ដំណឹងល្អ! ផ្ទះសំណាក់ចំនួន២៣ទីតាំងដែលស្ថិតនៅខេត្ត១នេះ ផ្តល់កន្លែងស្នាក់នៅឥតគិតថ្លៃជូន បេក្ខជនប្រឡងបាក់ឌុបនៅទូទាំងខេត្ត
THATSORNA NOVDECEMBER 1 2022525 views

ផ្ទះសំណាក់ចំនួន ២៣ទីតាំងដែលស្ថិតក្នុងខេត្តត្បូងឃ្មុំ នឹងផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥-៦ ខែធ្នូខាងមុខនេះ ឆ្នាំ២០២២ ទូទាំងខេត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ​។

នៅក្នុងសេចក្តីជូនដំណឹងនេះដដែល រដ្ឋបាលខេត្តត្បូងឃ្មុំបានឱ្យដឹងទៀតថា ការធ្វើឡើងនេះក្នុងគោលបំណង  ដើម្បីសម្រួលដល់សិស្សានុសិស្ស និងអាណាព្យាបាល ដែលពំុមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយទីកន្លែងស្នាក់នៅ និងការរក្សាកង់ ម៉ូតូ ស្របគ្នានេះដែរការផ្តល់ជូននេះសម្រាប់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់នៅទូទាំងខេត្តតែម្តង។ ខាងក្រោមក្រោមនេះជាទីតាំងចំនួន១២ទីតាំងដែលបានរៀបចំផ្តល់ឱ្យស្នាក់នៅ៖

នៅក្នុងក្រុងសួងរួមមាន៖

១.ផ្ទះសំណាក់ផ្សារសួង២

២.ផ្ទះសំណាក់ភ្នំមាស

៣.ផ្ទះសំណាក់ សុខ លាភ

៤.ផ្ទះសំណាក់ ៦៦៦

៥. ផ្ទះសំណាក់ ៣៣៣

៦.ផ្ទះសំណាក់ អប្សរា

៧.ផ្ទះសំណាក់ អ៊ាត អ៊ន់

៨.ផ្ទះសំណាក់ សំណាង រាត្រី

៩.ផ្ទះសំណាក់ បាយ័ន

១០.ផ្ទះសំណាក់ ចែ លី

១១.ផ្ទះសំណាក់ យូ ឡុង

ផ្ទះសំណាក់នៅស្រុកត្បូងឃ្មុំរួមមាន៖

១.ព្រះសំណាក់ ពន្លឺ ចន្ទ

២.ផ្ទះសំណាក់ រស្មីនារី

៣.ផ្ទះសំណាក់ កូលាប ត្បូងឃ្មុំ

៤.ផ្ទះសំណាក់ នាគពីរ

៥.ផ្ទះសំណាក់ សុចរិតមហាឧត្តម

៦.ផ្ទះសំណាក់ គីម ប៉

៧.ផ្ទះសំណាក់ មហា លាភ

៨. ផ្ទះសំណាក់ ខុម សីលា

៩.ផ្ទះសំណាក់ WiFi

១០. ផ្ទះសំណាក់ សុវណ្ណភូមិត្បូងឃ្មុំ

១១.ផ្ទះសំណាក់ រាត្រីចាំការថ្ម

១២.ផ្ទះសំណាក់ មាន ហេង

free hotel

គួរជម្រាបផងដែរថា ក្រៅពីផ្ទះសំណាក់ខាងលើ រដ្ឋបាលខេត្តខេត្តត្បូងឃ្មុំ ពុំទទួលខុសត្រូវឡើយ។ លើសពីនេះការទទួលផ្ញើកង់ ម៉ូតូ ក៏មិនគិតថ្លៃដូចគ្នាផងដែរ ដែលមានចំនួនពីរថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី៥ ដល់៦ ខែធ្នូ។

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia