ខ្ចីតិចមិនបាច់មានទ្រព្យធានា! នេះជារបៀបរៀបចំខ្ចីលុ.យធនាគារដោយមិនបាច់មានទ្រព្យធានា
Toeuy HongAPRIL 18 20243.4 K views

និយាយពីការខ្ចីលុយធនាគារ មានបងប្អូនជាច្រើនតែងតែគិតថាឲ្យតែខ្ចីលុយធនាគារគឺដឹងតែត្រូវការទ្រព្យបញ្ចាំហើយ។ យ៉ាងណាមិញមិនមែនខ្ចីលុយធនាគារសុទ្ធតែត្រូវមានទ្រព្យបញ្ចាំនោះទេ។ កម្ចីមួយប្រភេទដែលធនាគារមួយចំនួនមិនទាមទារទ្រព្យបញ្ចំគឺកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន( personal loan)

កម្ចីផ្ទាល់ខ្លួនគឺជាកម្ចីដែលត្រូវបានប្រើប្រាស់សម្រាប់ទិញសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនក្នុងគោលបំណងដើម្បីសម្រេចនូវតម្រូវការផ្សេងៗធ្វើឲ្យជីវភាពកាន់តែប្រើសើរឡើង។ ចុះដើម្បីទទួលបានកម្ចីផ្ទាល់ខ្លួនឆាប់រហ័សមិនចាំបាច់ទ្រព្យធានា តើអ្នកត្រូវធ្វើដូចម្ដេចខ្លះ?

 ខាងក្រោមគឺជារឿងមួយចំនួនដែលបងប្អូនត្រូវធ្វើដើម្បីស្នើសុំកម្ចីផ្ទាល់ខ្លួនពីធនាគារមកប្រើប្រាស់តាមតម្រូវការក្នុងការរស់នៅ៖

មានទីលំនៅអចិន្រ្តៃយ៍៖ តាមរយៈឯកសារបញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរក្នុងតំបន់ដូចជាៈ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ លិខិតឆ្លងដែន សៀវភៅស្នាក់នៅ ឬលិខិតផ្សេងទៀតដែលអាចជំនួសបាន។

ប្រភពចំណូល៖ ចំណូលពីមុខរបរអាជីវកម្មៈ គម្រោងជំនួញ និង/ឬ របាយការណ៍ចំណូល ។ចំណូលពីប្រាក់បៀវត្សៈ យល់ព្រមផ្តល់ឯកសារអំពីប្រាក់បៀវត្សមានលិខិតបញ្ជាក់ពីអ្នកគ្រប់គ្រងផ្ទាល់ ឬច្បាប់ថតចម្លងកិច្ចសន្យាការងារ។ ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើនៅឯកសារនិងលក្ខខណ្ឌមួយចំនួនទៀតដែលធនាគារតម្រូវឲ្យមានដូចជា

  • អាយុពី១៨ដល់៦៥ឆ្នាំ
  • ប័ណ្ណប្រាក់រយៈពេល៣ខែចុងក្រោយ
  • ជាបុគ្គលិកកំពុងបម្រើការងារ និង មានប្រាក់ខែទៀងទាត់
  • កំពុងបម្រើការងារក្នុងក្រុមហ៊ុនបច្ចុប្បន្នយ៉ាងតិច ១ ឆ្នាំ

គួរបញ្ជាក់លក្ខខណ្ឌតម្រូវនិងឯកសារតម្រូវអាចខុសគ្នាពីធនាគារមួយទៅធនាគារមួយ ដូច្នេះអ្នកអាចសាកសួរព័ត៌មានលម្អិតតាមធនាគារថាតើពួកគាត់មានកម្ចីផ្ទាល់ខ្លួនដោយមិនបាច់មានទ្រព្យធនាគារឬអត់។ ធនាគារមួយចំនួនដែលផ្ដល់កម្ចីផ្ទាល់ខ្លួនដោយមិនបាច់មានទ្រព្យធានា មានដូចជា ធនាគារ ប្រៃសណីយន៍ ធនាគារ ហ្វីលីព ធនាគារ ប្រេដ ធនាគារ ជីព​ម៉ុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ហ្វាយនែនជាដើម។

បើទោះបីជាបច្ចុប្បន្ននេះនៅតាមធនាគារមានសេវាកម្ចីងាយស្រួលក៏ពិតមែនប៉ុន្តែប្រិយមិត្តមិនគួរខ្ចីលុយយកមកចំណាយចោលឡើយ។ Business Cambodia សូមលើកទឹកចិត្តឱ្យបងប្អូនខ្ចីលុយដើម្បីបង្កើនចំណូល ដូចជាយកមកចាប់ផ្ដើមឬពង្រីកមុខរបរ មិនមែនខ្ចីដើម្បីបង្កើនបំណុលទេ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia