ពេលកំពុងសិក្សានៅវិទ្យាល័យ ក្រៅពីការខិតខំសិក្សាដើម្បីប្រលងយកសញ្ញាប័ត្រ បញ្ហាមួយទៀតដែលសិស្សានុសិស្សតែងតែជួបប្រទះនោះគឺ ការរើសជំនាញអោយបានត្រឹមត្រូវតាមសមត្ថភាពរបស់ខ្លួន។ ជាក់ស្តែងនៅប្រទេសកម្ពុជាយើង គឺមានសាកលវិទ្យាល័យ និងជំនាញល្អៗជាច្រើនសម្រាប់ជ្រើសរើស។ ប៉ុន្តែនៅពេលមានជម្រើសច្រើនពេក តើយើងគួរយកមួយណា? ជំនាញណាខ្លះដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នក? ហើយជំនាញណាខ្លះដែលកំពុងពេញនិយមនៅក្នុងទីផ្សារ?
ខាងក្រោមនេះជាជំនាញទាំងបួនដែលកំពុងពេញនិយមខ្លាំង៖
មុខជំនាញទំនាក់ទំនង់អន្តរជាតិគឺ សិក្សាផ្តោតសំខាន់លើទ្រឹស្ដី និងបញ្ហានានាលើកិច្ចការអន្តរជាតិបច្ចុប្បន្ន ដើម្បីឱ្យសិស្សនិស្សិតអាចចូលរួមយ៉ាងសកម្មក្នុងការរៀបចំទិសដៅ និងការកែលម្អប្រទេស និងពិភពលោក។ មុខជំនាញនេះ ទាមទារឱ្យមានការសិក្សាដោយ ការបើកចិត្តទូលាយ ការគិតត្រិះរិះពិចារណា និងការដឹកនាំប្រកបដោយសមត្ថភាពជាដើម។ ពេញមួយកម្មវិធីសិក្សា សិស្សនឹងទទួលបានការបង្ហាញពីទ្រឹស្តីផ្សេងៗ និង បណ្ដុំគំនិតនានាទាក់ទងពីទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្ត្រនយោបាយ ដើម្បីជួយឱ្យពួកគេឱ្យយល់អំពីភាពស្មុគស្មាញនៃកិច្ចការជាតិ និងពិភពលោក។
ពាណិជ្ជកម្មអន្តរជាតិជារឿយៗដែលបានជំរុញឱ្យមានការរីកលូតលាស់របស់ប្រទេស ប៉ុន្តែដើម្បីឱ្យពាណិជ្ជកម្មអន្តរជាតិដំណើរការបាន ចាំបាច់ត្រូវមានប្រសិទ្ធភាព និងតម្លាភាព។ ចំពោះផ្នែកភ័ស្តុភារ គឺមានគោលដៅផ្តល់នូវផលិតផលត្រឹមត្រូវ និងទាន់ពេលវេលា ខណៈពេលគិតគូរពីតម្លៃ និងគុណភាពនៃសេវាកម្ម។ កម្មវិធីសិក្សាជំនាញ ភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ ផ្តោតលើការអភិវឌ្ឍអ្នកជំនាញវ័យក្មេងដែលមានចំណេះដឹងរឹងមាំក្នុងវិស័យសេដ្ឋកិច្ចអន្តរជាតិ ការគ្រប់គ្រង និងហិរញ្ញវត្ថុជាដើម។ មុខជំនាញ ភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ គឺមានភាពស្មុគស្មាញ ព្រោះវាផ្អែកលើចំណេះដឹងលើច្រើនមុខវិជ្ជា។ ក្រៅពីការសិក្សាមុខវិជ្ជា ដូចជាពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ និស្សិតសិក្សាជំនាញ ភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ ក៏ត្រូវសិក្សាមុខវិជ្ជាផ្សេងទៀតមួយចំនួនដូចជាប្រតិបត្តិការអន្តរជាតិ និងការគ្រប់គ្រងភ័ស្តុភារ ការព្យាយាមស្វែងយល់បន្ថែមអំពីតួនាទីរបស់ឈ្មួញកណ្តាល និងក្រុមហ៊ុនគាំទ្រក្នុងពាណិជ្ជកម្មអន្តរជាតិជាដើម។
3. ជំនាញគ្រប់គ្រងពាណិជ្ជកម្ម (Business Administration)
ជំនាញគ្រប់គ្រងពាណិជ្ជកម្ម គឺជាជំនាញមួយដែលផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលអ្នកជំនួញសហគ្រិន និងអ្នកជំនាញវ័យក្មេងក្នុងការគ្រប់គ្រងធនធាន ពេលវេលា និងបុគ្គលិកប្រកបដោយភាពឆ្លាតវៃ។ និស្សិតសិក្សាជំនាញនេះ ទាមទារឱ្យមានចំណេះដឹងពីគ្រប់ផ្នែកនៃការធ្វើអាជីវកម្ម គួបផ្សំជាមួយនឹងជំនាញទន់ក្នុងការដោះស្រាយបញ្ហា វិភាគ ការគិតពីយុទ្ធសាស្ត្រ ទំនាក់ទំនង និងភាពជាអ្នកដឹកនាំសម្រាប់ការរៀបចំផែនការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម។ និស្សិតបញ្ចប់ការសិក្សាជំនាញនេះជាច្រើនកំពុងបម្រើការងារក្នុងវិស័យរដ្ឋនិងឯកជនទៅតាមតួនាទីនៅក្នុងដេប៉ាតឺម៉ង់ធនធានមនុស្ស ទីផ្សារ ហិរញ្ញវត្ថុ គណនេយ្យ ប្រតិបត្តិការ សេវាកម្មអតិថិជនជាមួយនឹងផ្នែកផ្សេងៗទៀត។ ខណៈពេលដែលនិស្សិតមួយចំនួនសម្រេចចិត្តចាប់ផ្តើមកសាងអាជីវកម្មផ្ទាល់ខ្លួនផងដែរ។
4. ជំនាញធនាគារ និងហិរញ្ញវត្ថុ (Banking and Finance)
រួមជាមួយប្រព័ន្ធធនាគារបែបប្រពៃណី កម្ពុជាក៏កំពុងសម្លឹងមើលលើការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យ Fintech ដែលជាការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុផងដែរ។ ដោយមើលឃើញពីកត្តាទាំងអស់នេះហើយ ទើបវិស័យធនាគារកម្ពុជាត្រូវការយ៉ាងខ្លាំងនូវបុគ្គលិកដែលមានសមត្ថភាព និងអ្នកជំនាញផ្នែកធនាគារនិងហិរញ្ញវត្ថុ។ ជំនាញធនាគារ និងហិរញ្ញវត្ថុ មានគោលបំណងលើកកម្ពស់ និងបណ្ដុះបណ្ដាលបន្ថែមអ្នកជំនាញដែលមានសក្តានុពលខ្ពស់ជំនាន់ថ្មី ចូលរួមក្នុងចំណែកទីផ្សារការងារនៅកម្ពុជា។ មុខវិជ្ជាសិក្សាសំខាន់ៗមួយចំនួនដែលនិស្សិតធនាគារនិងហិរញ្ញវត្ថុត្រូវសិក្សា៖
- គោលការណ៍ហិរញ្ញវត្ថុ
- មីក្រូសេដ្ឋកិច្ច/ម៉ាក្រូសេដ្ឋកិច្ច
- ស្ថិតិអាជីវកម្ម
- របាយការណ៍ហិរញ្ញវត្ថុ
- ច្បាប់ពាណិជ្ជកម្ម
- ការគ្រប់គ្រងហិរញ្ញវត្ថុ
- គណនេយ្យហិរញ្ញវត្ថុ
- ការគ្រប់គ្រងធនាគារ
- ពន្ធដារកម្ពុជា
- សវនកម្ម។ល។
តើប្អូនៗទាំងអស់គ្នាចង់ដឹងព័ត៌មានបន្ថែមអំពីជំនាញទាំងនេះដែរ ឬទេ?
នៅថ្ងៃទី ០៨ ខែកក្កដា ២០២៣ ខាងមុខនេះ នឹងមានសិក្ខាសាលាមួយធ្វើឡើងនៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ស្តីពីការជ្រើរើសជំនាញអោយបានត្រឹមត្រូវ។ អ្វីដែលកាន់តែពិសេសនោះ គឺគេធ្វើឡើងដើម្បីអោយសិស្សវិទ្យាល័យអាចចូលរួមបានដោយឥតគិតថ្លៃ (FREE!) ហើយមានការផ្តល់ជូនអាហារសម្រន់ ការសម្តែងពីភ្ញៀវកិត្តិយស និងលេងល្បែងកំសាន្តដើម្បីឈ្នះរង្វាន់ជាច្រើនទៀតផង។ ប៉ុន្តែចំនួនមានកំណត់ ហើយសិស្សវិទ្យាល័យ គឺមានចំនួនច្រើនមែនទែន ដូចនេះប្អូនៗគួរតែចុះឈ្មោះអោយបានលឿន។
កម្មវិធីនឹងធ្វើឡើងដោយផ្ទាល់នៅ៖ ថ្ងៃសោរ៍ ទី៨ ខែកក្កដា ២០២៣ ម៉ោង01:30 PM - 04:30 PM (រសៀល)
ទីតាំង៖ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន - Conference Hall
មានការផ្តល់ជូនអារហារសម្រន់ និងកាដូ (ចុះឈ្មោះមុនទើបបានព្រោះចំនួនមានកំណត់)
ចុះឈ្មោះតាមតំណរភ្ជាប់នេះ https://rb.gy/zikrh
ជួបជាមួយវាគ្មិនដែលទទួលបានលទ្ធផលល្អទាំងការសិក្សាទាំងការងារផ្សេងៗ។
- កញ្ញា វង្ស ស៊ូហ៊ុង ជានិស្សិតឆ្នាំទី២ រៀនមុខជំនាញគ្រប់គ្រងពាណិជ្ជកម្ម
- លោក ឈុន សុវណ្ណារ៉ា ជានិស្សិតឆ្នាំទី៣ រៀនមុខជំនាញធនាគារ និងហិរញ្ញវត្ថុ
- កញ្ញា រិន ផល្លីម៉ានីតា ជានិស្សិតឆ្នាំទី៤ រៀនមុខជំនាញភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ
- កញ្ញា វីរៈ លក្ស្មុី ជានិស្សិតឆ្នាំទី២ រៀនមុខជំនាញទំនាក់ទំនងអន្តរជាតិ
កុំរើសជំនាញទាំងខុសហើយបណ្តាលអោយខាតឆ្នាំអី។ ចូលរួមកម្មវិធីនេះ ដើម្បីមានឱកាសស្រាយចម្ងល់អោយអស់។
ខាងសាលារៀនផ្សេងៗក៏អាចទាក់ទងមកសហការជាមួួយកម្មវិធីយើងផ្ទាល់ ដើម្បីធ្វើការនាំសិស្សមកកាន់សិក្ខាសាលាដោយឥតគិតថ្លៃផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកកាន់លេខ ៖ 085857722 (Telegram)
ចុះឈ្មោះដោយឥតគិតថ្លៃ ៖ https://rb.gy/zikrh (នៅសល់តែប៉ុន្មានសំបុត្រទៀតតៃប៉ុណ្ណោះ)