បានទិញហើយឬនៅ! កន្លែង៣នេះ បានប្រកាសដាក់លក់បញ្ចុះត.ម្លៃ iPhone 16 គ្រប់ម៉ូដែល
Kan DaraSEPTEMBER 19 2024940 views

ក្រុមអ្នកលក់រាយតាមអ៊ីធឺណេតក្នុងប្រទេសចិន បាននាំគ្នាសម្រុកដាក់លក់បញ្ចុះតម្លៃទូរស័ព្ទ iPhone 16 សេរីថ្មីគ្រប់ម៉ូដែល របស់ក្រុមហ៊ុន Apple ដែលទើបចេញក្តៅៗ ក្នុងកន្លែងធំៗ៣។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន South China Morning Post ចុះនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

 

G

 

/. វេទិកា Pinduoduo បានបញ្ចុះតម្លៃ ១០% លើទូរស័ព្ទ iPhone 16 Plus មានអង្គផ្ទុកទិន្នន័យ 512 GB ដោយដាក់លក់ក្នុងតម្លៃ ៨,៩៩៩ យន់ (ស្មើនឹង ១,២៦៨ ដុល្លារអាមេរិក) ខណៈតម្លៃលក់ផ្លូវការ ៩,៩៩៩ យន់។

 

/. វេទិកា Taobao របស់ក្រុមហ៊ុន Alibaba Group Holding កំពុងផ្តល់ការបញ្ចុះតម្លៃ ៤% ដល់ទូរស័ព្ទ iPhone 16 Pro Max ដែលមានអង្គផ្ទុកទិន្នន័យ 256 GB និងផ្តល់ជូនការបញ្ចុះតម្លៃ ១១% លើម៉ូដែល iPhone 16 មានអង្គផ្ទុកទិន្នន័យ 128GB ផងដែរ។

 

៣/. វេទិកា Tmall៖ ដែលជាវេទិកាទិញ-លក់ទំនិញអនឡាញរបស់ Alibaba ក៏កំពុងផ្តល់ជូនការបញ្ចុះតម្លៃ ៤% លើម៉ូដែលទូរស័ព្ទ iPhone 16 Pro Max មានអង្គផ្ទុកទិន្នន័យ 256GB។ លើសពីនេះ ក៏មានលក្ខខណ្ឌបង់រំលស់ពិសេសមិនធ្លាប់មានពីមុន រួមទាំងមានការបញ្ចុះតម្លៃផ្សេងៗថែមទៀតផង។

 

Vv

 

គួរជម្រាបផងដែរថា ក្រុមហ៊ុន Apple បានបើក Pre-order គ្រប់ម៉ូដែល iPhone 16 Series ក្នុងថ្ងៃទី១៣ ខែកញ្ញា និងដាក់លក់ជាផ្លូវការជុំវិញពិភពលោក រួមទាំងកម្ពុជា ចាប់ពីថ្ងៃទី២០ ខែកញ្ញា តទៅ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia