ឯកឧត្តម សៅ សុខា៖ យើងចេះចង់ហូបឆ្ងាញ់តែមាត់ឯង ចុះបងប្អូនយើងមិនចេះហូបឆ្ងាញ់ទេឬ?
Kan DaraMARCH 27 2024126 views

នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើសង្កថា ស្តីពីកំណែទម្រង់កងរាជអាវុធហត្ថ ជូនសិក្ខាកាមវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៦ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងធ្វើមេបញ្ជាការអង្គរភាពមួយ យើងទុកឲ្យបងប្អូនយើងរហេមរហាម ខ្វះមុខខ្វះក្រោយ ឬក៏យើងឲ្យគាត់រស់ស្រួល។ យើងចេះហូបឆ្ងាញ់តែមាត់ឯង ចុះបងប្អូនយើងមិនចេះហូបឆ្ងាញ់ទេឬ?»

Lol

លោកបានបន្តទៀតថា៖ «សូម្បីតែកម្មករធ្វើការងារស៊ីប្រាក់ខែពីក្រុមហ៊ុន គេម៉ៅការសំណង់យកទៅធ្វើពីខ្ញុំ តែខ្ញុំដើរឃើញកម្មករនៅកណ្តាលថ្ងៃ ស្រីៗនៅបោសដីក្តៅស្ទើរស្លាប់ គ្នាឃ្លុំផងអីផង តើឲ្យខ្ញុំលេបរួចទេ? ខ្ញុំត្រូវតែចែករំលែកមិនថាតិចឬច្រើន នេះគឺជាទង្វើដែលខ្ញុំបានធ្វើទៅកាន់មនុស្សមិនគ្រប់គ្នាទេ ប៉ុន្តែហោចណាស់ក៏បានមួយចំនួនដែរ»

Lll Large

លើសពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់បន្ថែមទៀតថា ពេលមានយសស័ក្តិខ្ពស់ កុំពើងទ្រូងក្រអឺតក្រទម ត្រូវចេះគោរពផ្តល់តម្លៃដល់មនុស្សជុំវិញខ្លួន ចេះញញឹមរស់រាយរាក់ទាក់ សួរសុខទុក្ខគ្នា ត្បិតចរិតឆ្មើងឆ្មៃគេមិនចូលចិត្តទេ ហើយបាត់ញាតិទៀត៕

Kol Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia