តើហាងឆេងមាសនឹងឡើងដល់៣,៦១៤$ក្នុង១តម្លឹងទេនៅចុងឆ្នាំនេះ? តស់មកស្ដាប់ការលើកឡើងរបស់អ្នកជំនាញ
Toeuy HongNOVEMBER 1 20247 views

 នៅឆ្នាំ២០២៤នេះយើងសង្កេតឃើញថាងហាងឆេងមាសបានបន្តហក់ឡើងជាលំដាប់។ ជាក់ស្ដែងគិតត្រឹមថ្ងៃនេះហាងឆេងមាសបានបន្តហក់ឡើងដល់២៧៥៣ដុល្លារក្នុងមួយអោន( ស្មើនឹង៣៣១៦ដុល្លារក្នុងួយតម្លឹង)។

 

 តើមានអាចឡើងដល់៣០០០ដុល្លារក្នុងមួយអោន( ៣៦១៤ដុល្លារក្នុង១តម្លឹង) ឬទេនៅចុងឆ្នាំ២០២៤នេះ?

 

លោក Steven Kibbel អ្នកជំនាញរៀបចំផែនការហិរញ្ញវត្ថុនៅក្រុមហ៊ុន InternationalMoney Transfer.com បានលើកឡើងថាមាសតែងតែឡើងថ្លៃនៅពេលដែលមានវិបត្តិអតិផរណា និងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់។ យ៉ាងណាមិញលោកថា តម្លៃមាសនៅចុងឆ្នាំ២០២៤អាចហក់ឡើងដល់២៨០០ដុល្លារក្នុងមួយអោន។

 

ចំណែកលោកស្រី Bario Neal  ប្រធានប្រតិបត្តិការនិងហិរញ្ញវត្ថុនៅក្រុមហ៊ុន ClientFirst Wealth Management បានឲ្យដឹងថាហាងឆេងមាសលើទីផ្សារអន្តរជាតិអាចនឹងហក់ឡើងដល់២៨៥០ដុល្លារក្នុងមួយអោននៅចុងឆ្នាំ២០២៤ ហើយវាអាចនឹងមានឥទ្ធិពលឡើងដល់៣០០០ដុល្លារនៅដើមឆ្នាំ២០២៥ខាងមុខនេះ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia