Peugeot ចេញម៉ូតូស្ទីលប្លែកថ្មី ទិញមួយគ្រឿងចំណេញពី ៣០០ ទៅ ៨០០ដុល្លារ
Makara ChhamMAY 9 2023

សព្វថ្ងៃមានម៉ាកយីហោម៉ូតូច្រើនណាស់ដែលកំពុងចរាចរណ៍នៅក្នុងទីផ្សារប្រទេសកម្ពុជាព្រោះតែគ្រប់គ្នាដឹងថាម៉ូតូជាមធ្យោបាយលឿនបំផុតនៅក្នុងទីក្រុងភ្នំពេញ។ សម្រាប់ការទិញម៉ូតូថ្មីមួយគ្រឿងមិនមែនជាបញ្ហានោះទេប៉ុន្តែជ្រើសរើសម៉ូតូមួយដែលមិនដូចគេហើយមានភាពប្រណីតខុសគេទើបសំខាន់។

2 
ម៉ាកយីហោមកពីប្រទេសណា ឬ យើងនិយមហៅ Brand មកពីណាជាកត្តាទីមួយសម្រាប់បរិបទប្រជាជនខ្មែរនៅពេលទិញអីវ៉ាន់ព្រោះប្រភពរបស់ប្រទេសបញ្ជាក់ពីគុណភាពរបស់ផលិតផល។ ទីពីរគឺគុណភាពនិងសេវាកម្ម, មនុស្សគ្រប់គ្នាតែងតែចង់បានម៉ូតូដែលផ្តល់នៅទំនុកចិត្តសម្រាប់គុណភាពជាមួយនិងសេវាកម្មល្អ ដូចជាសេវាកម្មជួសជុលនិងតំហែទាំម៉ូតូក្រោយពេលទិញរួច។ ពួកគេមិនចង់ខាតពេលវេលាក្នុងការស្វែងរកសេវាកម្មជួសជុលផ្សេងទៀតប្រសិនបើគេត្រូវការប្រឹក្សាយោបល់អំពីការដូរប្រេងម៉ាស៊ីន តំហែទាំម៉ូតូនិងបញ្ហារបច្ចេកទេសផ្សេងៗដែលអាចនិឹងកើតមានឡើង។ ទីបីគឺតំលៃ, ប្រជាជនកម្ពុជាយើងមានការខ្វល់ខ្វាយខ្លះសម្រាប់តំលៃម៉ូតូនីមួយៗដែលពួកគេជ្រើសរើសព្រោះការចំនាយគ្រប់យ៉ាងនិងត្រូវប៉ះពាល់ទៅលើការចំនាយផ្សេងទៀតផងដែរ។

3

មធ្យោបាយធ្វើដំណើរតាមម៉ូតូគឺមានច្រើនម៉ាក ដូចជាម៉ូតូ Peugeot Django 150 គឺជាសិល្បះនៃជីវិតមួយផ្នែកដែលបង្ហាញពីគំនិតថ្មីនិងនិន្នាការមួយទៀតដែលច្រើនជាងប្រើប្រាស់សម្រាប់តែមធ្យោបាយធ្វើដំនើរ។ អ្នកប្រើប្រាស់ម៉ូតូមួយដែលផ្តល់នូវគោលគំនិតបែបភាពជាខ្លួនឯងខ្ពស់ (uniqueness) ហើយបង្ហាញពីស្ទីលរបស់អ្នកជាម្ចាស់គ្រប់ពេលដែលអ្នកបានបើកបរជាមួយនិងវា។

5

កំពូលម៉ាកយីហ៊ោររបស់ប្រទេសបារាំងដែលមានអាយុកាល ១២៥ឆ្នាំមកហើយផ្តល់ជូនអតិថិជននូវគុណភាព ការរចនា រូបរាង និងតំលៃ។ នៅពេលអ្នកសំលឹងមើលម៉ូតូ Peugeot Django 150 ច្បាស់ណាស់ពិតជាមិនមានម៉ូតូប្រភេទ Scooter ណាដែលដូចរឺច្រលំដូចវានោះទេ ជាមួយនិងការចនាប៉ាណាខាងមុខរាងទំរង់ពងក្រពើ និងអំពូលភ្លើង LED រត់ប្រដេញសងខាងដែលអមដោយឡូហ្គូរូបតោពិតជាពោរពេញដោយអំនាចនិងអនុភាពពិតៗ។

1 
ចំណែកឯប្រអប់កុងទ័រ Semi-digital នោះវិញក៏ផ្តល់នូវភាពទាន់សម័យបច្ចេកវិទ្យាផងដែររំលេចចេញនូវ កុងទ័រល្បឿន កុងទ័រសាំងនិងមុខងារពិសេសច្រើនទៀតសម្រាប់អ្នកប្រើប្រាស់។

6

ម៉ូតូ Peugeot Django 150cc នេះផងដែរមានការរចនា​កំពស់កែបមកដីទាបល្មមដែលមិនខ្ពស់ពេកសម្រាប់ប្រជាជនអាស៊ីងាយស្រួលបំផុតសម្រាបការដាក់ជើងលើទ្រនាប់ម៉ូតូខាងក្រោមនិងដល់ដីដែលផ្តល់ការបត់បែនសម្រាប់ការធ្វើដំនើរ។ ចំនុចលេចធ្លោមួយទៀតរបស់ម៉ូតូ Peugeot Django នោះគឺការចនាកែបស្បែកអង្គុយដែលទន់ល្មើយជាពិសេសធំទូលាយជាងម៉ូតូ Scooter ផ្សេងទៀត។ កែបទាំងមូលរបស់ម៉ូតូនេះត្រូវបានបែងចែកជាពីរសម្រាប់អ្នកបើកបរនិងអ្នកជិះពីក្រោយដែលសុទ្ធសឹងតែមានទំហំធំរហូតដល់ 710mm.

4

តួយ៉ាងម៉ូតូ Peugeot Django 150cc មានភាពល្បីរន្ធឺស្រាប់ទៅហើយក្នុងចំណោមប្រភេទ Scooter ផ្សេងទៀតដែលមានកំលាំងម៉ាស៊ីននិងតំលៃប្រហាក់ប្រហែលគ្នា។ ពាក្យស្លោក “The True Lion of Our Time” បង្ហាញពីអំនាច ចលនា និងអារម្មណ៍ដែលជាហេតុផលនាំអោយម៉ាកយីហ៊ោរម៉ូតូ Peugeot តែងតែបង្ហាញពីស្ទីលរបស់អ្នកជាម្ចាស់ជានិច្ច។ ជាមួយនិងភាពឆើតឆាយនិងទំរង់សម័យទំនើបបែបថ្លៃថ្នូររបស់ម៉ូតូ Peugeot អ្នកនឹងមានមោទនភាពជាមួយនិងវាមិនថាអ្នកធ្វើដំនើរទៅកាន់ទីណា ពេលណានោះទេ។គ្រប់ការធ្វើដំនើរដែលចាប់ផ្តើមជាមួយម៉ូតូ Peugeot តែងតែបង្ហាញពីនិមិត្តសញ្ញានៃរូបតោដែលផ្តិតយកការចងចាំល្អៗបំផុតរបស់អ្នក។ សព្វថ្ងៃនេះម៉ូតូ​ Peugeot នៅក្នុងទីផ្សារប្រទេសកម្ពុជាមានតំលៃខ្ទង់ 3xxx តែប៉ុន្នោះ។ សម្រាប់ប្រភេទម៉ូតូ Scooter ដែលមានកំលាំងប្រហាក់ប្រហែលគ្នាជាមួយម៉ូតូ​ Peugeot មានតំលៃចាប់ពី 3999$ រហូតដល់ 4500$ ដែលធ្វើអោយម៉ូតូ Peugeot នៅតែជាជម្រើសល្អសម្រាប់លោកអ្នកព្រោះមានការសន្សំសំចៃរហូតដល់ ៣០០ ទៅ ៨០០ ដុល្លារថែមទៀត ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia