មន្ទីរពេទ្យអន្តរជាតិអរៀនដា ចុះអនុស្សរណៈជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការផ្តល់សេវាសុខាភិបាលឯកជន ដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃក្រសួង
Bunthoeun KoemNOVEMBER 1 2024

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និង មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ​(MoU) ស្តីពីសេវាសុខាភិបាលឯកជន ដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃក្រសួង ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិអរៀនដា បានធ្វើឡើងនៅរសៀល ថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២៤  នៅមន្ទីពេទ្យអន្តរជាតិអរៀនដា។

Photo 2024 11 01 13 58 50

 

អ្នកឧកញ៉ា គួន ធីតា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់កត្តិយសចូលរួម និងការជឿទុកចិត្ត លើមន្ទីរពេទ្យឯកជនក្នុងស្រុក ព្រមទាំងបានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃក្រសួងពាណិជ្ជកម្ម និងប្រជាពលរដ្ឋអោយងាកមកទទួលយកសេវាកម្មសុខាភិបាលក្នុងប្រទេសកម្ពុជា ជាជាងចេញទៅក្រៅប្រទេស ចំណាយពេលវេលា និងថវិកាច្រើន។

 

Photo 2024 11 01 13 36 04

 

ក្នុងឱកាសនោះ មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបង្ហាញ អំពីសេវាកម្មថ្មីមួយ ដែលទើបសម្ពោធជាផ្លូវការ គឺផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ ដោយមន្ទីរពេទ្យអន្តរជាតិអរៀនដា បានសហការជាមួយមន្ទីរពេទ្យ S-Spine and Nerve Hospital ដើម្បីព្យាបាលជូនលោកអ្នកដែលមានបញ្ហាឈឺចង្កេះ ឈឺរោយកញ្ចឹងក លៀនទ្រនាប់ ឌីសឆ្អឹងកង ឆ្អឹងកងជ្រួសគ្នា គៀបបណ្តូលខួរឆ្អឹង កង ក និងគៀបបណ្តូលខួរឆ្អឹងកង ចង្កេះ ដោយប្រើបច្ចេកទេសចុងក្រោយបង្អស់អាចជៀសវាងការវះកាត់ដោយបើកធំ បច្ចេកទេសចុងក្រោយបង្អាស់អាចជៀសវាងការវះកាត់ដោយបើកធំបាន។ បច្ចេកទេសថ្មីនេះព្យាបាលដោយប្រើម្ជុលតូចមួយភ្ជាប់កាំរស្មីឡាស៊ែ និងរលកវិទ្យុ នៅចុងម្ជុលចូលទៅបាញ់ឌីសឆ្អឹងកងដែលលៀនអោយរួមចូលគ្នាវិញ។ ករណីមួយចំនួនដែលគៀបខ្លាំង គឺត្រូវការប្រើកាមេរ៉ាតូចដើម្បីជួយអោយមើលច្បាស់ជាងមុន  ក្នុងគោលបំនងដើម្បីដកផ្នែកដែលគៀបសសៃប្រសាទចេញមកបានកាន់តែច្រើន ដែលការព្យាបាលដោយកាំរស្មីឡាស៊ែនេះចំណាយត្រឹមតែ ១ ទៅ ២ម៉ោងដើម្បីព្យាបាលប៉ុណ្ណោះ។ អ្នកជំងឺត្រូវការស្នាក់នៅក្នុងមន្ទីពេទ្យត្រឹមតែមួយយប់ប៉ុណ្ណោះបន្ទាប់ពីការព្យាបាលហើយ អ្នកជំងឺអាចប្រើប្រាស់ជីវិតធម្មតាវិញបាននៅថ្ងៃបន្ទាប់នៃការព្យាបាល  ជំនួសអោយការព្យាបាលបែបជំនាន់មុនគឺត្រូវធ្វើការវះកាត់បើកធំ ដែលមានមុខរបួសធំដើម្បីរចូលទៅកាត់ឌីសឆ្អឹងកងដែលលៀនចេញ និងកាត់ឌីសឆ្អឹងកងចាស់ចេញ រួចដាក់ឌីសឆ្អឹងកងសិប្បនិមិត្តចូល បន្ទាប់មកដាក់ដែកចាប់វីស ដែលអាចធ្វើអោយមានហានិភ័យខ្ពស់ក្នុងពេលវះកាត់ ហើយអ្នកជំងឺត្រូវការសំរាករយៈពេលយូរ។

 

Photo 2024 11 01 13 34 05 (3)

 

គួរបញ្ជាក់ផងដែរថា :មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺជាមន្ទីរពេទ្យដែលបង្កើតឡើងដោយកូនខ្មែរ ដែលមានគុណភាព និងស្តង់ដារអន្តរជាតិ ប៉ុន្តែមានតម្លៃសមរម្យដើម្បីអោយប្រជាពលរដ្ឋខ្មែរដែលមានជំងឺ នឹងមិនចាំបាច់ស្វែងរកការព្យាបាលនៅក្រៅប្រទេស ។ ក្រៅពីតម្លៃសមរម្យ មន្ទីរពេទ្យអន្តរជាតិអរៀនដា ក៏បានយកចិត្តទុកដាក់ខ្លាំងទៅលើសេវាកម្ម និងគុណភាពនៃការព្យាបាលដោយមន្ទីរពេទ្យ បានប្រមូលផ្គុំ វេជ្ជបណ្ឌិត និងបុគ្គលិកដែលមានសមត្ថភាព បទពិសោធន៍ និងក្រមសីលធម៌ វិជ្ជាជីវៈ និងចាត់ទុកការជួយសង្គ្រោះអ្នកជម្ងឺជាអាទិភាពផងដែរ។

 

ចំពោះចក្ខុវិស័យរបស់មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺលោកជំទាវ អ្នកឧកញ៉ា គួន ធីតា បានបង្ហាញថា លោកជំទាវក៏ជាប្រជាពលរដ្ឋខ្មែរមួយរូបដែលមើលឃើញថា ប្រជាពលរដ្ឋខ្មែរមានភាពលំបាក នៅពេលមានបញ្ហាសុខភាព ត្រូវចេញទៅក្រៅប្រទេស ហេតុដូច្នេះហើយបានជាលោកជំទាវបង្កើតមន្ទីរពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះ។ ជាមួយគ្នានេះដែរ លោកជំទាវអ្នកឧកញ៉ា ក៏មានបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យសុខាភិបាល ឲ្យកាន់តែល្អប្រសើរ។

 

Photo 2024 11 01 13 34 02 (2)

 

ក្នុងឱកាសនោះដែរ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  បានកោតសរសើរពីមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលមានភាពទូលំទូលាយស្អាត គ្រឿងបរិក្ខារទំនើបៗ និងមានស្តង់ដារអន្តរជាតិ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  ក៏បានបង្ហើបដែរថា «ខ្ញុំជឿជាក់ថា មន្ទីរពេទ្យអន្តរជាតិអរៀនដា នឹងជួយផ្លាស់ប្តូរការគិតរបស់ប្រជាពលរដ្ឋខ្មែរ ឲ្យមកស្វែងរកសេវាកម្មសុខាភិបាលនៅក្នុងស្រុកវិញ »

 

សូមបញ្ជាក់ថា ; មន្ទីរពេទ្យអន្តរជាតិអរៀនដា មានសេវាកម្មដូចជា ផ្នែកសម្ភព រោគស្រ្តី ផ្នែកកុមារ ផ្នែកជំងឺទូទៅ ផ្នែកជំងឺលំបាកមានកូន ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺធ្ងន់ធ្ងរ ផ្នែកទឹកនោមផ្អែម ផ្នែកជំងឺសើស្បែក ផ្នែកព្យាបាលទារកកំរិកធ្ងន់ ផ្នែកថតឆ្លុះរូបភាពវិជ្ជសាស្រ្ត ផ្នែកមន្ទីពិសោធន៍ ផ្នែកប្រឆាំងភាពចាស់ ផ្នែកអាហាររូបត្ថម ផ្នែកជម្ងឺបេះដូង ផ្នែកក្រពះពោះវៀន និងផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ!


មន្ទីរពេទ្យអន្តរជាតិអរៀនដា មានទីតាំងស្ថិតនៅ  អគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ការទំនាក់ទំនង: 078 233 789 ឬ 081 811 789៕

 

 

Photo 2024 11 01 13 34 06

Photo 2024 11 01 13 34 07

Photo 2024 11 01 13 34 03

Photo 2024 11 01 13 34 05

Photo 2024 11 01 13 34 07 (2)

Photo 2024 11 01 13 34 05 (2)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia