បន្តធ្លាក់កាត់យប់! មាសបន្តធ្លាក់ថ្លៃគំហុកទៀតខណៈព័ត៌មានចេញពីអង់គ្លេសដាក់សម្ពាធថែមទៀត
Toeuy HongJUNE 22 20236.2 K views

កាលពីយប់ម្សិលមិញហាងឆេងមាសលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃគំហុកខ្លាំងបន្ទាប់ពីធនាគារកណ្ដាលអាមេរិក( Federal Reserve) បានប្រកាសដំឡើងអត្រាការប្រាក់ដុល្លារបន្ថែមទៀតដើម្បីទម្លាក់អត្រាអតិផរណាមកដល់ត្រឹម២%។ ចំណែកយប់នេះហាងឆេងមាសបន្តធ្លាក់ថ្លៃកាន់តែខ្លាំងខណៈព័ត៌មានពីប្រទេសអង់គ្លេសបានដាក់សម្ពាធលើមាសវិញម្ដង។

គិតត្រឹមម៉ោងនេះហាងឆេងមាសលើទីផ្សារអន្តរជាតិត្រូវបានគេជួញដូរក្នុងតម្លៃ១,៩១៧ដុល្លារក្នុងមួយអោន(ស្មើនឹង២៣០៩ដុល្លារក្នុងមួយតម្លឹង)ពោលគឺធ្លាក់ថ្លៃចំនួន១៧ដុល្លារធៀបនឹងតម្លៃម្សិលមិញស្មើនឹងធ្លាក់ថ្លៃ០.៩១%។

បើយោងតាមសារព័ត៌មាន Kitco ដែលជាវេបសាយតាមដានទីផ្សារហាងឆេងមាសអន្តរជាតិបានឲ្យដឹងថាមាសបន្តរងសម្ពាធនិងដាំក្បាលចុះដោយលុយផោនរបស់អង់គ្លេសពោលគឺធនាគារកណ្ដាលរបស់អង់គ្លេសបានសម្រេចដំឡើងអត្រាការប្រាក់ផោនចំនួន០.៥០%ពី៤.៥០%មក៥%ដើម្បីប្រឆាំងនឹងអតិផរណាដែលកំពុងស្ថិតនៅអត្រាមួយខ្ពស់។

 ចំពោះហាងឆេងមាសស្រុកយើងមិនទាន់មានការប្រែប្រួលនៅឡើយព្រោះហាងឆេងក្នុងស្រុកតែងតែធ្លាក់យឺតជាងហាងឆេងមាសអន្តរជាតិ។ គិតត្រឹមពេលនេះហាងឆេងមាសក្នុងស្រុកមានតម្លៃ២២៩ដុល្លារក្នុងមួយជីដដែល។ យ៉ាងណាមិញបងប្អូនអាចរងចាំមើលហាងឆេងមាសក្នុងស្រុកនៅថ្ងៃស្អែកប្រសិនបើហាងឆេងអន្តរជាតិនៅតែធ្លាក់នោះហាងឆេងក្នុងស្រុកក៏ប្រែប្រួលតម្លៃតាមហ្នឹងដែរ

ចង់តាមដានព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុក៏ដូចជាការប្រើលុយឲ្យចំណេញ និងវិនិយោគលុយដើម្បីបង្កើនទ្រព្យ អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia