ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ដល្បីៗមកកាន់ទីផ្សារប្រទេសកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «តម្លៃថ្មីសម្រាប់រថយន្តនាំចូលពីសហរដ្ឋអាមេរិក» បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាទើបបានសម្រេចទម្លាក់ពន្ធ ០ ភាគរយលើមុខទំនិញដែលនាំចូលពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ។
នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានដ៏ពិសេសលើនេះ គឺមានការអញ្ជើញចូលរួមពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia, លោក Devin Barta ក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) និងមន្ដ្រីទួតសហរដ្ឋអាមេរិក ព្រមទាំងមន្ដ្រីតំណាងមកក្រសួងនានាជាច្រើនរូបទៀតផងដែរ។
តាមការបញ្ជាក់ពីលោក ងន សាំង សម្រាប់តម្លៃថ្មីនៃរថយន្ដដែលនាំចូលពីសហរដ្ឋអាមេរិកមកលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន RMA Cambodia បានកែប្រែតម្លៃដូចខាងក្រោម៖
· រថយន្ដ JEEP WRANGLER RUBICON តម្លៃដើម 104,900$ ចុះនៅសល់ត្រឹមតែ 97,900$
· រថយន្ដ RAM 1500 REBEL តម្លៃដើម 107,900$ ចុះនៅសល់ត្រឹមតែ 99,900$
· រថយន្ដ FORD RAPTOR F150 តម្លៃដើម 169,000$ ចុះនៅសល់ត្រឹមតែ 149,000$
ដូច្នេះនេះគឺជាដំណឹងដ៏ល្អសម្រាប់អតិថិជនដែលចូលចិត្ដប្រើប្រាស់រថយន្ដរបស់សហរដ្ឋអាមេរិកទាំង ៣ ប្រភេទខាងលើ ខណៈតម្លៃបានធ្លាក់ចុះទាបជាងមុន។ សម្រាប់អតិថិជនដែលចង់ទិញ ឬសាកសួរព័ត៌មានបន្ថែមទាក់ទងរថយន្ដទាំងនេះ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 086 888 116។
សូមជម្រាបថា ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនមានដើមកំណើតមកពីសហរដ្ឋអាមេរិក ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅទីក្រុងហុងកុង និងមានប្រតិបត្ដិការជាច្រើននៅប្រទេសក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក។ ក្រុមហ៊ុននេះបានវិនិយោគ និងប្រតិបត្ដិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៩២ ដើម្បីនាំចូលនូវរថយន្ដ និងគ្រឿងចក្រកសិកម្មល្បីៗជាច្រើន ពិសេសយីហោរបស់សហរដ្ឋអាមេរិកដ៏ពេញនិយមដូចជា៖ រថយន្ដFORD, RAM, JEEP និងត្រាក់ទ័រ John Deere ជាដើម។ ហើយបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកសរុបជាង ៥ ០០០ នាក់ ដែលសុទ្ធសឹងជាជនជាតិខ្មែរផងដែរ៕