បាត់ផ្លាកលេខរថយន្ដអាចធ្វើថ្មីវិញបាន ខណៈនេះជាឯកសារចាំបាច់ដែលត្រូវមានដើម្បីស្នើសុំ
Bunthoeun KoemJULY 5 2023365 views

កន្លងមកនេះមានម្ចាស់រថយន្ដមិនតិចនោះទេ ដែល​បានបាត់នូវផ្លាកលេខរថយន្ដរបស់ខ្លួនដោយសារកត្ដាផ្សេងៗ។ ហើយករណីនេះ ក៏មានម្ចាស់រថយន្ដមួយចំនួននៅមានចម្ងល់ថា តើការបាត់ផ្លាកលេខរថយន្ត(សម្រាប់រូបវន្តបុគ្គលសញ្ជាតិខ្មែរ)អាចស្នើសុំថ្មីបានទេ?

តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ការបាត់ផ្លាកលេខរថយន្ដដោយយកថាហេតុណាមួយ គឺម្ចាស់រថយន្ដអាចធ្វើការស្នើសុំថ្មីឡើងវិញបាន (ទុតិយតា)។ ក្នុងនោះចំពោះការស្នើសុំថ្មីនេះ ក៏តម្រូវឲ្យម្ចាស់រថយន្ដត្រូវមានឯកសារសំខាន់មួយចំនួនដូចខាងក្រោម៖

- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

- ពាក្យសុំទុតិយតាបណ្ណសម្គាល់យានជំនិះ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)

- បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម)

- ពាក្យបណ្តឹង៖

*ប៉ុស្ដិ៍នគរបាលរដ្ឋបាល (ករណីទុតិយតាផ្លាកលេខម្ខាង)

*អធិការដ្ឋានក្រុង ស្រុក ខណ្ឌ (ករណីទុតិយតាផ្លាកលេខមួយគូ)

- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)៕

D3455090 Abb9 4079 845a A8475c50cc3d

358354701 589574393353559 2145140070881270776 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia