រំលឹកដល់សហគ្រិនជំនាន់ថ្មី ដូចជាមហាសេដ្ឋី Bill Gates ឬមេធំ Facebook គេមិនដែលភ្លេចសាកលវិទ្យាល័យលំដាប់លេខ១នៅអាមេរិក លំដាប់លេខទី៥ ទទួលស្គាល់ដោយពិភពលោក Harvard University Cambridge, Massachusetts ដែលមហាសេដ្ឋីល្បីៗភាគច្រើនបានរៀននៅទីនោះ។
យ៉ាងណាមិញថ្ងៃនេះយើងសូមណែនាំនូវឱកាសមាស ដែលជាសាលាគេល្បីថាមានប្រព័ន្ធអប់រំដ៏ល្អមួយ តែងតែបើកថ្នាក់បង្រៀនហ្វ្រីៗនៅលើអនឡាញ ជាច្រើនមុខជំនាញ ដោយមិនកំណត់បេក្ខភាពឬទាមទារ លក្ខខណ្ឌកម្រិតពិន្ទុភាសាអង់គ្លេស IELTS ឬ TOEFL នោះទេ។
ពោលគឺសិស្សមកពីជុំវិញពិភពលោកសុទ្ធតែអាចរៀនបាន ពេលរៀនចប់អាចយកបទពិសោធន៍ទៅប្រើប្រាស់ និងមានសញ្ញាបត្រដែលយើងអាចប្រឡងយក និងសញ្ញាបត្រដែលមិនឆ្លងកាត់ការប្រឡងទៅតាមមុខជំនាញផ្សេងៗពីគ្នា។
ភ្ជាប់ជាមួយគ្នានេះដែរយើងសូមលើកយកវគ្គសិក្សាចំនួន៥ សម្រាប់អ្នកចង់អភិវឌ្ឍន៍ចំណេះដឹងភាសានិងសហគ្រិនភាព៖
ជាការពិត គោលបំណងនៅក្នុងការបើកថ្នាក់បង្រៀនហ្រ្វីរបស់សាកលវិទ្យាល័យលំដាប់កំពូល១នេះ គឺដើម្បីជួយសម្រេចក្តីសុបិនរបស់មនុស្សជាច្រើននិងនិស្សិតនៅជុំវិញពិភពលោក ដែលគ្មានលទ្ធភាពទៅរៀនទីនោះ។
គួរជម្រាបផងដែរថា Harvard University Cambridge ត្រូវបានបង្កើតឡើងជាង ៣៨៧ឆ្នាំ មកហើយ ពោលគឺគិតចាប់តាំងពីឆ្នាំ១៦៣៦។ ចុចទីនេះដើម្បីអានលម្អិតអំពីរបៀបចុះឈ្មោះ ៖ Harvard University free online courses ៕
អត្ថបទដោយ៖ ពីង ជូអេង