ឱកាសល្អ! ក្រសួងអប់រំ ប្រកាសជ្រើសរើសក្របខណ្ឌថ្មីឱ្យចូលបម្រើការងារ លើមុខតំណែង៩នេះ ចំនួន ១០០នាក់
ធី ស្រីល័ក្ខMAY 16 20231.3 K views

មុននេះបន្តិច ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅជាច្រើននាក់ដើម្បីចូលបម្រើការងារនៅតាមអង្គភាពនិងគ្រឹះស្ថានសិក្សានានាក្រោមឱវាទទីស្តីការក្រសួងអប់រំយុវជននិងកីឡា។ដោយក្នុងនោះក្រសួងអប់រំយុវជននិងកីឡានឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ ប្រភេទក្របខណ្ឌ ក (ពុំមែនជាក្របខណ្ឌគ្រូបង្រៀន) ចំនួន ១០០នាក់ ឱ្យចូលបម្រើការងារលើមុខតំណែងធំៗចំនួន ៩មុខតំណែងដែលរួមមាន ៖ នីតិសាស្រ្ត រដ្ឋបាលសាធារណៈ ព័ត៌មានវិទ្យា គណនេយ្យហិរញ្ញវត្ថុ ទំនាក់ទំនងអន្តជាតិ ទំនាក់ទំនងសាធារណៈ សវនកម្ម គ្រប់គ្រង និងផ្នែកផែនការ។

ចំពោះបេក្ខជនដែលត្រូវជ្រើសរើសអង្គភាព ឬគ្រឹះស្ថានសិក្សាដែលមានតម្រូវការមុខវិជ្ជាជំនាញតាមចំនួនជាក់ស្តែងក្នុងតារាងជូនភ្ជាប់ និងត្រូវពិនិត្យស្ថានភាពទីតាំងអង្គភាព ឬគ្រឹះស្ថានសិក្សា ដែលត្រូវបំពេញការងារឱ្យច្បាស់លាស់មុននឹងសម្រេចចិត្តជ្រើសរើស ព្រមទាំងត្រូវធ្វើកិច្ចសន្យាជាមួយប្រធានអង្គភាពឬនាយកគ្រឹះស្ថានសិក្សាទៅបម្រើការងារនៅទីនោះបន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលជាស្ថាពរ។

លក្ខខណ្ឌនៃការជ្រើសរើស៖

  • បេក្ខជនត្រូវមានសញ្ជាតិខ្មែរ
  • បេក្ខជនជានិស្សិតឬមន្ត្រីរាជការ
  • លក្ខខណ្ឌអាយុ (គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៣) ត្រូវបានកំណត់ដូចខាងក្រោម
    1. បេក្ខជនមានសញ្ញាបត្របណ្ឌិតឡើងទៅត្រូវបានលើកលែងលក្ខខណ្ឌអាយុ
    2. បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ
    3. បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រឬសមមូលត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ
    4. បេក្ខជនជាមន្ត្រីរាជការត្រូវបានលើកលែងអាយុ
    • កម្រិតសញ្ញាបត្របរិញ្ញាបត្រឡើងទៅ (សញ្ញាបត្រដែលបានបញ្ចប់ការសិក្សាពីបរទេស ឬសញ្ញាបត្រជាភាសាបរទេស ត្រូវយកទៅបញ្ជាក់ជាភាសាជាតិនិងមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា
    • មិនប្រាសចាកសិទ្ធិខាងរដ្ឋប្បវេណីនិងសិទ្ធិជាពលរដ្ឋ
    • ចំពោះបេក្ខជនជានារីមានពិការភាពដែលមានសមត្ថភាពសមស្របត្រូវបានលើកទឹកចិត្ត។

    ការបរិច្ឆេទចុះឈ្មោះប្រឡងនិងការដាក់ពាក្យ

    កាលបរិច្ឆេទចុះឈ្មោះប្រឡងចាប់ពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១៧ ៖០០ រសៀលជាកំហិត។

    ការដាក់ពាក្យតាមប្រព័ន្ធអនឡាញ ៖ ដើម្បីទទួលបានសិទ្ធិចូលរួមប្រឡង បេក្ខជនអាចស្គេន QR Code ឬ ចូលទៅកាន់គេហទំព័រ sms.era,gov.kh ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡង និងស្គេនបញ្ចូនឯកសារច្បាប់ដើមភ្ជាប់ដូចជា៖

    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឆាយា (ព្រះសង្ឃ)
    • សញ្ញាបត្រចុងក្រោយកម្រិត បរិញ្ញាបត្រឡើងទៅ ឬលិខិតបញ្ជាក់ពីការបញ្ចប់បរិញ្ញាបត្រជាស្ថាពរ
    • រូបថតទំហំ ៤គុណ៦ (ផ្ទៃខាងក្រោយពណ៌ស)
    • លិខិតបញ្ជាក់រដ្ឋបាលចេញដោយប្រធានអង្គភាពទទួលបន្ទុកកិច្ចការបុគ្គលិក ឬ ប្រធានអង្គភាពគ្រប់គ្រងផ្ទាល់ដែលមានសុពលភាពរយៈពេល ៣ខែ (សម្រាប់មន្ត្រីរាជការ)

    សម្រាប់ព័ត៌មានលម្អិតផ្សេងទៀតសូមអានបន្ថែមខាងក្រោម ៖

    347006375 769643614644703 4551041467383902548 N

    347106671 620186706430518 8596581390652865227 N

    347108569 1565889937152476 7331460049642500033 N

    346978200 545351894475750 72605639110707526 N

    347389831 986956882471661 2656934935367519357 N

    347380378 631390168516886 5542037758314113705 N

    347126814 1152255848962218 232923558574517413 N

     

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia