កាលពីពេលថ្មីៗនេះ បណ្ដាអ្នកលេងអ៊ីនធឺណែត មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទិននឹងការប្រកួតរវាងកីឡាករវ័យក្មេងរូបសង្ហារបស់ជប៉ុន ជាមួយនឹងបុរសស្បែកចាំជនជាតិថៃឈ្មោះ ប៊ូខាវ។ អ្វីដែលធ្វើឱ្យមនុស្សភាគច្រើនចាប់អារម្មណ៍នោះគឺ តើកំលោះសង្ហា ដៃធ្ងន់ ចិត្តធំ របស់ជប៉ុនរូបនេះជានរណា ទើបហ៊ានវាយជាមួយកីឡាករស្បែកចាំ ប៊ូខាវ?
កីឡាករវ័យ២០ឆ្នាំ Kota Miura គឺជាកីឡាករទើបនឹងរះរបស់ប្រទេសជប៉ុន ប៉ុន្តែអាចទាក់ទាញនូវអ្នកគាំទ្រជាច្រើននាក់ជុំវិញពិភពលោក តាមរយៈសមត្ថភាពលោកផង និងរូបរាងដ៏ស្រស់សង្ហារបស់លោកផង។ កាលពីប៉ុន្មានខែមុន វីដេអូមួយរបស់លោក ត្រូវបានអ្នកនិយមលេងអ៊ីនធឺណែតបានចែករំលែកបន្តជាហូរហែរ និងទាញអ្នកទស្សនាជាង៥លានដងឯនោះ។
ខាងក្រោមនេះគឺជារឿង៧យ៉ាងទាក់ទងនឹងកីឡាករវ័យក្មេងរូបនេះ៖
១. កីឡាកររូបនេះបានកើតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០០២ ហើយគិតត្រឹមពេលនេះលោកទើបតែមានវ័យ ២០ឆ្នាំតែប៉ុណ្ណោះ។
២. Kota Miuraបានចាប់កំណើតនៅទីក្រុង Kobeខេត្ត Hyōgoនៃប្រទេសជប៉ុន។
៣. កីឡាករវ័យក្មេងរូបនេះមានកម្ពស់ខ្ពស់ស្រឡះរហូតដល់ទៅ ១.៧៥ម៉ែត្រ និងទម្ងន់ ៦៥គីឡូក្រាម។
៤. Kota Miuraគឺជាកូនប្រុសរបស់កីឡាករបាល់ទាត់ល្បីឈ្មោះម្នាក់របស់ជប៉ុន គឺលោក Kazuyoshi Miura។
៥. ក្រោយពេលដែលវីដេអូលោកផ្ទុះការគាំទ្រ និងចែករំលែកបន្តជាច្រើន លោកត្រូវបានគេប្រៀបប្រដូចថាមានមុខមាត់ស្រដៀងនឹងតារាសម្ដែងរបស់ប្រទេសកូរ៉េម្នាក់ឈ្មោះថា Park Bo Gum។
៦. ការប្រកួត MMA ជាលើកចុងក្រោយរបស់លោកគឺនៅថ្ងៃ ៣០ ខែធ្នូ ឆ្នាំ២០២១ និងទទួលបានជ័យជម្នះលើកីឡាករ Yushi។
៧. លោកប្រើប្រាស់បណ្ដាញសង្គមអ៊ីនស្តាក្រាមផ្លូវការឈ្មោះថា kota_miura_official និងមានអ្នកតាមដានរហូតដល់ទៅជាង ៦៨ម៉ឺននាក់ឯនោះ គិតត្រឹមថ្ងៃទី១៨ សីហា ឆ្នាំ២០២២នេះ។
គួរជម្រាបផងដែរថា ការប្រកួតរវាងកីឡាកររូបសង្ហាជប៉ុន ជាមួយនឹងកីឡាករសាច់ចាំរបស់ថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃ១៩ សីហាស្អែកនេះ នៅកីឡដ្ឋាន Rajadamnern នាវេលាម៉ោង ៨យប់តទៅ៕