គួរដឹង! អាជីវកម្មដែលស្ថិតក្នុង លក្ខខណ្ឌ ៣ នេះ គឺអគ្គនាយកដ្ឋានពន្ធដារមិនយកពន្ធប៉ាតង់ទេ
Sambat SokhlangOCTOBER 27 20236.6 K views

ពន្ធប៉ាតង់គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធលើប្រភេទអ្នកជាប់ពន្ធនិងកម្រិតផលរបរ។ ដោយអនុលោមតាមច្បាប់ស្តីពីសារពើពន្ធ មាត្រា ១១០ ពន្ធប៉ាតង់ត្រូវបានលើកលែងផងដែរចំពោះអាជីវកម្មស្ថិតក្នុងលក្ខខណ្ឌ ៣ នេះ ៖

 

១.ស្ថាប័នរដ្ឋ បេសកម្មទូតឬកុងស៊ុលបរទេស អង្គការអន្តរជាតិនិងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត។

 

២.សកម្មភាពរបស់អង្គការណាមួយដែលត្រូវបានរៀបចំឡើងនិងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្រ្ត អក្សរសាស្រ្ត ឬអប់រំ និងគ្មានចំណែកណាមួយនៃទ្រព្យឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន។

 

៣.គ្រប់សកម្មភាពអាជីវកម្មដែលមានផលរបរប្រចាំឆ្នាំក្រោមកម្រិតផលរបរអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដូចមានកំណត់ក្នុងមាត្រា៦នៃច្បាប់ស្តីពីសារពើពន្ធ។

 

40895d95273773768d8c824c9eb5de4d72d8cd30

 

គួរបញ្ជាក់ផងដែរថា ពន្ធប៉ាតង់ត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី១ ខែ មករា ដល់ថ្ងៃទី ៣១ ខែ មីនា ជារៀងរាល់ឆ្នាំ។ អ្នកជាប់ពន្ធដែលចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពល ៦ ខែដើមឆ្នាំ ត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ ប៉ុន្តែប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ ខែចុងឆ្នាំ អ្នកជាប់ពន្ធត្រូវបង់ពន្ធប៉ាតង់ពាក់កណ្តាល៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia