បន្ទាប់ពីបោះឆ្នោតរួចអស់រយៈពេលជាង៣ខែ ប្រទេសថៃទើបតែរកឃើញនាយករដ្ឋមន្រ្តីថ្មីជាផ្លូវការកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ គឺលោក Strettha Thavisin ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីមកពីគណបក្សភឺថៃ។
ក្នុងឱកាសឡើងកាន់តំណែងថ្មីជានាយករដ្ឋមន្ត្រីថៃ លោក Strettha Thavisin ទទួលបានការផ្ញើសារអបអរពីសំណាក់មេដឹកនាំប្រទេសធំៗមួយចំនួនដោយក្នុងនោះរួមមាន ព្រះចៅ Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម, លោក Kim Tok-hun នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង, លោក KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន, រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន, លោក Shri Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួរជម្រាបផងដែរថា លោក Srettha Thavisin មានវ័យ ៦០ឆ្នាំ មកពីគណបក្សភឿថៃបានឈ្នះ ៤៨២សំឡេង ខណៈចំនួនសំឡេងគាំទ្រនេះគ្រប់គ្រាន់ពីសភាទាំងពីរថ្នាក់ រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃ។ ក្រោយឡើងកាន់តំណែងថ្មីលោក Strettha Thavisin បានបញ្ជាក់យ៉ាងដូច្នេះថា នេះគឺជាកិត្តិយសដ៏ខ្លាំងបំផុតសម្រាប់រូបលោក ដែលត្រូវបានគេជ្រើសរើសឱ្យចូលកាន់តំណែងកំពូល ហើយលោកនឹងព្យាយាមធ្វើឱ្យជីវិតរស់នៅរបស់ប្រជាជនថៃទាំងអស់ កាន់តែប្រសើរឡើងៗ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)