កុំលេងសើច! មនុស្សជាច្រើនខូចចិត្ត ដាច់លុ.យ និងរស់នៅស្ត្រេសខ្លាំង ដោយសារទម្លាប់តូចៗទាំង៧នេះ
Kan DaraMAY 3 2024772 views

តើអ្នកដឹងទេទម្លាប់តូចៗប្រចាំថ្ងៃ គឺជាកត្តានិករចង្អុលបង្ហាញពីជោគវាសនារបស់អ្នកបែបណានាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ ជុំវិញរឿងនេះអ្នកនាង Ossiana Tepfenhart ម្ចាស់ពានរង្វាន់ជាអ្នកនិពន្ធឆ្នើមចំនួន១០ បានប្រាប់ទម្លាប់មិនល្អទាំង៧ ដែលបានដឹកដៃមនុស្សជាច្រើនធ្លាក់ក្នុងរណ្ដៅខូចចិត្ត ដាច់លុយ និងរស់នៅក្នុងសម្ពាធធ្ងន់ធ្ងរ៖

១/. ប្រើប្រាស់បណ្តាញសង្គមហួសហេតុ៖ ប្រសិនបើអាច គួរលុបកម្មវិធី Facebook, Instagram, Twitter, Tik Tok, Pinterest និងកម្មវិធីបណ្តាញសង្គមផ្សេងទៀតចេញពីទូរស័ព្ទដៃរបស់អ្នកដើម្បីឲ្យអ្នកចូលប្រើប្រាស់វាតាមរយៈកុំព្យូទ័រវិញ។ ការធ្វើបែបនេះអ្នកនឹងកាត់បន្ថយពេលវេលាខ្ជះខ្ជាយរបស់អ្នកដោយស្វ័យប្រវត្តិយ៉ាងហោចណាស់ ៩០%។

២/. សេពគប់ទំនាក់ទំនងមិនល្អ៖ ចាយជីវិតជាមួយមនុស្សខុស ដូចធ្លាក់ចុះក្នុងនរក ខូចទឹកចិត្ត ខោចពេល ខាតលុយ។ ត្រូវហ៊ានលះបង់មិត្តក្លែងក្លាយ ស្នេហាក្លែងក្លាយ និងមនុស្សផ្សេងទៀតដែលធ្វើឲ្យអន្តរាយដល់ការខិតខំរបស់អ្នក។ អ្នកត្រូវមានអាកប្បកិរិយាវិជ្ជមាន ភាពអត់ធន និងសុទិដ្ឋិនិយមចំពោះមនុស្សដែលនៅជុំវិញខ្លួនអ្នកគឺជារឿងចាំបាច់។

៣/. ទិញតាមចំណង់ ចង់តាមចំណូល៖ ប្រើលុយខ្ចីគេ ទិញរបស់មិនត្រូវការដើម្បីបង្អួតមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ឬទាមទារចំណាប់អារម្មណ៍ពីក្រសែភ្នែកសង្គម គឺជាកំហុសដ៏ធំមួយ។ គួរពិនិត្យមើលការទូទាត់កាតឥណទានរបស់អ្នកជានិច្ចនៅចុងខែនីមួយៗ ជៀសវាងការជាក់បំណុលកាតឥណទាន។​​ អ្នកអាចនឹងចំណាយច្រើនទៅលើទំនិញអនឡាញ ហើយភាគច្រើននៃទំនិញទាំងនោះសឹងតែ៩០% គឺជារបស់ដែលអ្នកមិនត្រូវការចាំបាច់។

៤/. ហូបតាមឃ្លាន ញៀនញ៉ាំរបស់មិនល្អ៖ កុំទិញទំនិញពេលឃ្លានខ្លាំង ឬទិញក្នុងបរិមាណច្រើន។ រៀនពីរបៀបចម្អិនម្ហូបដោយខ្លួនឯង កុំញ៉ាំខាងក្រៅញឹកញាប់ពេក។ កុំជក់ កុំផឹកគ្រឿងស្រវឹង និងសកម្មភាពទាំងឡាយណាដែលមិនកើតជាប្រយោជន៍ រួមទាំងបំផ្លាញសុខភាពរបស់អ្នក។ កុំទិញភេសជ្ជដែលមានកម្រិតជាតិស្កខ្ពស់ និងវត្ថុដែលមានជាតិស្ករផ្សេងទៀតដែលធ្វើឲ្យអ្នកធាត់។​ កុំចូលចិត្តញ៉ាំសាច់ក្រហមច្រើនពេក ត្រូវរៀនញ៉ាំសណ្តែកនិងបន្លែជំនួសវិញ។

៥/. ដើរយឺតជាងបរិបទការងារ (មិនអភិវឌ្ឍន៍ខ្លួន)ត្រីលឿនស៊ីត្រីយឺត នរណាអភិវឌ្ឍន៍ខ្លួនបានលឿនអ្នកនោះជាម្ចាស់ឱកាស។ រៀនពីវិធីដោះស្រាយបញ្ហានៅកន្លែងធ្វើការ ខណៈពេលដែលមនុស្សគ្រប់គ្នានៅកន្លែងធ្វើការគ្រាន់តែ បំពេញតួនាទីធម្មតា និងត្អូញត្អែរនៅពេលជួបបញ្ហា។ អ្នកនឹងក្លាយជាមនុស្សដែលចាំបាច់ម្នាក់ក្នុងចំណោមមនុស្សតិចតួចបំផុតដែលដោះស្រាយបញ្ហាក្នុងស្ថាប័ន ឬក្រុមហ៊ុនដែលអ្នកបម្រើការ។ វាមានប្រសិទ្ធភាពណាស់ទោះបីជាអ្នកមានស្ថានភាព ឬបទពិសោធន៍តិចក៏ដោយ អ្នកនឹងក្លាយជាទ្រព្យរបស់ក្រុមហ៊ុន។

/. ពឹងលើចំណូលតែមួយប្រភព៖ មនុស្សជាច្រើនបាននឹងកំពុងប្រឹងធ្វើការស្ទើរគ្មានពេលសម្រាកគ្រប់គ្រាន់ ព្រោះតែព្យាយាមស្វែងរកចំណូលតាមលទ្ធភាពដែលខ្លួនអាចធ្វើទៅបានដើម្បីទ្រទ្រង់ការចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ចូររៀនរំដោះខ្លួនចេញពីច្រវ៉ាក់នៃលុយ ប្រើគំនិតបង្កើតលុយ និងប្រើលុយបង្កើតលុយវិញ ហើយបង្កើតប្រភពចំណូលយ៉ាងតិចណាស់ឲ្យបានពីរប្រភពឡើង។

៧/. រំពឹងលើអ្នកដទៃខ្ពស់ពេក៖ រំពឹងកាន់តែខ្ពស់ ឱកាសខកចិត្តកាន់តែខ្លាំង ក្តីសុខខ្លួនឯងផ្ញើលើអ្នកដទៃទាំងស្រុង។ កុំទម្លាប់រំពឹងលើអ្នកដទៃខ្ពស់ពេកអី ព្រោះពេលខ្លះសូម្បីតែយើងខ្លួនឯងក៏មិនច្បាស់លាស់ចំពោះខ្លួនឯងដែរ។ កុំយកចិត្តទុកដាក់លើរឿងអវិជ្ជមាន​ រឿងដែលធ្វើឲ្យអ្នកមិនសប្បាយចិត្តច្រើនពេក រៀនរស់ជាមួយខ្លួនឯង ចេះអបអរសាទនូវអ្វីដែលខ្លួនកំពុងមាន។

យ៉ាងណាមិញ ទម្លាប់តូចៗប្រចាំថ្ងៃទាំង៧ខាងលើនេះ គឺជាមេរោគបំផ្លាញអារម្មណ៍ល្អៗ ក្តីសុខផ្លូវកាយផ្លូវចិត្ត និងអនាគតរបស់អ្នក ដូចព្រះពុទ្ធទ្រង់ត្រាសសម្តែងយ៉ាងដូច្នេះថា៖ «បុគ្គលសាបព្រួសនូវពូជណា រមែងទទួលបាននូវផលនោះ»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម 👇  https://t.me/hangchhengH24ាា Large

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia