ក្រុមហ៊ុន Urbanland បញ្ជាក់ពីពេលវេលាបើកដំណើរការផ្សារទំនើប K Mall ទី២
Bunthoeun KoemMAY 21 20242 K views

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនមេរបស់ផ្សារទំនើប K Mall បានបង្ហើបពីពេលវេលាដែលនឹងត្រូវបើកដំណើរការផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnoat) ដែលជាផ្សារទី២របស់ខ្លួនមានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។

81

យោងតាមការដកស្រង់ពីក្រុមហ៊ុនបានបញ្ជាក់ដូច្នេះថា «ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnoat) គម្រោងថ្មីសន្លាងរបស់ក្រុមហ៊ុនអឺបេនលែន (Urbanland) គ្រោងនឹងបើកដំណើរការដំណាក់កាលដំបូងក្នុងពាក់កណ្ដាលឆ្នាំ ២០២៥»

សូមជម្រាបថា ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ជាប់ច្រកចូលបុរីចន្ទគីរី ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានសាងសង់លើផ្ទៃដីសរុបជិត ១ ហិកតា។ 

តាមការបញ្ជាក់បន្ថែមពីក្រុមហ៊ុន ការសាងសង់ផ្សារទំនើបទី២នេះ គឺក្រោយទទួលបានភាពជោគជ័យនៅផ្សារទី១ (ផ្សារទំនើប ខេ ម៉ល វេងស្រេង) ដែលត្រូវបានបើកដំណើរការកាលពីថ្ងៃទី២០២១មក។ ដោយផ្សារនេះមានដៃគូអាជីវកម្មចំនួន ៣៨ រួមមាន៖ ហាងទំនិញ ហាងកាហ្វេ និងភោជនីយដ្ឋានល្បីៗជាច្រើន។ ហើយជារៀងរាល់ថ្ងៃផ្សារទំនើបផ្សារទំនើប ខេ ម៉ល វេងស្រេង បានស្វាគមន៍អតិថិជនប្រមាណជាង ៦ ៣០០ នាក់ឯណោះ៕

105832bd 50c5 4e9e A573 05d0e89c02fc

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia