បើអ្នកទាំងអស់គ្នាក្រឡេកទៅមើលទីផ្សារកម្ពុជាយើងសព្វថ្ងៃនេះឃើញថា ហាងលក់រាប់រយហាងពិសេសគឺហាងលក់សម្លៀកបំពាក់នេះតែម្ដង ព្រោះនេះជាទីពេញនិយមបំផុតសំរាប់យុវវ័យជំនាន់ក្រោយនេះ។ ប៉ុន្តែពេលនេះហាងលក់សម្លៀកបំពាក់មួយចំនួនកំពុងតែបាត់អតិថិជនហើយកំពុងតែសេងហាងទៅវិញហើយដោយគាត់មិនបានយកចិត្តទុកដាក់ជាមួយអតិថិជន។
ពេលនេះ Business Cambodia សូមលើកយក ៤ យ៉ាងដែលអ្នកលក់សម្លៀកបំពាក់ចូលចិត្តធ្វើទើបពួកគាត់តែងតែបរាជ័យក្នុងការលក់ដូរជានិច្ច៖
១. លក់កំណត់ម៉ោង
ជាទូទៅ មានហាងលក់សម្លៀកបំពាក់មួយចំនួនតូចគាត់បើកលក់សម្លៀកបំពាក់តិចម៉ោងបំផុត ដោយសារគាត់មិនសូវយល់ពីពេលវេលារបស់អតិថិជនរបស់គាត់នោះទេ។ ឧទាហរណ៍ថាគាត់បើកម៉ោង៩ព្រឹកហើយបិទទៅវិញនៅម៉ោង៥ល្ងាចនេះហើយជាចំនុចដ៏ស្លាប់របស់អ្នកលក់ ហើយហានិភ័យនៃការបរាជ័យក៏ខ្ពស់មួយដែរ។ នៅពេលយើងលក់ផលិតផលមួយណាក៏ដោយយើងត្រូវតែយល់ពីតម្រូវការរបស់អតិថិជនព្រោះមានអតិថិជនខ្លះគាត់ចូលចិត្តទិញនៅពេលយប់ យើងគួរតែបើកត្រឹមម៉ោង១០ដើម្បីអោយកាន់តែមានភាពងាយស្រួលចំពោះអតិថិជន។
២. បុគ្គលិកអត់សូវមានវិជ្ផាជីវៈ
នៅគ្រប់ក្រុមហ៊ុនលក់សម្លៀកបំពាក់តូចធំទាំងអស់អាចទទួលបានជោគជ័យបានមកពីកត្តាបុគ្គលិកពី ៦០%ទៅ៧០%តែក៏មានហាងមួយចំនួនកំពុងតែដួលទៅវិញដោយសារគាត់ជ្រើសរើសបុគ្គលិកដោយគ្មានជំនាញច្បាស់លាស់ហើយក៏មិនទាន់បានហ្វឹកហាត់ពីជំនាញលក់មួយអោយច្បាស់ដែរ ដោយគាត់មិនទាន់យល់ពីការចចារ ការទំនាក់ទំនងជាមួយអតិថិជននេះទើបធ្វើអោយគាត់បរាជ័យក្នុងការបើកហាងលក់សម្លៀកបំពាក់។
៣. ទិញហើយមិនអាចដូរបានទេ
មានហាងលក់សម្លៀកបំពាក់មួយចំនួនពេលដែលអតិថិជនទៅជាវផលិតផលរបស់គាត់គឺគាត់តែងតែនិយាយថាទិញហើយមិនអាចដូរវិញបានទេពេលដែលអ្នកនិយាយពាក្យនេះទៅកាន់អតិថិជនគឺអតិថិជនបានអស់ជំនឿទៅលើយើងបាត់ហើយហេតុនេះហើយគាត់មកទិញអ្នកតែម្តងទេលើកក្រោយគាត់អត់មកតែម្តងនេះហើយបានធ្វើអោយហាងមួយចំនួនបើកយូរៗទៅស្ងាត់ភ្ញៀវទៅវិញ។
៤. មិនយកចិត្តទុកដាក់ជាមួយអតិថិជន
នៅពេលដែលអតិថិជនមកទិញនៅហាងរបស់យើង គាត់ដើរចូលមកហើយអ្នកលក់គាត់មិនសូវចាប់អារម្មណ៍ហើយយកចិត្តទុកដាក់ឬដើរទៅសួរគាត់ថាត្រូវការអ្វីនោះនឹងធ្វើអោយអតិថិជនមិនសូវសប្បាយចិត្តហើយគាត់នឹងលេងមកចូលហាងអ្នកម្តងទៀតហើយ។ អ្នកសាកស្រមៃទៅមើកបើអ្នកទៅហាងមួយកន្លែងហើយគ្មានអ្នកមកស្វាគមន៍ គ្មានអ្នកមកសួរថាកំពុងតែត្រូវការអ្វីនោះយើងប្រាកដជាមានអារម្មណ៍ថាខឹងហើយនឹងលេងចូលមកម្តងទៀត ចំណុចទាំងអស់នេះហើយដែលអ្នកលក់គ្រប់រូបគួរតែជៀសវាង៕