រោងចក្រថ្មី២ សរុបទុនជាង៦លានដុល្លារបង្កើតការងារជិត២ពាន់កន្លែង ត្រៀមរះនៅតំបន់២នេះ
Bunthoeun KoemJULY 14 2022501 views

មួយរយៈចុងក្រោយនេះ កម្ពុជាបានក្លាយជាទីតាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគជាតិ និងអន្ដរជាតិ។ ជាក់ស្ដែងថ្មីៗក្រុមហ៊ុនចំនួន ២ បានសម្រេចវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដែលមានដើមទុនសរុប ៦​លានដុល្លារហើយអាចបង្កើតការងារបានជិត ២ពាន់កន្លែង។

យោងតាមការចេញផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ ក្រុមហ៊ុនទាំង ២ ដែលបោះទុនវិនិយោគគម្រោងរោងចក្រថ្មីខាងលើនោះរួមមាន៖

១. ក្រុមហ៊ុន XIN MEI DA (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩៧កន្លែង។

២. ក្រុមហ៊ុន W.L WEI LIAN GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២២០កន្លែង៕

អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ

292200789 406752264816379 8147820713578141494 N

292591899 406752428149696 4495103867726583394 N

293585324 406752331483039 703717831958231554 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia