ខ្លាចាស់ភាគខាងត្បូង Jack Ma ប្រើក្បួនដឹកនាំ៥នេះ ជួយឲ្យ Alibaba ជោ.គជ័យល្បីពេញពិភពលោក
Kan DaraAPRIL 20 20241.1 K views

មហាសេដ្ឋីមាឌល្អិតចិត្តធំ លោក Jack Ma បានប្រឹងកសាងខ្លួនឯងពីគ្រូបង្រៀនស្រុកស្រែធម្មតា ក្លាយជាអ្នកមានកំពូលមួយរូបនៅទ្វីបអាស៊ី និងនាំយីហោ Alibaba ក្រឡុកពេញទីផ្សារពិភពលោក។ ខាងក្រោមនេះ គឺជាក្បួនដឹកនាំធំៗ ៥ស្នៀត របស់បុរសឆ្នើមខាងលើ៖

១/. កុំចាត់ទុកដៃគូប្រកួតប្រជែងជាសត្រូវ

មានមិត្តម្នាក់ប្រសើរជាងមានសត្រូវម្នាក់ អ្នកជំនួញភាគច្រើនបានចងសត្រូវជាមួយនឹងបុគ្គលដែលរកស៊ីដូចខ្លួន តែបើតាមសេដ្ឋកិច្ចទីផ្សារប្រកួតប្រជែងតែងតែមានការជួញដូរទំនិញដូចគ្នា ប្រសិនបើអ្នកចាត់ទុកពួកគេជាសត្រូវនោះអ្នកនឹងមិនអាចរៀនអ្វីបានពីពួកគេឡើយ។ ដូច្នេះចូរកុំបង្កើតសត្រូវ តែគួរគប្បីមានមិត្តដែលប្រកួតប្រជែងវិញទើបវាប្រសើរនៅក្នុងការរកស៊ី។

/. ការដែលត្រូវបានគេបដិសេធ អាចនាំឲ្យអ្នកទៅរកអ្វីមួយកាន់តែអស្ចារ្យ

ប្រសិនបើលោក Jack Ma ត្រូវបានគេទទួលឲ្យចូលធ្វើការនៅក្នុងក្រុមហ៊ុន KFC នោះលោកប្រហែលជាគ្មានឱកាសបង្កើតក្រុមហ៊ុន Alibaba ដូចសព្វថ្ងៃនេះទេ។ ការដែលត្រូវគេបដិសេធ អាចជំរុញឲ្យយើងឆ្ពោះទៅរកអ្វីមួយដែលប្រសើរជាងអ្វីដែលយើងរំពឹងទុកទៅទៀត។ ដូច្នេះចូរកុំអស់សង្ឃឹមនៅដែលមាននរណាម្នាក់បដិសេធចំពោះយើង ហើយខិតខំតម្រង់គោលដៅថ្មីដែលល្អជាមុន។

/. ត្រូវមានការផ្លាស់ប្តូរពេលកំពុងជោគជ័យ

លោក Jack Ma បានដាស់តឿនយើងឲ្យជួសជុលដំបូលពេលអាកាសធាតុនៅល្អ និយាយឲ្យងាយយល់គឺត្រូវមានការអភិវឌ្ឍន៍កែប្រែជំនួញ ខណៈពេលស្ថានភាពនៅសមប្រកប​​ ហើយសូមកុំធ្វើរឿងផ្តេសផ្តាសនៅពេលក្រុមហ៊ុនកំពុងវិកវរ។​ មិនថាជំនួញជោគជ័យយ៉ាងណានោះទេ វាត្រូវមានការអភិវឌ្ឍន៍ បើមិនដូច្នេះទេដៃគូប្រកួតប្រជែងនឹងអាចយកឈ្នះអ្នកជាមិនខាន។ លោកបានបន្តទៀតថា ត្រូវជួសជុលដំបូលពេលមានព្រះអាទិត្យរះល្អ មិនមែនពេលដែលមានព្យុះភ្លៀងមកដល់នោះទេ។

/. ជួលមនុស្សដែលខ្លាំងជាងអ្នក

ក្រុមហ៊ុន Alibaba ទទួលបានភាពជោគជ័យដូចនេះក៏ព្រោះតែធនធានមនុស្សរបស់ខ្លួនផងដែរ។ ប្រសិនបើអ្នកចង់សន្សំសំចៃតាមរយៈការជួលមនុស្សដែលមិនមានភាពប៉ិនប្រសព្វនោះ ជំនួញរបស់អ្នកប្រហែលជានៅលើទីផ្សារមិនបានយូរឡើយ ឬមួយក៏គ្មានភាពរីកចម្រើនទាល់តែសោះ។ លោក Jack Ma បានថ្លែងថា ប្រសិនបើអ្នកគិតថាបុគ្គលណាមួយអាចក្លាយទៅជាប្រធានរបស់អ្នកក្នុងរយៈពេល៥ឆ្នាំ អ្នកត្រូវតែទទួលគេឲ្យធ្វើការ។

៥/. សូមកុំចុះចាញ់

«ក្នុងនាមជាសហគ្រិន ថ្ងៃនេះពិតជាពិបាក ហើយថ្ងៃស្អែករឹតតែពិបាក នៅថ្ងៃបន្ទាប់ពិតជាស្រស់ត្រកាល ប៉ុន្តែមនុស្សភាគច្រើននឹងស្លាប់នៅយប់ថ្ងៃស្អែក»។ នេះជាសម្តីរបស់លោក Jack Ma ដែលលោកចង់មានន័យថាបុគ្គលមួយចំនួនបានចុះចាញ់ខណៈពេលដែលពួកគេឈានជិតដល់គោលដៅទៅហើយ។

យ៉ាងណាមិញ ពាក្យថាជំនួញតម្រូវឲ្យមានភាពអត់ធ្មត់ និងតស៊ូ ហេតុដូច្នេះសូមកុំបោះបង់ ហើយត្រូវដើរទៅមុខសន្សឹមៗ ត្រូវចាំថា ក្តីស្រមៃដ៏ធំធេងអាចសម្រេចបានលុះត្រាតែយើងមិនចុះចាញ់ប៉ុណ្ណោះ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia