គណៈកម្មការទន្លេមេគង្គ ព្យាករណ៍ថា២៤ម៉ោងទៀត នឹងមានភ្លៀងធ្លាក់១មេធំ នៅភាគខាងជើងកម្ពុជា
Ping Chou EngSEPTEMBER 15 20241.3 K views

យោងតាមការផ្សាយរបស់គេហទំព័រផ្លូវការនៃគណៈកម្មាធិការទន្លេមេគង្គ (Mekong River Commission) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះបានឱ្យដឹងថាតាមការព្យាករណ៍ទុកនៅរយៈពេល ២៤ម៉ោងទៀត ពោលគឺនៅថ្ងៃទី១៦ នឹងមានភ្លៀងធ្លាក់១មេធំ នៅភាគខាងជើងប្រទេសកម្ពុជា ក្នុងនោះក៏មានប្រទេសថៃនិងឡាវផងដែរ។  

 

ប្រភពដដែលបាន​ឱ្យដឹងថានៅក្នុងរយៈពេល២៤ម៉ោងទៀត នឹងមានស្ថានភាពអាកាសធាតុតាមការព្យាការណ៍ទុក ទៅលើភាគជើងនៃប្រទេសទាំង៣៖

 

- នៅប្រទេសកម្ពុជា៖ ខេត្តកំពង់ចាម, ក្រុងប៉ៃលិន, ខេត្តកំពង់ស្ពឺ, ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។

 

-ប្រទេសឡាវ៖ ទីក្រុងវៀងច័ន្ទ, សាយសំបូរ, ស៊ីងឃួង, សារ៉ាវ៉ាន់, សុវណ្ណខេត ចំប៉ាសាក់ និងអាតតាព។

 

- ប្រទេសថៃ៖ ឡៅអ៊ី, ណងខៃ, បឹងកាន, ណងប៊ុនឡាំភូ, អ៊ូដនថានី, សាខនណាខន, ណាខនផាន មុកដាហាន, ខនកែន, កាឡាស៊ីន, យ៉ាសូថុន, ឆៃភូម, នគររាជសីម៉ា, អាមណាត, ឆឺន, ស៊ូរិន, ស៊ីសាកេត, រ៉ូអេត, បុរីរ៉ាម និង អ៊ូប៊ុនរ៉ាត់ថានី ។

 

ដោយចាប់ពីថ្ងៃទី ១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានភ្លៀងធ្លាក់ខ្លាំង លើផ្នែកកណ្តាលនៃអាងទន្លេមេគង្គក្រោម។ ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ដាច់ស្រយាល ត្រូវបានគេព្យាករណ៍ថា នៅតំបន់ភាគឦសាននៃប្រទេសថៃ ភាគខាងជើងនិងឦសាននៃប្រទេសកម្ពុជា។

 

ក្នុងសម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់គណកម្មាការទន្លេមេគង្គ https://www.mrcmekong.org/ ដើម្បីទទួលបានព័ត៌មានថ្មីៗចុងក្រោយស្តីពីស្ថានភាពទឹកជំនន់ និងគ្រោះរាំងស្ងួតនៅក្នុងតំបន់មេគង្គ៕

 

459945178 946761560828552 6765519662418712441 N

 

Screenshot 2024 09 15 164844

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia