កម្មវិធីរត់សប្បុរសធម៌ Fun Mini Marathon រៃអង្គាសថវិកាជូនទៅកាន់មន្ទីរពេទ្យកុមារអង្គរ
Sopheak PichMARCH 21 2024

កម្មវិធីរត់ Fun Mini Marathon ត្រូវបានរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិ (JCI) សាខាច្បារអំពៅ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងគោលបំណងរៃអង្គាសថវិកាជូនទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។ ក្នុងពេលជាមួយគ្នានេះកម្មវិធីនេះក៏ចូលរួមលើកកម្ពស់ការរត់កម្សាន្តដើម្បីសុខភាព មិត្តភាព និង សាមគ្គីភាពផងដែរ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងនៅទីតាំង សួន អេកូ ផាក នៃគម្រោង ដឹស្ដា ផ្លាទីនីម អេកូ ខូលិកសិន ស្ថិតក្នុងបុរី  ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម  (បឹងស្នោ) នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។   ​    

Photo 2024 03 21 08 53 04ប៉េង ហួត គ្រុប បានសហការជាមួយដៃគូជាច្រើនក្នុងការរៀបចំកម្មវិធីសប្បុរសធម៌ (CSR) ផ្សេងៗដូចជា កម្មវិធីរត់ដើម្បីសប្បុរសធម៌ រត់ដើម្បីសុខភាពក្នុងសហគមន៍ កម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត កម្មវិធីពង្រឹងសុខុមាលភាពផ្លូវចិត្តនានា ទាក់ទងនឹងការបរិច្ចាគ ព្រមទាំង​កៀរគរថវិកាឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ ដើម្បីគាំទ្រសេវាព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា។

Photo 2024 03 21 08 53 41

Photo 2024 03 21 08 53 38

Photo 2024 03 21 08 53 28

Photo 2024 03 21 08 52 59

Photo 2024 03 21 08 52 55

Photo 2024 03 21 08 52 34

Photo 2024 03 21 08 52 38ស្របតាមសសរស្តម្ភទាំង៣ របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ហើយកម្មវិធី Fun Mini Marathon នេះគឺស្ថិតក្រោមការងារសង្គមនៃបង្គោលទី៣ ដោយផ្ដោតលើការរួមចំណែកលើកកម្ពស់សុខុមាលភាពក្នុងការរស់នៅ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងយោធិនពិការ ការសាងសង់មន្ទីរពេទ្យ វត្តអារាម និងការយកចិត្តទុកដាក់បរិច្ចាគដល់កន្លែងដែលមានជីវភាពខ្វះខាតដូចជា មនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា-ក្រីក្រ ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕  

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia