គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការចំនួន ៣៦កន្លែង ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
យោងតាមសេចក្ដីជូនដំណឹងមុខតំណែងដែលត្រូវជ្រើសរើសរួមមាន៖ វេជ្ជបណ្ឌិតចំនួន ៧ រូប, ឱសថការីចំនួន ២ រូប, ទន្ដបណ្ឌិត ១ រូប, ទន្ដគិលានុបដ្ឋាកចំនួន ១ រូប, គលានុបដ្ឋាកមធ្យមចំនួន ១៣ រូប, ឆ្មបមធ្យមចំនួន ៤ រូប, អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យមចំនួន ៣រូប, អ្នកបច្ចេកទេសវិទ្យុសាស្ដ្រចំនួន ១ រូប, មន្ដ្រីព័ត៌មានវិទ្យាចំនួន ១ រូប, មន្ដ្រីគណនេយ្យចំនួន ១ រូប និងមន្ដ្រីរដ្ឋបាលចំនួន ២ រូប។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យប្រឡងប្រជែងតាមរយៈប្រព័ន្ធអនឡាញ ដោយអាចស្តេន QR Code ឬចូលទៅកាន់ គេហទំព័រ https://go.gov.kh/era/mcs-run-taek ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។
ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះ អនឡាញតាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs-run-taek ឬអ៊ីម៉ែលសាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងឆ្លៀតផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះដែលគ្រប់គ្រងដោយក្រសួងមុខងារ សាធារណៈតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧ និង ០៩៦ ៩៣៣ ៣៤៤១ រៀងរាល់ម៉ោងធ្វើការ។ សម្រាប់ព័ត៌មានសូមពិនិត្យសេចក្ដីជូនដំណឹងរបស់ក្រសួងដែលមានភ្ជាប់នៅខាងក្រោម៖