ស៊ីសាំងស្មើ Prius តែមាឌធំជាង Prius! នេះជារថយន្តស៊េរីថ្មីរបស់ Toyota ចេញលក់ជាមួយតម្លៃជាង៣ម៉ឺន$
នារី AUTOMAY 21 20245.7 K views

ជាដំណឹងដ៏រីករាយសម្រាប់ប្រិយមិត្តដែលតែងតែគាំទ្ររថយន្តជប៉ុន ឬបងប្អូនដែលកំពុងស្វែងរករថយន្តដែលសន្សំសំចៃខ្ពស់ ជាមួយតម្លៃធូរថ្លៃ ខណៈពេលនេះត្រូវប៉ាន់តែម្តង ដោយ Toyota Yaris Cross ស៊េរីឆ្នាំថ្មី លក់នៅខ្មែរតម្លៃជាង៣ម៉ឺនដុល្លារ ដោយកំរិតស៊ីសាំងរបស់វាប្រហាក់ប្រហែលនៅនឹងកំរិតស៊ីសាំងរបស់រថយន្ត Prius។ 

២

១

រថយន្ត Toyota Yaris Cross​ មានការប្រើប្រាស់សាំងជាមធ្យមចាប់ពី ៤.៥ ទៅ ៥.0 លីត្រ/១០០គីឡូម៉ែត្រ ជាមួយតម្លៃ ៣៧,៥០០ដុល្លារ  (ម៉ាស៊ីនសាំង)។​ ស្របគ្នានេះដែរបើនិយាយអំពីទំហំវិញ រថយន្តនេះមានប្រវែង ៤១៨០-៤១៨៥ម ជាមួយទទឹង១៧៦៥ mm កម្ពស់ ១៥៨០-១៥៩០ mm ហើយ Wheelbase:២៦២០ mm និង Ground clearance​: ១៦០ មម។

៣

ចំពោះផ្នែកម៉ាស៊ីនវិញ Toyota Yaris Cross ស៊េរីឆ្នាំ ២០២៤ ទទួលបានជម្រើសម៉ាស៊ីន ២ ប្រភេទរួមមាន៖​ ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ១២០ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាបដោយប្រអប់លេខអូតូ Direct Shift-CVT ៦វគ្គ ប្រភេទបើកបរប៉ុង ១។ និងមួយទៀតជាប្រភេទម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១១៦ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាបដោយប្រអប់លេខអូតូ Direct Shift-CVT ៦វគ្គ ប្រភេទបើកបរប៉ុង ២ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ៕

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia