ព្រោះតែយីហោក្នុងស្រុក១នេះ ធ្វើឱ្យកាហ្វេ Starbucks ពិបាកឈរជើង​ណាស់ នៅក្នុងប្រទេសចិន
Ping Chou EngJULY 12 2024607 views

ម​នុស្សជាច្រើនទទួលស្គាល់ថាចិនគឺជាជនជាតិមួយដែលមានភាពជាតិនិយម ចាស់ចិនចូលចិត្តទទួលទានតែ ហើយយុវជនចិនចូលចិត្តទទួលទានតែគុជ។

យ៉ាងណាមិញដូចជាកាហ្វេលំដាប់ពិភពលោក Starbucks ពិបាកឈរជើង​ណាស់ នៅក្នុងប្រទេសចិន ត្បិតយីហោកាហ្វេក្នុងស្រុករបស់ចិន Luckin Coffee បានវ៉ាជាមួយ Starbucks តាមរយៈជម្រើសកាហ្វេដែលមានតម្លៃសមរម្យ និងការបញ្ជាទិញតាមទូរស័ព្ទ។

Photo 2024 07 12 13 59 30

បង្កើតឡើងក្នុងឆ្នាំ ២០១៧ Luckin Coffee បានផ្ទុះឡើងនៅក្នុងប្រទេសចិន កាហ្វេ Luckin បានកើនសាខាដល់ ជាង១ម៉ឺន៨រយ ហាងនៅក្នុងប្រទេស ដោយវ៉ាដាច់ Starbucks ដែលមានជាង៦ពាន់ហាងប៉ុណ្ណោះនៅទូទាំងប្រទេសចិន។ ចំពោះមូលហេតុធំៗដែលធ្វើឱ្យ Luckin Coffee អាចមានប្រៀបជាង Starbucks នោះគឺដោយសារ៖

ទី១. ហាង Luckin គឺតូចជាង Starbucks ៖ ហាងLUKIN មានទំហំហាងតូចៗជាង Starbucks ដោយត្រង់នេះlukin អាចនឹងយល់ថាដោយសារចិនជាប្រទេសមាម៉ាញឹក មនុស្សម្នាក់ៗមានដំណើរលឿនៗប្រញាប់ធ្វើការ ហើយគ្មានពេលអង្គុយទទួលទានយូរនោះទេ។

ទី២. បង្កើតកម្មវិធីកម្មង់តាមអនឡាញ៖ ហាង Luckin បានប្រើយុទ្ធសាស្រ្តនេះដើម្បីឱ្យអតិថិជន កាន់តែចំណេញពេលវេលា ព្រោះយើងដឹងហើយថាចិនមានប្រជាជនច្រើន បើមិនរហ័សរកស៊ីមិនទាន់គេទេ។ ដូច្នេះ Luckin​ ក៏បានបង្កើតកម្មវិធីឱ្យភ្ញៀវកម្មង់តាមអនឡាញឱ្យហើយ បង់សាច់ប្រាក់តាមអនឡាញឱ្យហើយ មកដល់មុខហាងគឺយកកាហ្វេឬតែគុជតែម្តង ពោលអតិថិជនមិនចាយពេលចាំយូរនោះទេ។

ទី៣. តម្លៃសមរម្យ ហើយប្រម៉ូសិនញឹក៖ ជារឿងមួយទៀតពាក់ព័ន្ធនឹងផ្នត់គំនិតជនជាតិចិនដែរ គឺការសន្សំប្រាក់ ដូច្នេះLuckin​ ក៏អាចវ៉ា Starbuck បានដោយសារតម្លៃផងដែរ ដោយភេសជ្ជៈរបស់ Luckin អាចមានតម្លៃចន្លោះពី២ដុល្លារ ឬតិចជាងនេះ ហើយនៅមិនទាន់រាប់បញ្ចូលការបញ្ចុះតម្លៃផ្សេងៗនោះទេ។

ចំពោះការធ្វើទីផ្សារវិញ Luckin អាចពង្រីកខ្លួនបានលឿន មនុស្សស្គាល់ច្រើន ក៏ដោយសារការចំណាយមុនចំណេញដែរពោលគឺ Luckin បានប្រកាសធ្វើការប្រម៉ូសិនដំបូង ដោយអតិថិជនគ្រាន់តែ download អេបរបស់ហាងភ្លាម ទទួលបានកាហ្វេ១កែវហ្រ្វីភ្លាម។

ជាការពិតណាស់ត្បិតតែ Starbucks មិនជោគជ័យខ្លាំងក្នុងប្រទេសចិន មិនងាយប្រកួតប្រជែងជាមួយយីហោក្នុងស្រុក ប៉ុន្តែហាងកាហ្វេ Starbucks ក៏បានសន្សំចិត្តបម្រើអតិថិជន ក្នុងទីផ្សារមួយនេះ ដោយព្យាយាមបញ្ចៀតខ្លួនតាមរយៈវប្បធម៌របស់ចិន ដូចជាព្យាយាមផ្តោតលើអតិថិជនដែលមានលុយច្រើន ចាស់ៗដែលចូលចិត្តទទួលទានតែ អង្គុយជួបជុំនៅក្នុងហាងកាហ្វេធំៗដូច Starbucks ជាដើម។ 

ដូចមហាសេដ្ឋីចិន Jack ma បានឱ្យដឹងថា ប្រទេសមួយរស់នៅសុខសាន្ត គឺអាស្រ័យទៅនឹងច្បាប់រដ្ឋ ច្បាប់សង្គម វប្បធម៌ ជំនឿនិងសាសនាជាដើម ដែលជាការធ្វើទំនាក់ទំនងគ្នាយ៉ាងសកម្មជាមួយ ជីវភាពរស់នៅ និងទីផ្សារទិញ-លក់នៅក្នុងប្រទេសមួយនោះ។

ដូច្នេះហើយការរកស៊ីនៅក្នុងប្រទេសគេ ត្រូវគោរពវប្បធម៌របស់គេប្រៀបដូចជាគោរពទីផ្សារ គោរពអតិថិជន គោរពអ្នកប្រើប្រាស់ ដែលជាតួនាទីយ៉ាងសំខាន់របស់មុខរបរមួយ ដើម្បីឱ្យមាន ភាពជិតស្និតគ្នារវាងអ្នកលក់ជាមួយភ្ញៀវនៅក្នុងប្រទេសមួយនោះ៕

440357228 374370485602580 400616519566500791 N

អត្ថបទដោយ៖ ពីង ជូអេង 

 

អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia