iPhone 15 ត្រូវបានគេរំពឹងថានឹងចេញលក់នៅខែកញ្ញាខាងមុខនេះហើយ ជាមួយមុខងារកាន់តែឡូយ និងអស្ចារ្យជាងមុន ខណៈ iPhone 15, iPhone 15 Pro និង Pro Max ម៉ូឌែលចុងក្រោយនេះត្រូវបានគេនិយាយថានឹងទទួលបានការអាប់ដេតយ៉ាងហោចណាស់ ៥មុខងារ នៅឆ្នាំនេះ ប៉ុន្តែឆ្នាំនេះពុំមានការផ្សាយផ្ទាល់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mac World កាលពីពេលថ្មីៗនេះ។
នៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) លោក Gurman អះអាងថា Apple កំពុងរៀបចំ ព្រឹត្តិការណ៍សម្ពោធ iPhone ជាមួយនឹង "វីដេអូដែលបានថតទុក + មនុស្សមើលនៅសាល Apple" ។ នោះជាទម្រង់ដូចគ្នាទៅនឹងព្រឹត្តិការណ៍ WWDC និងព្រឹត្តិការណ៍ iPhone 14 កាលពីឆ្នាំមុន ដែលមិនមានសកម្មភាពឡាយនៅលើឆាកផ្ទាល់នោះទេ។
គួរជម្រាបផងដែរថា ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងរៀបចំព្រឹត្តិការណ៍សម្ពោធ នៅខែកញ្ញាដើម្បីបង្ហាញ iPhone 15 ត្រកូល Apple Watch Series 9 និង Ultra 2 និងអាចជា iPad mini ថ្មី។ ជាមួយគ្នានេះដែរបើតាម 9to5Mac បានរាយការណ៍ថាព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃ អង្គារ ទី ១២ ខែកញ្ញា ឬថ្ងៃពុធ ទី ១៣ ខែកញ្ញា។ ប៉ុន្តែលោក Gurman អះអាងថា "សញ្ញាកាន់តែចង្អុលទៅព្រឹត្តិការណ៍មួយនេះ នឹងធ្វើឡើងនៅថ្ងៃអង្គារ ថ្ងៃទី ១២ ខែកញ្ញា។