហាងតម្លៃរាប់ម៉ឺ.នដុល្លារ
Sambat SokhlangAPRIL 24 2024544 views

វាពិតជាគួរឱ្យកោតសរសើរណាស់សម្រាប់ស្រ្តី មិនថារវល់មានកិច្ចការច្រើនយ៉ាងណាក៏ដោយនៅតែអាចឆ្លៀតធ្វើការកិច្ចការប្រកបរបររកស៊ីបាន សាកសមនឹងរហ័្សសនាមដែលគេតែងហៅថាមាតាដៃ១០០។ ជាក់ស្តែងដូច អ្នកស្រី Priscilla Toh ជាដើម ថ្វីបើរវល់កិច្ចការងារផ្ទះ និងត្រូវមើលកូនដល់ទៅពីរនាក់នៅក្នុងបន្ទុកក៏ដោយនៅតែអាចឆ្លៀតធ្វើនំលក់រហូតអាចបង្កើតជាហាងនំតម្លៃរាប់ម៉ឺនដុល្លារបាន។

Banele Owner

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា អ្នកស្រី Priscilla Toh គឺជាអតីតគ្រូបង្រៀននៅសាលាបឋមសិក្សាមួយនៅក្នុងប្រទេសសឹង្ហបុរី ប៉ុន្តែក្នុងវ័យ ៣៥ឆ្នាំអ្នកស្រីក៏ត្រូវសម្រេចផ្អាកការងារមួយរយៈព្រោះត្រូវយកពេលមកមើលថែកូននៅផ្ទះ។ នៅអំឡុងពេលមើលកូននៅផ្ទះអ្នកស្រីបានឆ្លៀតពេលដុតនំចេកឱ្យកូនៗរបស់គាត់ជាញឹកញាប់ រហូតមានកូនចិត្តចង់ធ្វើនំនោះសម្រាប់លក់។

ប្រភពដដែលបានបន្តថា ក្រោយមក Toh បានសម្រេចបើកលក់នំចេកដុតនេះនៅលើបណ្តាញសង្គម ក្រោយផុសលក់មិនបានប៉ុន្មានការបញ្ជារទិញក៏ស្ទុះឡើងសឹងតែធ្វើមិនទាន់ រហូតចុងក្រោយស្រ្តីមេផ្ទះរូបនេះក៏សម្រេចចិត្តបើកហាងដុតនំមួយឈ្មោះថា Banelé នៅ Chancery ក្នុងឆ្នាំ ២០២១ ដោយប្រើទុនអស់ជាង ១០ម៉ឺនដុល្លារក្នុងការបើកអាជីវកម្មនេះ។

Banele Baking

ក្នុងកិច្ចសម្ភាសន៍អ្នកស្រី Priscilla Toh បាននិយាយថា គាត់មិនធ្លាប់មានបទពិសោធន៍ក្នុងការធ្វើនំលក់ ឬធ្វើអាជីវកម្មអ្វីពីមុនមកនោះទេ ប៉ុន្តែដោយសារតែចំណង់ចំណូលចិត្តរបស់កូនធ្វើឱ្យគាត់ចេះច្នៃវាទៅមុខរបរមួយសម្រាប់រកប្រាក់ចំណូលបន្ថែមក្រៅពីការធ្វើកិច្ចការផ្ទះ។ គាត់បានបន្ថែមថា បច្ចុប្បន្នហាងនំរបស់គាត់កំពុងមានដំណើរការល្អ ហើយជារៀងរាល់ថ្ងៃមានភ្ញៀវចេញចូលពេញៗ ដោយរីករាយជានំចេកដុតតម្លៃចាប់ពី ៣.៩០ដុល្លារ ដល់ ៥០ដុល្លារ តាមទំហំនិងប្រភេទនៃនំ។

Banele Pbj 2

គួរបញ្ជាក់ផងដែរថា តាមរយៈអត្ថបទនេះចង់បញ្ជាក់ឱ្យបងប្អូនបានឃើញថា បើទោះបីជាយើងនៅផ្ទះមើលកូនក៏ដោយតែយើងនៅតែអាចឆ្លៀតពេលរកស៊ីបង្កើតប្រាក់ចំណូលបានមិនថាតិចមិនថាច្រើន គឺស្រ្តីសុទ្ធតែអាចធ្វើបានទាំងអស់ ហេតុមិនគួរមានគំនិតថាមានកូនរវល់ធ្វើអ្វីមិនកើតទាល់តែសោះនោះ ព្រោះនារីសម័យថ្មីនេះ ភាគច្រើនពួកគាត់រឹតមាំ និងមានសមត្ថភាពមិនធម្មតានោះទេទាំងការងារក្នុងនិងក្រៅសុទ្ធតែអាចធ្វើបានទាំងអស់៕

Banele Store 2

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia