សហគ្រិនខ្មែររៀបចំ “កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់សហគ្រាស
Sreymom ChaAUGUST 7 2025

ភ្នំពេញ,​​ ថ្ងៃទី៦ ខែសីហា ឆ្នាំ​២០២៥ - សហគ្រិនខ្មែរ បានរៀបចំកម្មវិធីអភិវឌ្ឍន៍ ទីផ្សារនាំចេញសម្រាប់​សហគ្រាស។ កម្មវិធីនេះត្រូវបានប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ សហគ្រិនខ្មែរ។ កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់​សហគ្រាស​ មានគោលបំណង់ផ្តល់ជូនសហគ្រាសនាំចេញ និង សហគ្រាសដែលមានបំណងនាំចេញនូវ ចំណេះដឹងបច្ចេកទេស ការត្រៀមខ្លួន និងហិរញ្ញប្បទាន គាំទ្រសម្រាប់វិស័យនាំចេញ។

កម្មវិធីនេះជាយន្ដការយុទ្ធសាស្រ្ដក្នុងការផ្សារភ្ជាប់ សហគ្រាសជាមួយទីផ្សារអន្តរជាតិដោយ បំពេញ តម្រូវការរបស់​ប្រតិបត្ដិ​ករ​ទីផ្សារ និងគុណភាពផលិតផលសម្រាប់ទីផ្សារអន្ដរជាតិ។ កម្មវិធីនេះ ជាជំហានបន្ទាប់ដើម្បីបំពេញបន្ថែមតម្រូវការរបស់សហគ្រាសលើ អនុលោមភាពស្ដង់ដារ បច្ចេកទេស ប្រសិទ្ធភាពផ្នែកភស្តុភារ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងនីតិវិធីនាំចេញ​ ដែលមានសក្ដានុពល ក្នុងការពង្រីកទីផ្សារធំជាងមុន ដែលគាំទ្រជាថវិកាដោយ សហគ្រិនខ្មែរ និងអនុវត្តន៍ដោយ ក្រុមហ៊ុន  Prince Labore Bureau។

Phnom Penh, 6 August 2025 - Khmer Enterprise (KE) organized the Export Market Development Program for SMEs. The program was presided over by H.E. Dr. Chhieng Vanmunin, Delegate of the Royal Government in charge as CEO of Khmer Enterprise. The Export Market Development Program for SMEs aims to​ provide exporting SMEs or those intending to export with technical knowledge, preparation, and financial support for the export sector.

This program is a strategic mechanism to connect SMEs with international markets by fulfilling the needs of operators, markets, and product quality for international markets. It is the subsequent phase to address the needs of SMEs on technical standards compliance, logistics efficiency, supply chain management, and export procedures, which have the potential to expand to larger markets, which is supported by Khmer Enterprise and implemented by Prince Labore Bureau.

Photo 2025 08 07 19 20 28

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ មានប្រសាសន៍ថា “នៅក្នុងបរិបទសកលភាវូបនីយកម្ម, ការពង្រឹងសមត្ថភាពរបស់ សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកក្នុងការនាំចេញផលិតផលទៅទី​ផ្សារ អន្ដរជាតិ មានសារៈសំខាន់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង។ រាជរដ្ឋាភិបាល តាមរយៈសហគ្រិនខ្មែរ បានជួយគាំទ្រសហគ្រាសជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងបណ្ដាញ ទំនាក់ទំនង សម្រាប់ការអភិវឌ្ឍន៍ប្រតិបត្ដិការអាជីវកម្ម។”

កម្មវិធីនេះក៏មានការចូលរួមពីដៃគូពាក់ព័ន្ធដូចជា៖ សភាពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ សមាគមអាជីវកម្ម ធនាគារ គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនអនុលោមភាពស្តង់ដារ អ្នកនាំចេញ និងសហគ្រាសធុនតូច និងមធ្យម ជាច្រើនទៀត។

សហគ្រិនខ្មែរ ក៏មានកម្មវិធីគាំទ្រសហគ្រាសនាំចេញផ្សេងៗទៀត ដែលមានដូចជា កម្មវិធី កញ្ចប់ជំនួយថវិកាអភិវឌ្ឍន៍ទីផ្សារនាំចេញ, ការចូលរួមពិព័រណ៍អន្ដរជាតិ ជាមួយសមាគមអាជីវកម្ម នានា និងការសម្របសម្រួលប្រតិភូធុរកិច្ចអន្ដរជាតិមកកាន់ប្រទេសកម្ពុជា។

H.E. Dr. Chhieng Vanmunin​ said, “In the context of globalization, strengthening the capacity of local SMEs to export products to international markets is important to enhance competitiveness. The Royal Government, through Khmer Enterprise, has supported many SMEs with both financing and networking opportunities for the development of business operations.”

The program was also attended by relevant stakeholders such as chambers of commerce, development partners, business associations, banks, microfinance institutions, logistics companies, certification bodies, exporters, and many other SMEs.

Khmer Enterprise also has other export supporting programs, such as the Export Market Development Grant, participation in international exhibitions with various business associations, and coordination of international business delegations to Cambodia.

Photo 2025 08 07 19 20 14

Photo 2025 08 07 19 19 58

Photo 2025 08 07 19 19 43

Photo 2025 08 07 19 19 34

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia