Jakkaphong Jakrajutatip គឺជាម្ចាស់ក្រុមហ៊ុន JKN Global Group និងជាម្ចាស់កម្មវីធី Miss Universe បវរកញ្ញាសហរដ្ឋអាមេរិក និង កម្មវិធីប្រកួតសម្រស់ Miss Teen USA កាលពីឆ្នាំ ២០២២ កន្លងទៅ។ បន្ទាប់ពីកាន់កាប់ជំនួញជាច្រើនក្នុងដៃជាបន្តបន្ទាប់ Jakrajutatip បានក្លាយជាស្ត្រីប្តូរភេទដំបូងគេនៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានរហូតដល់ទៅ ២១០លានដុល្លារ ក្នុងទស្សនាវដ្តី Forbe។
ក្រោយការកាន់កាប់ជំនួញថ្មីមិនបានប៉ុន្មាន ស្រាប់តែកាលពីពេលថ្មីៗនេះ មានដំណឹងលេចឮថា សេដ្ឋិនីរូបនេះ បានប្រកាសដាក់ពាក្យក្ស័យធនជាមួយបំណុលប្រមាណជា ១២លានដុល្លារ ។ ហើយការដាក់ពាក្យក្ស័យធននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងនេះដើម្បីស្តារអាជីវកម្មឡើងវិញទៅកាន់តុលាការក្ស័យធនរបស់ព្រះរាជាណាចក្រថៃនិងដើម្បីទូទាត់បំណុលតាមច្បាប់ជាមួយម្ចាស់បំណុល។
បើតាមការឱ្យដឹងពីសារព័ត៌មាន CNA បានឱ្យដឹងថា តម្លៃភាគហ៊ុនរបស់ JKN បានធ្លាក់ចុះជិត ៨០ភាគរយក្នុងរយៈពេល ១២ ខែកន្លងមក ដោយឈរនៅតម្លៃ ០.៧៧ បាត (០.០២២ ដុល្លារអាមេរិក) ចាប់តាំងពី Jakkaphong Jakrajutatip បានទិញកម្មវិធី Miss Universe ពីលោក អតីតប្រធានាធិបតីអាមេរិក Donald Trump មកកាន់កាប់កាលពីឆ្នាំ ២០២២ ក្នុងតម្លៃ ២០លានដុល្លារអាមេរិក ៕