ចេះតែខ្ចីតែមិនបានគិតថាការប្រា.ក់អស់ប៉ុន្មាន! នេះជារូបមន្តគណនាការប្រា.ក់សាមញ្ញៗអ្នកគួរដឹងពេលខ្ចីលុ.យធនាគារ
Toeuy HongAPRIL 22 20243 K views

បងប្អូនមួយចំនួនជាពិសេសបងប្អូនដែលមិនសូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុពេលខ្ចីលុយធនាគារពួកគាត់មិនសូវបានគិតឬគណនាទៅលើអត្រាការប្រាក់នោះទេពោលគឺឲ្យតែធនាគារឲ្យខ្ចីគឺពួកគាត់សប្បាយចិត្តដោយមិនបានគិតថាការប្រាក់ត្រូវបង់នោះតិចឬច្រើនោះទេ។

ដោយសារតែប្រជាជនយើងមួយចំនួនមិនទាន់ដឹងពីរបៀបក្នុងការគណនីការប្រាក់ ថ្ងៃនេះ Business Cambodia សូមចែករំលែកពីរបៀបគណនាអត្រាការប្រាក់សាមញ្ញដែលបងប្អូនអាចយកទៅគណនាបានដើម្បីដឹងពីការប្រាក់ត្រូវបង់សរុបពេលបងប្អូនទៅខ្ចីលុយគេម្ដងៗ។

រូបមន្តគណនាការប្រាក់សាមញ្ញគឺ I=P x R x T

 I= Interest( ចំនួនការប្រាក់)

 P= Principle( ប្រាក់ដើម)

R= Interest Rate( អត្រាការប្រាក់)

T= Time( រយៈពេល)

 ឧទាហរណ៍ពូសុខ បានខ្ចីលុយធនាគារAចំនួនចំនួន៧,៥៣០ដុល្លារដើម្បីធ្វើជាដើមទុនក្នុងការពង្រីកជីវកម្មដាំបន្លែរបស់គាត់។ ពូសុខបានខ្ចីជាមួយអត្រាការប្រាក់១.៥%ក្នុងមួយខែ រយៈពេលកម្ចីចំនួន៣ឆ្នាំ។

តើពូសុខត្រូវបង់ការប្រាក់សរុបចំនួនប៉ុន្មាន?

តស់យើងគណនារកការប្រាក់សរុបរបស់ពូសុខដែលត្រូវបង់ទៅធានគារA។ ដូច្នេះយើងអាចជំនួសរូបមន្តចូលដូចខាងក្រោមនេះ។

 P= ៧,៥៣០ដុល្លារ

R= ១.៥% =0.០១៥

T= ៣ឆ្នាំ= ៣x១២=៣៦ខែ

ដូច្នេះហើយបាន I= ៧,៥៣០x០.០១៥x៣៦= ៤,០៦៦.២ដុល្លារ។ អញ្ចឹងការប្រាក់សរុបដែលពូសុខត្រូវបង់ឲ្យធនាគារA មានចំនួន,០៦៦.២ដុល្លារ។

 គួរបញ្ជាក់រូបមន្តគណនាការប្រាក់ដែលបានបង្ហាញខាងលើគឺជារូបមន្តសាមញ្ញក្នុងការគណនាការប្រាក់។ យ៉ាងណាមិញពេលអ្នកខ្ចីលុយគេមិនថាធនាគារឬបុគ្គល ការប្រាក់អាចមានការប្រែប្រួលទៅតាមការចរចានិងរយៈពេល៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia