អ្នកប្រហែលជាធ្លាប់ឃើញ The Peak Shangri-La ជាអគារពាណិជ្ជកម្មខ្ពស់ជាងគេឈរចំកណ្តាលបេះដូងរាជធានីភ្នំពេញ ដែលមានកម្ពស់៥៥ជាន់ ស្មើនឹង២២៤ម៉ែត្រ។ អគារនេះគឺជាផ្នែកមួយនៃ Shangri-La Asia Limited (“Shangri-La”) ដែលជាក្រុមសណ្ឋាគារប្រណិតឈានមុខគេនៅអាស៊ីប៉ាស៊ីហ្វិក។
ថ្ងៃនេះយើងនឹងមកវែកមុខស្ត្រីឆ្នើមម្នាក់ឈរពីក្រោយ និងកាន់កាប់តួនាទីធំៗក្នុងអាណាចក្រជំនួញវាល់លានដុល្លារនេះ៖
ប្រធាន និងជានាយកប្រតិបត្តិនៃ Shangri-La Asia មានឈ្មោះថា Kuok Hui Kwong។ ស្ត្រីវ័យ៤៤ឆ្នាំរូបនេះ គឺជាកូនស្រីទីប្រាំមួយរបស់លោក Robert Kuok ដែលជាមហាសេដ្ឋីមានបំផុតក្នុងប្រទេសម៉ាឡេស៊ី និងបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាបត្រ East Asian Studies ពីមហាវិទ្យាល័យ Harvard លើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រផ្លូវការ Shangri-La Group។
មិនត្រឹមមានឪពុកជាមហាសេដ្ឋី លោកស្រីត្រូវបានគេមើលឃើញពីសមត្ថភាពអាចកាន់តំណែង រួមទាំងកសាងស្នាដៃជាច្រើនឆ្លងកាត់បទពិសោធន៍ធ្លាប់ធ្វើជា៖
រហូតមកទល់បច្ចុប្បន្ន លោកស្រីបានឡើងឈរលើលំដាប់កំពូលនៃ Shangri-La Asia និងមានតួនាទីសំខាន់មួយចំនួនបន្ថែមទៀតដូចជា ប្រធានគណៈកម្មាធិការប្រតិបត្តិ ប្រធានគណៈកម្មាធិការតែងតាំង សមាជិកនៃគណៈកម្មាធិការប្រាក់ឈ្នួល និងធនធានមនុស្ស។
ក្នុងនាមជាប្រធាន និងជានាយកប្រតិបត្តិនៃ Shangri-La Asia លោកស្រីបានគ្រប់គ្រងទ្រព្យសម្បត្តិសរុបចំនួន ១៣.២ ពាន់លានដុល្លារអាមេរិក (RM52 billion) រួមទាំងភាគហ៊ុននៅក្នុង ៧៧ នៃសណ្ឋាគារជាង ១០០ ដែលគ្រួសារ Kuok គ្រប់គ្រងជុំវិញពិភពលោកក្រោមម៉ាកយីហោចំនួន៤គឺ Shangri-La, Kerry, Hotel Jen និង Traders។ មិនតែប៉ុណ្ណេះលោកស្រី Kuok Hui Kwong គឺជាជនជាតិម៉ាឡេស៊ីម្នាក់ក្នុងចំណោមពីរនាក់ជាប់ឈ្មោះក្នុងបញ្ជី Emergent 25 របស់ទស្សនាវដ្ដី Forbes Asia ជាតារាជំនួញស្រ្តីឆ្នើមបំផុតថែមទៀតផង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366