អតិថិជនក្រុមហ៊ុន​ Jetour Cambodia បានចូលរួមកម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក ឥតគិតថ្លៃ ជូនកុមារកំព្រា ចំនួន​ ២០០ នាក់ នៅអង្គការ “ការអភិវឌ្ឍន៍កុមារកម្ពុជា” 𝐃𝐄𝐕𝐄𝐋𝐎𝐏𝐏𝐌𝐄𝐍𝐓 𝐄𝐍𝐅𝐀𝐍𝐂𝐄 𝐂𝐀𝐌𝐁𝐎𝐃𝐆𝐄
Sopheak PichSEPTEMBER 22 2024

ភ្នំពេញ នាព្រឹកថ្ងៃ អាទិត្យ ទី ២២ កញ្ញា ឆ្នាំ ២០២៤ ក្រុមហ៊ុន​ Jetour Cambodia បានចូលរួម ឧបត្ថម្ភថវិកាតាមរយៈ អង្គការហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ជូនដល់កុមារកំព្រានៅ អង្គការ ការអភិវឌ្ឍន៍កុមារកម្ពុជា ។

Photo 2024 09 21 13 58 52

Photo 2024 09 21 13 58 45

Photo 2024 09 21 13 58 48Jetour Cambodia បានធ្វើការចូលរួមកម្មវិធីសប្បុរសធម៌ជាមួយអតិថិជនដែលជាម្ចាស់រថយន្ត​ Jetour Cambodia ជាមួយអង្គការ “ការអភិវឌ្ឍន៍កុមារកម្ពុជា” 𝐃𝐄𝐕𝐄𝐋𝐎𝐏𝐏𝐌𝐄𝐍𝐓 𝐄𝐍𝐅𝐀𝐍𝐂𝐄 𝐂𝐀𝐌𝐁𝐎𝐃𝐆𝐄 ដែលបានចូលរួមឧបត្ថម្ភជាថវិកាសម្រាប់រៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក វាស់គំហើញភ្នែក និងចែកសម្ភារៈសិក្សា ជូនទៅដល់សិស្សានុសិស្សដែលមានភាពខ្វះខាតចំនួន ២០០ឈុត ដល់កុមារកំព្រាចំនួន ២០០ នាក់នៅមណ្ឌលកុមារកំព្រានៃអង្គការ ការអភិវឌ្ឍន៍កុមារកម្ពុជា។ ក្នុងនោះក៏មានការចូលរួមនិងចែកអំណោយជូនទៅដល់កុមារដែរផ្សេងៗដែលមានជាអំណោយ ជាសំភារះសិក្សា គ្រឿងឧបភោគ បរិភោគ និងថវិកាដើម្បីជាជំនួយជួយដល់អង្គការក្នុងការទ្រទ្រង់ និងមើលថែកុមារនៅក្នុងមណ្ឌល។

Photo 2024 09 21 13 42 01

Photo 2024 09 21 13 45 38

Photo 2024 09 21 13 45 41

Photo 2024 09 21 13 45 34

Photo 2024 09 21 13 45 30

Photo 2024 09 21 13 45 26

 

 

ដោយមានការចូលរួមពីភ្ញៀវកិតិ្តយសដែលជាម្ចាស់រថយន្ត JETOUR និងថ្នាក់ដឹកនាំ បុគ្គលិករបស់ ក្រុមហ៊ុន Jetour Cambodia ក្នុងកម្មវីធីពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ លើត្រចៀក ច្រមុះ បំពង់ក និងការវាស់គំហើញភ្នែកផងដែរ។ ដើម្បីចូលរួមចំណែកការងារសង្គម ក្នុងការថែទាំសុខភាពរបស់កុមារនៅក្នុងមណ្ឌល ដែលពួកគេជាតំពាំងស្នងឬស្សី សំរាប់ការអភិវឌ្ឍដល់សង្គមជាតិ។ 

អំពីអង្គការ ការអភិវឌ្ឍន៍កុមារកម្ពុជា” 𝐃𝐄𝐕𝐄𝐋𝐎𝐏𝐏𝐌𝐄𝐍𝐓 𝐄𝐍𝐅𝐀𝐍𝐂𝐄 𝐂𝐀𝐌𝐁𝐎𝐃𝐆𝐄

បង្កើតឡើងក្នុងឆ្នាំ 2018 អង្គការ ការអភិវឌ្ឍន៍កុមារកម្ពុជា Développement Enfance Cambodge គឺមានបេសកកម្មជួយកុមារដែលជួបការលំបាក និងក្រុមគ្រួសាររបស់ពួក។ គោលបំណងគឺផ្តល់ជូនកុមារនូវការអភិវឌ្ឍន៍ ការអប់រំ និងជួយពួកគេរហូតដល់ពួកគេអាចចិញ្ជឹមជីវិតរបស់ពួកគេបានដោយខ្លួនឯង។ អង្គការបានជួយជាតម្រូវការមូលដ្ឋានរបស់កុមារ៖ អនាម័យ ការថែទាំ ការសិក្សា ការអប់រំ អាហារ។ល។ កុមារត្រូវបានស្វាគមន៍មកកាន់មណ្ឌល បន្ទាប់ពីវាយតម្លៃពីស្ថានភាពគ្រួសាររបស់កុមារដោយមេឃុំ ចៅសង្កាត់ មណ្ឌលស្នាក់នៅរបស់កុមារ តំណាងក្រសួងសង្គមកិច្ច និងប្រធានមជ្ឈមណ្ឌលផងដែរ។ អង្គការ​ក៏​ផ្តល់ចូលរួមចំនែកដល់​ហិរញ្ញប្បទាន​អាហារ និង​អនាម័យ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​មួយ​រយ​គ្រួសារ​ក្នុង​ខេត្ត​កណ្តាលផងដែរ។

ទីតាំងរបស់អង្គការ ការអភិវឌ្ឍន៍កុមារកម្ពុជា Développement Enfance Cambodge : សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល

Google Map: https://maps.app.goo.gl/M6XnddY5fQtVPn5B6?g_st=atm

ព័ត៌មានបន្ថែម: https://linktr.ee/Jetour_Cambodia

#JetourCambodia #CSR #Donation

Sopheak Pich

អត្ថបទសរុប៖ 674

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia