បច្ចុប្បន្នភោជនីយដ្ឋាននៅតាមតំបន់ជាយក្រុងកំពុងរីកដូចផ្សិតនិងពេញនិយមយ៉ាងខ្លាំង ហើយទន្ទឹមនឹងភាពពេញនិយមការបើកភោជនីយដ្ឋានបែបជាយក្រុង ក៏អាចជួយបងប្អូនកសិករនៅក្នុងតំបន់បានមួយផ្នែកផងដែរ។ មិនតែប៉ុណ្ណោះភោជនីយដ្ឋានជាយក្រុង នេះមិនត្រឹមជាកន្លែងដែលមនុស្សទៅគ្រាន់តែមកញាំបាយថ្ងៃត្រង់ហើយទៅវិញនោះទេ វាក៏ជាកន្លែងដែលមនុស្សអាចទៅពិភាក្សាការងារ និងណាត់ជួបមិត្តភក្តិមើលទេសភាពទីក្រុង ក៏ដូចជាលំហែកាយ ដើម្បីកាត់ស្រ្តេស បានផងដែរ ។
ទន្ទឹមនឹងមុខរបរដ៏ពេញនិយមមួយនេះកំពុងមានសន្ទុះខ្លាំងក្នុងនោះក៏មានហាងមិនតិចទេដែលបើកមិនទាន់បានមួយឆ្នាំស្រួលបួលផងក៏បិទទ្វារទៅវិញបាត់ដោយសារតែខ្វះទិចនិកនិងមិនមានក្បួន តែបើក្រឡេកមកមើលភោជនីយដ្ឋាន ព្រឹក្សា ទើបប្រឡូកក្នុងវិស័យនេះមិនបានមួយឆ្នាំតែអាចទាញភ្ញៀវចូលឥតដាច់។
យោងតាមកិច្ចសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារ Business Cambodia កញ្ញា ថោង គ្រីសស្តារីយ៉ា ជាម្ចាស់ភោជនីយដ្ឋាន ព្រឹក្សា បានលើកឡើងថា “ដើម្បីឲ្យហាងអាជីវកម្មមានគេស្គាល់ច្រើនហើយភាពរឹងមាំនិងឈរជើងបានយូរយើងត្រូវចេះប្រើក្បួន”។ តាមការបញ្ជាក់របស់កញ្ញា គ្រីសស្តារីយ៉ា ក្បួនលក់របស់ ព្រឹក្សា មានចំនួន៣ ដែលធ្វើឲ្យភ្ញៀវចូលឥតដាច់ ដោយក្បួនទាំងនោះរួមមាន៖
១. ដឹងចិត្តអតិថិជន
ទាក់ទងនិងបរិយាកាស កញ្ញា បានលើកឡើងថាបរិយាកាសគឺជាភាពទាក់ទាញយ៉ាងសំខាន់ ព្រោះថាមនុស្សភាគច្រើនគឺ ស្រ្តេសច្រើន ដូច្នេះហើយតែងតែចង់បានបរិយាកាសបែបស្រឡះស្រស់ស្រាយបែបធម្មជាតិនិងភាពស្ងប់ស្ងាត់។ ក្នុងនោះដែរចំពោះភោជនីយដ្ឋាន ព្រឹក្សា គឺមានការតុបតែងស្អាតដោយមានកូនស្រះនៅចំកណ្តាលពោរពេញទៅដោយរុក្ខជាតិនានា ហើយតូបកន្លែងអង្គុយញ៉ាំអាហារគឺនៅព័ទ្ធជុំវិញស្រះតែម្តង ដែលមានខ្យល់ប់កស្រួលក្នុងការដកដង្ហើម ឬអង្គុយលេងជាមួយក្រុមគ្រួសារ និងមិត្តភក្តិជាដើម។ អ្វីដែលកាន់តែពីសេសនៅព្រឹក្សា គឺសម្បូរកន្លែងថតរូបស្អាតៗមែនទែន អ្នកចូលចិត្តថតរូបទៅដឹងតែអ៊េមម៉ង។
២. ជ្រើសចុងភៅជំនាញ
ប្រសិនបើបរិយាកាស ល្អហើយ តម្លៃសមរម្យ តែបែជារសជាតិម្ហូបពិបាកទទួលយកក៏ជារឿងមិនល្អដែរ សម្រាប់ភោជនីយដ្ឋាននីមួយៗ។ ចំណុចចុងក្រោយនេះកញ្ញា បានឱ្យដឹងថាចំពោះម្ហូបនៅក្នុងភោជនីយដ្ឋានរបស់កញ្ញា គឺយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរសជាតិ រាល់មុខម្ហូបនីមួយៗចេញទៅគឺសុទ្ធតែពិសេសៗ និងប្លែកៗពីគ្នា មិនថាគ្រឿងទេស ឬក៏ត្រីសាច់បន្លែនោះទេ សុទ្ធតែចុងភៅលំដាប់ ត្រង់ចំណុចនេះកញ្ញាបានបញ្ជាក់ថា ចំពោះភោជនីយដ្ឋាន ព្រឹក្សា គឺចម្រាញ់យកតែចុងភៅដែលមានជំនាញ ដែលមានសញ្ញាប័ត្រត្រឹមត្រូវ រាល់មុខម្ហូបដែលចុងភៅរបស់ព្រឹក្សាធ្វើ គឺប្រៀបបាននិងចុងភៅលំដាប់ផ្កាយ។
៣. ធ្វើទីផ្សារ
ការធ្វើទីផ្សារគឺសំខាន់ណាស់ ដើម្បីឲ្យភ្ញៀវស្គាល់យើងជាអ្នកណា ហើយមានអ្វីខ្លះ ដូចជាការធ្វើវីដេអូ ការផុសរូបជាដើម។ ជាក់ស្ដែងសម្រាប់ភោជនីយដ្ឋាន ព្រឹក្សា វិញ គឺមានផុសរូបក៏ដូចជាវីដេអូជាប្រចាំទាក់ទងនិងបរិយាការនៅក្នុងហាង ឬមុខម្ហូបជាដើម។ មួយវិញទៀតរាល់រូបភាពឬ វីដេអូ នីមួយៗដែលចេញទៅ គឺសុទ្ធតែមានគុណភាព ដោយឌីសាញរូបភាពស្អាតៗ ច្បាស់ៗ ដែលមើលទៅទាក់ទាញមែនទែន។
សូមជម្រាបផងដែរថា ភោជនីយដ្ឋាន ព្រឹក្សា មានទីតាំងនៅជាយក្រុងភ្នំពេញ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ជិតរោងចក្រ Tiger រាជធានីភ្នំពេញ ជិះតែ១០នាទីពីបុរីប៉េងហួតបឹងស្នោរ ឬបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៦៨/០៧០/០៨៩ ៦៨៨ ៨២៧ និងតាមរយៈផេកផ្លូវការរបស់ ព្រឹក្សា - PREUK SA ៕
ទីតាំង៖ https://maps.app.goo.gl/rDk8euzRrfG17zAE8