មេធំ ធនាគារ អេស៊ីលីដា ប្រាប់ពីរបស់មិនគួរទិញដាច់ខាត នៅអំឡុងពេលមានអតិផរណាកើនឡើង
Toeuy HongJULY 6 202272.6 K views

យើងដឹងហើយថាពេលច្ចុប្បន្នប្រទេសជាច្រើនលើពិភពលោករួមទាំងកម្ពុជាយើងផងដែរជួបបញ្ហាកើនឡើងអតិផរណាខ្ពស់​ ហើយប្រទេសកម្ពុជាវិញគិតត្រឹមខែមេសាឆ្នាំ២០២២នេះអតិផរណាកើនឡើងដល់៧.២%ដែលអត្រាមួយខ្ពស់បំផុតក្នុងរយៈពេល១៣ឆ្នាំ។ នេះបើយោងតាមការលើកឡើងរបស់លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន។

ជារការពិតណាស់ ពេលអតិផរណាកើនឡើងឬយើងអាចនិយាយម្យ៉ាងទៀតថាទំនិញនិងសេវាកម្មលើទីផ្សារកាន់តែឡើងថ្លៃនេះ អ្នកត្រូវយកចិត្តទុកដាក់លើការចាត់ចែង​លុយរបស់អ្នកព្រោះបើអ្នកប្រើលុយខុសនឹងធ្វើឲ្យខាតលុយអស់ច្រើន។ ជាពិសេសចំណាយក្នុងការរស់នៅរបស់អ្នកកាន់តែច្រើនជាងមុន​ដូច្នេះ អ្នកត្រូវ​ចាយលុយឲ្យមានប្រសិទ្ធភាព។

ជុំវិញការកើនឡើងអតិផរណានេះដែរ លោក បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានប្រាប់មកក្រុមការងារ Business Cambodia ថា"អំឡុងពេលអតិផរណាកើនឡើងបែបនេះ អ្នកដែលមានចំណូលទាបមិនគួរចំណាយលុយទៅលើរបស់សម្ភារនិយមឡើយព្រោះសម្ភារនិយមអាចនឹងមិនបង្កើតជាប្រភពចំណូលទេ តែផ្ទុយទៅវិញវាអាចនឹងបន្ថែមបំណុលដល់អ្នកវិញទៀត"។ សម្ភារនិយមនេះ លោកបណ្ឌិតចង់សំដៅដល់យានជំនិះ ទូរស័ព្ទ និងរបស់ប្រេនៗផ្សេងៗជាដើម។

កន្លងមកលោកបណ្ឌិតក៏ធ្លាប់លើកឡើងផងដែរថាការខ្ចីលុយធនាគារទៅទិញសម្ភារទំនើបគឺជាកំហុសធំណាស់ ព្រោះរបស់ទាំងនោះមិនបាននាំឲ្យអ្នក​កើនទ្រព្យនោះទេ ប៉ុន្តែវាបានធ្វើឲ្យយើងកាន់តែជាប់បំណុល។ ដូច្នេះអ្នកត្រូវសិក្សាឲ្យបានច្បាស់លាស់ ក្នុងការប្រើប្រាស់ឥណទាន ប្រសិនបើមិនមានការចាំបាច់ មិនគួរខ្ចីលុយទៅទិញឧបករណ៍ ឬសម្ភារណា ដែលនាំឲ្យមានបំណុលជាប់ខ្លួននោះឡើយ។

លោកបណ្ឌិត អ៊ិន​ ចាន់នីក៏បានណែនាំទៀតថាអំឡុងពេលអតិផរណកើនឡើង​ ប្រជាជនកម្ពុជាគួរយកលុយទៅវិនិយោគលើរបស់ណាដែលអាចបង្កើតជាប្រាក់ចំណូលព្រោះពេលអតិផរណាកើនឡើងការទុកលុយជាប់ខ្លួនច្រើនឬចាយលុយទិញរបស់ជាដែលបំណុល​អាក្រក់នោះនឹងធ្វើឲ្យលុយអ្នកកាន់តែបាត់បង់តម្លៃ។ អ៊ីចឹងគួរយកលុយទៅវិនិយោគទិញទ្រព្យដែលបង្កើតជាប្រាក់ចំណូលដូចជា អចលនទ្រព្យ និងភាគហ៊ុនជាដើម។​

ដើម្បីទទួលបានការចែករំលែកទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគដើម្បីបង្កើនទ្រព្យ បងប្អូនអាចតាមដាន Faebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង។ ខ្ញុំតែងតែចែករំចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគ ដើម្បីបង្កើនទ្រព្យ និងមានវគ្គបង្រៀនវិនិយោគលើផ្សារភាគហ៊ុនផងដែរ។ លេខ Telegram 098808636៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia