កសិករលែងបារម្ភហើយ លោក Samir Ibrahim ប្រើផ្ទាំងសូឡាបង្កើតទឹកភ្លៀងជួយកសិករ ដើរដោយថាមពលពន្លឺព្រះអាទិត្យ
ធី ស្រីល័ក្ខNOVEMBER 13 2022141 views

លោក Samir Ibrahim គឺជានាយកប្រតិបត្តិនិងជាសហស្ថាបនិកនៃក្រុមហ៊ុន SunCulture ជាក្រុមហ៊ុនផ្តល់ប្រព័ន្ធធារាសាស្រ្តដើរដោយថាមពលពន្លឺព្រះអាទិត្យដែលជួយកសិករតូចតាចក្នុងការដាំដុះដោយមិនពឹងផ្អែកលើការប្រែប្រួលអាកាសធាតុ ។

នៅក្នុងវីដេអូរបស់ CNBC Make It លោក Samir បាននិយាយថាការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលដល់កសិករនៅទូទាំងពិភពលោក ។ ដោយសង្កេតឃើញថាសម្រាប់កសិករត្រូវពឹងផ្អែកលើទឹកភ្លៀងក្នុងការដាំដុះ យើងមិនអាចដឹងមុនឬទាយទុកឡើយ។ ម្យ៉ាងវិញទៀតកសិករត្រូវបានអនុញ្ញាតឱ្យឈប់ប្រើម៉ាស៊ូតនិងម៉ាស៊ីនបូមសាំងដែលបញ្ចេញកាបូនឌីអុកស៊ីត ដើម្បីផ្តល់ថាមពលដល់កសិដ្ឋានខ្នាតតូចមិនត្រឹមតែនៅក្នុងប្រទេសកេនយ៉ាប៉ុណ្ណោះទេថែមទាំងនៅទូទាំងទ្វីបអាហ្រ្វិកកសិករកំពុងនឹងជួបប្រទះបញ្ហានេះ ក្នុងការចំណាយថ្លៃប្រហែលចន្លោះពី ៤០ ទៅ ៨០ដុល្លារក្នុងមួយហិចតា លើតម្លៃប្រេងឥន្ធនៈ ម៉ាស៊ីនបូមសាំង ឬម៉ាស៊ូត។

លើសពីនេះផងដែរ គោលដៅរបស់លោកគឺធ្វើឱ្យច្បាស់នូវអ្វីដែលកសិករបង់ជាប្រចាំខែគឺចំណាយតិចជាងអ្វីដែលពួកគេកំពុងចំណាយលើប្រេងឥន្ធនៈកខ្វក់ ឬ ម៉ាស៊ីនបូមប្រេងរបស់ពួកគេ ហើយតិចជាងចំណូលបន្ថែមដែលពួកគេនឹងរកបាន។ ប្រព័ន្ធនៅលើកសិដ្ឋានក្នុងទ្វីបអាហ្រ្វិកជាង៦០ភាគរយគឺជាប្រព័ន្ធធារាសាស្រ្តដែលបានស្តុកទុកមុនដោយក្រុមហ៊ុន SunCulture រួមមានម៉ាស៊ីនបូមថាមពលពន្លឺព្រះអាទិត្យ និងបំណែកផ្សេងទៀតដែលនឹងត្រូវបានផ្គុំ ​ក្រៅពីការបូមទឹកសម្រាប់កសិដ្ឋាន ក៏បានផ្តល់ថាមពលដល់ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

សម្រាប់ដំណើរការ ត្រូវប្រើបន្ទះស្រូបពន្លឺព្រះអាទិត្យដំឡើងនៅលើដំបូល ដើម្បីចាប់ថាមពលព្រះអាទិត្យ បន្ទាប់មកទៅសាកថ្ម ហើយចូលទៅក្នុងថ្មត្រូវបានដោតស្ទប់ទឹកពន្លឹព្រះអាទិត្យ ចូលទៅក្នុងប្រភពទឹកដែលអាចជាបឹង ទន្លេ​ អណ្តូង ឬម៉ាស៊ីនច្រូតទឹក មានបំពង់ដែលឡើងពីស្ទប់ទឹកចូលទៅក្នុងប្រព័ន្ធធារាសាស្រ្ត។ ដូច្នេះចូលទៅក្នុងប្រព័ន្ធប្រោះទឹក និងការផ្គត់ផ្គង់ទឹកដែលអាចជឿទុកចិត្តបាន មានន័យថាកសិករអាចដាំដុះបានពេញមួយឆ្នាំ។

ដោយមានទិន្នន័យបានបញ្ជាក់ថា កសិករវ័យចំណាស់ចំនួន ៩០នាក់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះបានរាយការណ៍ពីការបាត់បង់ប្រាក់ចំណូល រីឯបច្ចេកវិទ្យាបែបទំនើបនេះវិញ ទទួលពីអតិថិជនរបស់លោកពីការបង្កើនប្រាក់ចំណូលរបស់កសិករ។ ហើយមិនចំណាយពេលយូរសម្រាប់កសិករនៅតាមជនបទទៀតឡើយ នៅក្នុងការស្វែងរកតាមរយៈបណ្តាញទីផ្សាររបស់លោក ហើយពួកគេបង្ហាញចំណាប់អារម្មណ៍នឹងសមស្របតាមតម្រូវការរបស់អតិថិជន បន្ទាប់ពីនោះកសិករម្នាក់ៗទទួលបានម៉ាស៊ីនបូមទឹកដែលត្រៀមជាស្រេច ក្រុមការងារធ្វើការដំឡើងចំណាយរយៈពេល ៣០នាទីតែប៉ុណ្ណោះ។ ដោយគ្រាន់តែចំណាយត្រឹមតែ ៤០ដុល្លារក្នុងមួយខែ សម្រាប់រយៈពេល៣០ខែ  ចំណាយត្រឹមតែ ១២០០ដុល្លារ ផ្តល់ភាពងាយស្រួល ចំណេញពេល បានផលលឿន។

ក្រោយពីដំណើរការ ហើយកសិករទទួលបានអត្ថប្រយោជន៍ និងរីកចម្រើនដោយសារតែភាពជោគជ័យនៃក្រុមហ៊ុន SunCulture នៅណៃរ៉ូប៊ីកេនយ៉ា ផលិតផលក៏បានពង្រីកទៅប្រទេសផ្សេងទៀតក្នុងទី្វបអាហ្រ្វិក ដូចជា តូហ្គោ អេត្យូពី និងអ៊ូហ្គង់ដា​ ប៉ុន្តែទោះបីជាទទួលភាពជោគជ័យបែបនេះក៏ដោយយល់ពីបញ្ហាប្រឈមពិតប្រាកដានៃការធ្វើឱ្យមានផលប៉ះពាល់លើការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ។

ជាចុងក្រោយប្រសិនបើយើងស្រមៃថាកសិករនៅប្រទេសយើង យកមកអនុវត្តន៍នូវបច្ចេកវិទ្យាទំនើបបែបនេះនោះកសិករសប្បាយចិត្តក្នុងការប្រកបការងារ មិនចំណាយថ្លៃច្រើន ផលិតបានល្អ និងមិនឈឺក្បាលរឿងរងចាំភ្លៀងឬមិនភ្លៀង ថែមទាំងដើរទាន់សម័យកាលបច្ចុប្បន្ននេះផង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia