ដំណាក់កាលទី១ គឺនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ ចំនួន ៣០០ប័ណ្ណ និង ដំណាក់កាលទី២ គឺនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ចំនួន ២០០ប័ណ្ណ សរុបគឺចំនួន ៥០០ប័ណ្ណ
ក្រុមហ៊ុននឹងធ្វើការទំនាក់ទំនងអញ្ជើញអតិថិជនដែលបានជាវដីឡូតិ៍ ឬផ្ទះ ដែលមានលេខឡូតិ៍ ឬលេខផ្ទះចំប័ណ្ណកម្មសិទ្ធិមកទទួលប័ណ្ណ ដោយឡែកដំណាក់កាលទី១ គឺមានអតិថិជនមកទទួលបណ្ដើរៗខ្លះហើយ
គួរបញ្ជក់ផងដែរថា សម្រាប់អតិថិជន ឬអ្នកវិនិយោគអចនទ្រព្យទាំងអស់ ដើម្បីវិនិយោគ ឬទិញអចនទ្រព្យដែលមានសុវត្ថិភាព និងមិនឱ្យខុសគឺពិនិត្យទៅលើលក្ខណៈរបស់ក្រុមហ៊ុន និងគម្រោងស្របច្បាប់ដែលមានដូចជា៖
1/ ក្រុមហ៊ុនមានភាពស្របច្បាប់
- ប័ណ្ណប៉ាតង់ ផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- វិញ្ញាបនបត្រពាណិជ្ជកម្ម ផ្តល់ដោយក្រសួងពាណិជ្ជកម្ម
- វិញ្ញាបនបត្រចុះបញ្ជីម៉ាក ផ្តល់ដោយក្រសួងពាណិជ្ជកម្ម
2/ ត្រូវពិនិត្យទៅលើគម្រោងស្របច្បាប់
- លិខិតអនុញ្ញាតច្បាប់សាងសង់
- អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍
- អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅដ្ឋាន
- បណ្ណកម្មសិទ្ធិប្លង់រឹង(បំបែកក្បាលដី)
3/ សម្រាប់អ្នកវិនិយោគ ឬទិញអចនទ្រព្យដែលមានសុវត្ថិភាព និងមិនឱ្យខុសគឺត្រូវមើលទៅលើប្រវត្តិក្រុមហ៊ុន ប្រវត្តិនៃការអភិឌ្ឍន៍ និងវិនិយោគគម្រោងដីឡូតិ៍ ឬបុរីកន្លងមក វិភាគថាតើក្រុមហ៊ុនមានដើមទុនបម្រុង ប្រាក់តម្កល់នៅធនាគា ឬលំហូរសាច់ប្រាក់ល្អយ៉ាងណាដែរ?
4/ ក្រុមហ៊ុនត្រូវមានធនធានមនុស្សរឹងមាំដែលមានដូចជា៖
- នាយកដ្ឋាន ធនធានមនុស្ស (HR)
- នាយកដ្ឋាន រដ្ឋបាល
- នាយកដ្ឋាន ទីផ្សារ
- នាយកដ្ឋាន ផ្នែកលក់
- នាយកដ្ឋាន អភិវឌ្ឃន៍គម្រោង
- នាយកដ្ឋាន បញ្ជាទិញ និងឃ្លាំង
- នាយកដ្ឋាន គណនេយ្យ និង ហិរញ្ញវត្ថុ
- នាយកដ្ឋាន ព័ត៍មានវិទ្យា ។ ល ។
នេះគឺជាភាពរឹងមាំមួយដែលអតិថិជន ឬបងប្អូនទាំងអស់គ្នាគួរគិតពិចារណាទៅលើចំណុចទាំង៤នេះមុននឹងចាប់ផ្ដើមវិនិយោគ ឬទិញទៅលើគម្រោងអភិឌ្ឃន៍ ឬក្រុមហ៊ុនណាមួយ
ដោយឡែកសម្រាប់ក្រុមហ៊ុន ខេអេច លែន គឺមានលក្ខណៈពេញលេញនៅក្នុងចំណុចទី១ រហូតដល់ចំណុចទី៤ ខាងលើនេះ