សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ៗថាក្រុងបង្កើតថ្មី២នេះ មិនត្រូវកាត់ចូលរាជធានីភ្នំពេញឡើយ
Bunthoeun KoemJUNE 20 20237.1 K views

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន គឺបង្កើតជាក្រុងថ្មី សម្រាប់ខេត្តកណ្ដាល ដូច្នេះមិនអនុញ្ញាតឲ្យមានការកាត់ចូលជាក្រុងរបស់រាជធានីភ្នំពេញទេ។

យោងតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឲ្យដឹងថា ការដែលរាជរដ្ឋាភិបាលសម្រេចមិនកាត់ក្រុងថ្មី ២ នេះបញ្ចូលមករាជធានីភ្នំពេញ ដោយសារចង់ឲ្យរដ្ឋបាលខេត្ដកណ្ដាលទទួលបានចំណូលលើពន្ធអចលនទ្រព្យពីក្រុងថ្មីខាងលើនេះ។

355262691 859592002189255 4859872766289874025 N

ថ្លែងនៅក្នុងពិធីខាងលើសម្ដេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះថា “ឥឡូវសុំបញ្ជាក់ក្រុងអរិយក្សត្រអត់មានឲ្យភ្នំពេញទេ បង្កើតក្រុង១ឲ្យខាងខេត្ដកណ្ដាលគេមានពន្ធលើអចលនទ្រព្យនៅខាងខេត្ដកណ្ដាលផង។ ពីមុនប្រុងថាបង្កើតក្រុងអរិយក្សត្រហើយគឺកាត់ចូលភ្នំពេញ តែឥឡូវអត់ទេ។ ឥឡូវយើងបង្កើតក្រុង ២ នៅខេត្ដកណ្ដាលគឺសំពៅពូន១ និងនៅអរិយក្សត្រ១"

គួររំលឹកផងដែរថា ក្រុងថ្មីទាំង ២ ខាងលើនេះត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្របង្កើតឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ ដោយក្នុងនោះក្រុងអរិយក្សត្រមានសង្កាត់ចំនួន១១ រួមមាន៖ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង និងក្រុងសំពៅពូនមានចំនួន ៥ សង្កាត់ សង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្ដី សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន៕

217

អត្ថបទ៖ វិធាវី

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia