ដល់ឆ្នាំថ្មីកុំទុកលុយចោល! ១ខែសល់១០០$ គួរធ្វើរឿងទាំងនេះទើបចំណេញលុយកាន់តែកើន
Toeuy HongDECEMBER 9 20222.2 K views

​ មានមនុស្សមិនតិចទេដែលមួយខែសល់លុយ១០០ដុល្លារបន្ទាប់ពីកាត់ចំណាយចាំបាច់ចេញ ប៉ុន្ដែពួកគាត់ខ្លះ មិនទាន់ដឹងថាតើគួរយក១០០ដុល្លារដែលសល់បន្ទាប់ពីចំណាយប្រចាំខែនេះ ធ្វើអ្វីទៀតទើបចំណេញហើយលុយរបស់គាត់អាចកើតជាកូនពួនជាចៅបន្តបន្ទាប់ទៀត។

អ៊ីចឹង ថ្ងៃនេះ Business Cambodia សូមចែករំលែកនូវគំនិតសម្រាប់បងប្អូនដែលសល់លុយ១០០ដុល្លារថាតើគួរយកធ្វើអ្វីបានខ្លះទើបចំណេញហើយទ្រព្យកាន់តែកើន។

១. សន្សំ

​តាមពិតទៅមួយខែសល់១០០ដុល្លារបច្ចុប្បន្ន ពិបាកបន្តិចសម្រាប់បងប្អូនដែលចង់វិនិយោគ ព្រោះវិនិយោគ បើចង់បានផលចំណេញគួរជាទីគប់ចិត្តទាល់តែបងប្អូនមានលុយច្រើនគួរសម។ ដូច្នេះមួយខែសល់១០០ដុល្លារ បងប្អូនអាចយកមកចាត់ចែងសន្សំបាន។

 ដើម្បីឲ្យការ​សន្សំរបស់បងប្អូនកាន់តែមានន័យនិងមានទឹកចិត្តក្នុងការសន្សំ បងប្អូនត្រូវសន្សំដោយមានគោលដៅច្បាស់លាស់។ ឧទាហរណ៍១ខែសន្សំ១០០ដុល្លារ ហើយរយៈពេលមួយបងប្អូននឹងសល់លុយជាង១,២០០ដុល្លារ ប្រសិនបើបងប្អូនដាក់សន្សំនៅធនាគារជាមួយគណនីសន្សំមានកាលកំណត់ដែលទទួលបានអត្រាការប្រាក់សន្សំខ្ពស់។

អ៊ីចឹងបន្ទាប់ពីសន្សំបានមួយឆ្នាំ ហើយតើបងប្អូនត្រូវយកលុយធ្វើអ្វីដើម្បីឲ្យជីវិតកាន់តែប្រសើរ។ បងប្អូនអាចយកប្រាក់សន្សំនោះ ទៅចាប់ផ្ដើមអាជីវកម្ម ទៅវិនិយោគឬចំណាយលើអ្វីផ្សេងទៀតដែលគាត់ថាវាផ្ដល់ផលប្រយោជន៍សម្រាប់ខ្លួន ដែលនេះហើយគេហៅថាការសន្សំដោយមានគោលដៅច្បាស់លាស់ តែបើអ្នកសន្សំដោយគ្មានគោលដៅទេនោះ ការសន្សំរបស់អ្នកគ្មានន័យទេ ពោលគឺសន្សំដើម្បីតែសន្សំ មិនចាំបាច់សន្សំក៏បានដែរ។

២. វិនិយោគលើខ្លួនឯង

បើតាមការលើកឡើងរបស់សេដ្ឋី Warren Buffett ស្ដេចវិនិយោគប្រចាំសតវត្សទី២១ បានឲ្យដឹងថា ការវិនិយោគលើខ្លួនឯងគឺជាការវិនិយោគដ៏ល្អបំផុតដែលអ្នកណាៗក៏អាចធ្វើវាបានដែរ។ ការវិនិយោគលើខ្លួនឯង( invest in yourself) គឺមានច្រើនរូបភាពតែន័យជារួម ការវិនិយោគលើខ្លួន​គឺសំដៅដល់ដុតខាត់ចំណេះដឹង សមត្ថភាព និងជំនាញរបស់អ្នក។ ឧទាហរណ៍អ្នកខ្សោយជំនាញដឹកនាំ អ្នកស្វែងយកទិញសៀវភៅណាដែលនិយាយទាក់ទងនឹងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ។ ការវិនិយោគលើខ្លួននឹងជួយឲ្យអ្នកកាន់តែបង្កើនអំណាចក្នុងការរកចំណូល ព្រោះកាលណាអ្នកកាន់តែមានចំណេះដឹងច្បាស់លាស់ សមត្ថភាពនិងជំនាញច្បាស់លាស់ចង់មិនចង់អ្នកនឹងរកចំណូលបានកាន់តែច្រើន។

៣. ចូលរួមវគ្គបណ្ដុះបណ្ដាល

តាមពិតទៅការចូលរួមវគ្គបណ្ដុះបណ្ដាលនេះស្រដៀងទៅនឹងការវិនិយោគលើខ្លួនឯងផងដែរ។ ឧទាហរណ៍​បើអ្នកចង់វិនិយោគលើផ្សារភាគហ៊ុន អ្នកអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ព្រោះខ្ញុំតែងតែចែករំលែកទាក់ទងនឹងការវិនិយោគលើភាគហ៊ុនហើយក៏មានវគ្គបង្រៀនវិនិយោគលើផ្សារភាគហ៊ុនផងដែរ។ ការចូលរួមវគ្គបណ្ដុះបណ្ដាល នឹងធ្វើឲ្យអ្នកទទួលបានចំណេះដឹងនិងជំនាញ ហើយចំណេះដឹងនិងជំនាញនេះទៀតសោតនឹងជួយបង្កើនឥទ្ធិពលរបស់អ្នកក្នុងការបង្កើនទ្រព្យផងដែរ

៤. វិនិយោគលើផ្សារភាគហ៊ុន

 ​ការវិនិយោគលើផ្សារភាគហ៊ុនគឺជាការវិនិយោគមួយដែលខ្ញុំតែងតែណែនាំបងប្អូនខ្មែរ ជាពិសេសបងប្អូនដែលមានចំណូលទាប។ ការិវិនិយោគលើផ្សារមូលបត្រកម្ពុជា( ផ្សារភាគហ៊ុនខ្មែរ) មិនមែនទាល់តែអ្នកមានលុយរាប់ពាន់ រាប់ម៉ឺនដុល្លារទើបអាចវិនិយោគបាននោះទេ ពោលគឺបងប្អូនអាចចាប់ផ្ដើមវិនិយោគពីដើមទុន៥០ដុល្លារក៏បាន ១០០ដុល្លារក៏ ហើយមួយដាក់ទុនវិនិយោគត្រឹម២០ដុល្លារក៏បានដែរ។

ប្រសិនបើងប្អូនគិតគូពីអនាគតទៅចង់សល់ទ្រព្យ និងបង្កើតចំណូលអកម្ម ពេលដេកលុយហូរហោប៉ាវ បងប្អូនអាចគិតគូវិនិយោគលើផ្សារភាគហ៊ុនរយៈពេលវែង។ បងប្អូនអាចវិនិយោគលើភាគហ៊ុនជាលក្ខណៈសន្សំភាគហ៊ុន​។ ឧទាហរណ៍មួយខែដាក់គោលដៅទិញភាគហ៊ុនធនាគារ អេស៊ីលីដាចំនួន៥០ហ៊ុននោះរយៈពេលមួយឆ្នាំអ្នកនឹងកាន់កាប់ភាគហ៊ុនអេស៊ីលីដាចំនួន៦០០ហ៊ុន។ នៅពេលអ្នកវិនិយោគទិញហ៊ុនដូចជាការសន្សំលុយនោះ អនាគត់អ្នកនឹងមានសេរីភាពផ្នែកហិរញ្ញវត្ថុ ដូចខ្ញុំនិយាយខាងលើថាកំពុងដេកក៏លុយហូរចូលហោប៉ៅដែរ ព្រោះអ្នកនឹងទទួលបានចំណូលពីភាគលាភដែលជាចំណូលអកម្ម( passive income)។

បើបងប្អូនចង់ស្វែងយល់ទាក់ទងនឹងការវិនិយោគលើផ្សារភាគហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង។ ខ្ញុំតែងតែចែករំលែកចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគហើយក៏មានវគ្គបង្រៀនវិនិយោគលើផ្សារភាគហ៊ុនផងដែរ។ បងប្អូនចាប់អារម្មណ៍វិនិវគ្គរៀនយោគលើផ្សារហ៊ុនអាចឆាតមកផេករបស់ខ្ញុំឬទាក់ទងតាម Telegram 098808636៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia