ឡើងថ្លៃព្រមគ្នា! មកដឹងពីតម្លៃប្រេងសាំងថ្មីដែលនឹងត្រូវដាក់លក់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៣០ មិថុនា
ធី ស្រីល័ក្ខJUNE 21 20243.6 K views

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នឹងត្រូវលក់នៅក្នុងតម្លៃ ៤.២០០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា Gasoline 92  និង ៤,១៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm។

បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងគឺឡើងថ្លៃចំនួន១០០រៀល ចំណែកម៉ាស៊ូតវិញគឺឡើងថ្លៃចំនួន១៥០រៀល ខណៈដែលតម្លៃប្រេងសាំងចាស់មានតម្លៃ ៤.១០០រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៤,០០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

១៧

១៨

គួរបញ្ជាក់ផងដែរថា ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥សេនដុល្លារ/លីត្រផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia