អ្នកលក់អនឡាញ មិនខកបំណង! មកដឹងកត្តាសំខាន់ៗចំនួន៣យ៉ាង ទាក់ទាញអតិថិជនចូលទិញច្រើន
នៅ ហៀងOCTOBER 23 2022522 views

ការរកស៊ីក្នុងវិស័យអនឡាញនាពេលបច្ចុប្បន្ននេះគឺកំពុងពេញនិយមខ្លាំងមែនទែន ដោយសារអាជីវកម្មនេះ នរណាៗក៏អាចចាប់ផ្តើមបាន ព្រោះវាជារបរដើមទុនតិច ដោយយើងមិនពិបាកក្នុងការចំណាយទៅលើថ្លៃជួលស្តង់ ឬសាងសង់ហាងឡើយ មួយវិញទៀតវាបានផ្តល់ភាពងាយស្រួលដល់អតិថិជន មិនពិបាកក្នុងការដើរទិញតាមផ្សារយូរៗឡើយ។ ប៉ុន្តែទោះបីដើមទុនតិច និងងាយស្រួលក៏ដោយក្តី ក៏នៅតែមានអ្នកលក់មួយចំនួនធ្វើមិនបានប៉ុន្មានផង ក៏បោះបង់វិញ ព្រោះបញ្ហាលក់មិនដាច់។

ទន្ទឹង​នឹងនេះដែរ ខាងក្រោមនេះជាគន្លឹះទាក់ទាញភ្ញៀវខ្លះៗដែលអាចជួយបងប្អូនពីការជួបបញ្ហាលក់មិនដាច់បានមួយកម្រិត៖

១. រៀបចំទុកមុន

អ្វីដែលអ្នកត្រូវរៀបចំទុកមុន ក្នុងនោះរួមទាំងផ្ទៃខាងក្រោយ ពន្លឺ សំឡេង ការស្លៀកពាក់ និងសញ្ញាអ៊ីនធឺណិត។ល។ ជាកាពិតណាស់ អ្នកអាចកត់សម្គាល់បានថា តើឡាយប្រភេទណាដែលអ្នកចង់ចូលមើល ច្បាស់ណាស់ហើយ ១០០ភាគរយគឺជាឡាយដែលមានពន្លឺភ្លឺ សំឡេងច្បាស់ៗ មិនទាក់។

ទន្ទឹមនឹងនោះបើសិនជាងងឹតៗ សំឡេងមិនច្បាស់់ ហើយអ្នកលក់មិនចេះរៀបចំខ្លួនទៀតនោះ និងមានសេវាទាក់ៗ នោះជាហេតុដែលធ្វើឱ្យអ្នកចូលមើលចេញជាមិនខាន គ្មាននរណាទៅតស៊ូមើលនោះទេ ។​

៣. ពេលវេលាទៀងទាត់

ការកំណត់ពេលវេលាឡាយលក់គឺជារឿងសំខាន់មួយ ប៉ុន្តែការកំណត់នោះ ត្រូវតែជាការកំណត់ដែលមានពេលវេលាជាក់លាក់ច្បាស់លាស់ ព្រោះវាជាហេតុផលមួយដែលជួយឱ្យភ្ញៀវ មានភាពងាយស្រួលតាមដានការឡាយរបស់យើង ដែលមិនពិបាកក្នុងរាវរកចាំមើលម៉ោងណាយើងផ្សាយបន្តផ្ទាល់នោះទេ។

ត្រឡប់មកវិញ ប្រសិនបើអ្នក​ធ្លាប់លក់ម៉ោង៧យប់ ដូច្នេះអ្នកត្រូវបន្តទម្លាប់របស់អ្នកដដែលនេះបន្តទៀត ដើម្បីឱ្យភ្ញៀវងាយស្រួលក្នុងការទិញ ក៏ដូចជាភាពងាយស្រួលក្នុងការតាមដាន។

៣. កត្តាខាងក្នុង

កត្តាខាងក្នុងដូចជាការត្រៀមខ្លួនរបស់អ្នកទាំងកាយប្រសិនបើអ្នកជាអ្នកលក់ថ្មីថ្មោង អ្នកត្រូវហាត់សមជាមុន ទាំងការនិយាយ និងរឹកពារ ថាវាមានបញ្ហាអ្វីឬក៏អត់​ ហើយវាក៏ជំរុញអ្នកមានទំនុកចិត្តអ្នកជាងមុនថែមទៀត ព្រោះថាយើងបានត្រៀមខ្លួនរួចរាល់ហើយ។  លើសពីនេះវិធីនេះ អាចដោះស្រាយបញ្ហាមិនប្រក្រតីណាមួយ មុនពេលអ្នកនៅលើអេក្រង់នៅចំពោះមុខអ្នកទិញសក្តានុពលរាប់រយនាក។

អត្ថបទដោយ៖​ នៅ ថាត់សណា

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia