ប្រសើរណាស់! លុយដែលបានមកពីព្រឹត្តិការណ៍ Gumball 3000 នឹងយកទៅធ្វើរឿងធំ១នេះ
Kan DaraSEPTEMBER 16 2024577 views

ព្រឹត្តិការណ៍ដ៏ធំប្រមូលផ្ដុំរថយន្តប្រណិត តម្លៃខ្ទង់លានដុល្លារ Gumball 3000 ដែលកំពុងប្រារព្ធឡើងនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ កំពុងអង្រួនបេះដូងអ្នកស្នេហាការលេងរថយន្តទាំងក្នុងស្រុក និងពិភពលោក ឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

 

Ddcc

 

ក្នុងនោះសម្រាប់មូលនិធិ Gumball 3000 បានសន្យាថា នឹងជួយដល់មន្ទីរពេទ្យកុមារអង្គរ និងសាងសង់ទីលានបាល់ទាត់បណ្តែតទឹកមួយនៅកំពង់ឃ្លាំង ដែលជាភូមិបណ្តែតទឹកដ៏ធំបំផុតក្នុងខេត្តសៀមរាប ខណៈនេះគឺជាផ្នែកមួយនៃបេសកកម្មសប្បុរសធម៌របស់ខ្លួនក្នុងការរៃអង្គាសប្រាក់ចំនួន ២០០,០០០ ដុល្លារ។

 

Kok

 

គួរជម្រាបផងដែថា ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានចាត់ទុកថាជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងកម្រសម្រាប់ប្រទេសកម្ពុជា ដោយសារអ្នកចូលរួមជិះរថយន្តសុទ្ធតែជា អ្នកមានឥទ្ធិពល មហាសេដ្ឋី ធុរជនមានឈ្មោះបោះសំឡេង កីឡាករល្បីៗ កំពូលតារាលំដាប់ពិភពលោក ហើយក៏មានសែរាជវង្សផងដែរ។ មិនតែប៉ុណ្ណោះ នៅថ្ងៃទី១៧ ខែកញ្ញា រថយន្តទំនើបជាង ១៣០គ្រឿង នឹងប្រមូលផ្តុំគ្នានៅប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក Guinness សម្រាប់ការប្រមូលផ្តុំរថយន្តប្រណិតដ៏ធំបំផុត៕

 

Ddx

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia