មហាសេដ្ឋីកសិកម្ម អ្នកឧកញ៉ា ម៉ុង ឬទ្ធី ពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្រ្តី លើការផលិតជីធម្មជាតិ លក់ឱ្យកសិករក្នុងតម្លៃទាប ជាងជីនាំចូល
ធី ស្រីល័ក្ខNOVEMBER 1 2024167 views

កាលពីព្រឹកមិញនេះ សម្តេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត បានផ្តល់​កិត្តិយស​ដ៏​មហាខ្ពង់ខ្ពស់បំផុត​ ពិសារអាហារ​ពេលព្រឹក​ពិភាក្សា​លើវិស័យ​ផលិត​ជី​សរីរាង្គ​(ជីធម្មជាតិ)​ ជាមួយមហាសេដ្ឋីកសិកម្ម អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដើម្បី​លក់ចែកជូន​ប្រជាកសិករ​យើង​ក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​មកពី​បរទេស​ និង​ជួយ​ជំរុញពង្រីក​វិស័យ​ទេសចរណ៍​ធម្មជាតិ​អោយ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ផងដែរ ។

 

ជាមួយគ្នានោះដែរ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ក៏មានប្រសាសន៍ដែរថា ក្រោយ​ពីបានជួប​ពិភាក្សា​រយៈពេល​មួយ​ម៉ោង​ដប់ប្រាំនាទី​រួច​មក​ ​អ្នកឧកញ៉ាមានការកោត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​បំផុត​ ចំពោះ​សម្តេច​ធិបតី​ឈ្លាសវៃដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ទើរតែ​គ្រប់ពាក្យទាំងអស់​សម្តេច​គិតគូរ​តែពី​ផលប្រយោជន៍​ជាតិ​ និង​ប្រជាជន​ ។

៤

ជាចុងក្រោយ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ក៏បានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ដែលសម្តេច​បាន​ផ្តល់​កិត្តិយស​​នា​ឱកាស​នេះ​​នឹងបានខិតខំ​ប្រឹងប្រែង​រកគ្រប់​មធ្យោបាយ​ ដើម្បី​អនុវត្តអោយបានតាម​អនុសាសន៍​របស់​សម្តេច​ ដើម្បី​បាន​ចូលរួម​ចំណែក​បម្រើជាតិ​ប្រជាជន​ លើវិស័យ​កសិកម្ម​ កសិ-ឧស្សាហកម្ម​ និង​ទេសចរណ៍​ធម្មជាតិ​ផងដែរ៕

៥៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia