ត្រៀមឯកសារ! រដ្ឋនឹងចុះធ្វើប្លង់ដីជូនពលរដ្ឋនៅតំបន់ ៣ នេះឲ្យបានឆាប់រហ័សបំផុត
Bunthoeun KoemJANUARY 30 20241.8 K views

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចុះធ្វើប្លង់ដីជូនដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ ១ តំបន់ ២ និងតំបន់ ៣ នៃបឹងទន្លេសាបឲ្យបានឆាប់បំផុត។

 

ជាក់ស្ដែងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម អភិបាលខេត្ដទាំង៦នៅជុំវិញបឹងទន្លេសាប និងអាជ្ញាធរទន្លេសាប បានរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សា និងត្រួតពិនិត្យការចុះបញ្ជីដីធ្លីនៅផ្នែកខាងក្រោមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ នៅតំបន់ទន្លេសាប។

 

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំដែលមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តទាំង ៦ នៅជុំវិញបឹងទន្លេសាប បានពិភាក្សាពីការចុះបញ្ជីដីធ្លីតំបន់១ តំបន់២ និងតំបន់៣ នៃបឹងទន្លេសាប តាមដងផ្លូវជាតិលេខ៥ និងលេខ៦ និងជំរុញការចុះបញ្ជីប្លង់ជាប្រព័ន្ធឱ្យបានឆាប់រហ័សបំផុត។

 

សូមជម្រាបផងដែរថា សម្រាប់ការចុះបញ្ជីប្លង់នេះ ឬធ្វើប្លង់រឹងនេះ គឺសម្រូវឲ្យម្ចាស់ដី ត្រូវរៀបចំឯកសារភ្ជាប់មកធ្វើដូចខាងក្រោម៖

 

១. ករណីប្ដីប្រពន្ធដាក់ឈ្មោះទាំងពីរនាក់ (ទ្រព្យរួម)

 

  • អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
  • សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក)

 

២. ករណីប្ដីប្រពន្ធតែដាក់ឈ្មោះតែម្ខាង (ទ្រព្យប្ដី ឬប្រពន្ធ)

 

  • អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
  • សេចក្ដីចម្លងសំបុត្រអាពាហ៍ ពិពាហ៍
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក់)
  • លិខិតបញ្ជាក់ប្រភេទទ្រព្យ

 

៣. ករណីនៅលីវ (ទ្រព្យលីវ)

 

  • អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
  • សេចក្ដីចម្លងសំបុត្រកំណើត
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក់)
  • លិខិតបញ្ជាក់ភាពនៅលីវ

 

៤. ករណីមេម៉ាយ ឬពោះម៉ាយ

 

  • អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
  • សេចក្ដីចម្លងសំបុត្រកំណើត
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក់)
  • លិខិតបញ្ជាក់មេម៉ាយ ឬពោះម៉ាយ៕

 

F454c82c 0dd8 4c9f 9f07 6bfefd5eaa99

49730890 2218569195087727 3839626970790887424 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia