រាជធានីភ្នំពេញ ថ្ងៃទី 3 ខែសីហា ឆ្នាំ ២០២៣- ក្រុមហ៊ុន Frasers Hospitality ដែលជាបុត្តសម្ព័ន្ធមួយនៃសាជីវកម្មក្នុងវិស័យអចលទ្រព្យ Frasers Property នៅថ្ងៃនេះ បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនូវអចលទ្រព្យដំបូងបំផុតរបស់ខ្លូននៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺសណ្ឋាគារ Capri by Fraser (ខាព្រីបាយហ្វ្រេសហ្សឺ) ដែលស្ថិតនៅរាជធានីភ្នំពេញ។ សណ្ឋាគារ Capri by Fraser (ខាព្រីបាយហ្វ្រេសហ្សឺ) ដែលមានបន្ទប់សរុបចំនួន ៨៦ នេះ គឺជាចំណុចចាប់ផ្តើមនៃការបោះជំហានដ៏ធំរបស់ក្រុមហ៊ុន Frasers Hospitality មកក្នុងប្រទេសកម្ពុជាខណៈដែលគម្រោងចំនួនពីរទៀតរបស់ក្រុមហ៊ុននេះកំពុងតែមានដំណើរការសាងសង់ ដែលនេះគឺជាផ្នែកមួយនៃការការអភិវឌ្ឍពង្រីកខ្លួនរបស់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឱកាសដ៏មហាឡាឬកនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានវត្តមានចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
សណ្ឋាគារ Capri by Fraser (ខាព្រីបាយហ្វ្រេសហ្សឺ) ត្រូវបានរចនាឡើងសំរាប់ការបំពេញការងារនិងលំហែរកាយ ដែលមានទីតាំងចំកណ្តាលនៃរាជធានីភ្នំពេញ និងស្ថិតនៅជិតបណ្តាក្រុមហ៊ុនអន្តរជាតិ ស្ថានទូត តំបន់កម្សាន្ត និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ ស្ថិតនៅក្នុងតំបន់ខ្សែក្រវ៉ាត់ដែលពោរពេញទៅដោយភោជនីយដ្ឋាននិងតំបន់កម្សាន្តជាទីពេញនិយមពីសំណាក់ប្រជាជនក្នុងស្រុកនិងជនបរទេស ទីតាំងសណ្ឋាគារកណ្តាលក្រុងនេះផ្តល់នូវជម្រើសសម្រាប់អាហារនិងភេសជ្ជៈដ៏សម្បូបែប ក៏ដូចជាជិវិតពេលរាត្រីដ៏រស់រវើក។
ការពង្រឹងវត្តមានក្រុមហ៊ុន Frasers Hospitality នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
បន្ទាប់ពីបានសម្ពោធអចលនទ្រព្យទីមួយរបស់ខ្លួននៅរាជធានីភ្នំពេញ ក្រុមហ៊ុន Frasers Hospitality បច្ចុប្បន្ននេះមានសណ្ឋាគារ ចំនួន ២០ ស្មើនឹងជាង ៤,៥០០ បន្ទប់នៅទូទាំងទីក្រុងសំខាន់ៗចំនួន ៨ នៅទូទាំងអាស៊ីអាគ្នេយ៍។
មានគម្រោងចំនួន ១០ បន្ថែមទៀតដែលកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ ដែលគ្រោងនឹងបើកសម្ភោធនៅក្នុងទីក្រុងសំខាន់ចំនួន ៩ នៅប្រទេសកម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម ក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀត។
ការបើកដំណើរការជាបន្តបន្ទាប់នេះ ដែលក្នុងនោះរួមទាំងអចលនទ្រព្យចំនួនពីរបន្ថែមទៀតនៅក្នុងទីក្រុងភ្នំពេញ នឹងជំរុញយុទ្ធសាស្ត្រពង្រីកខ្លួនរបស់ Frasers Hospitality ដើម្បីបង្កើនការបោះជំហានរបស់ខ្លួននៅក្នុងតំបន់។
លោកស្រី Eu Chin Fen នាយកប្រតិបត្តិនៃក្រុមហ៊ុន Frasers Hospitality បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធថា៖
«យើងមានសេចក្តីសោមនស្សរីករាយក្នុងការសម្ពោធជាផ្លូវការនូវសណ្ឋគារ Capri by Fraser (ខាព្រីបាយហ្វ្រេសហ្សឺ) នៅភ្នំពេញ ហើយយើងសូមស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោក ដើម្បីបង្កើតបទពិសោធន៍ដែលមិនអាចបំភ្លេចបានជាមួយយើង។ យើងមានកិត្តិយសក្នុងការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាជាមួយ Capri by Fraser (ខាព្រីបាយហ្វ្រេសហ្សឺ) ។ ខណៈដែលយើងចាប់ផ្តើមជំហានបន្ទាប់នៃការរីកលូតលាស់ យើងក៏មានការរំពឹងយ៉ាងអន្ទះសារក្នុងការទទួលបានកិច្ចសហការបន្ថែមទៀតដើម្បីពង្រឹងជំហររបស់យើងនៅក្នុងតំបន់ និងលើសពីនេះ»។
សូមណែនាំពីការស្នាក់នៅសង្គមដឹកនាំដោយការរចនាពិសេសរបស់ Frasers Hospitality
Capri by Fraser (ខាព្រីបាយហ្វ្រេសហ្សឺ), Phnom Penh មានស្នូលនៃការរចនាខាងក្នុងដ៏ល្អវិចិត្រ និងផ្អែកលើបច្ចេកវិទ្យាទំនើប ព្រមទាំងផ្តល់ជូននូវលំហសង្គមដែលតភ្ជាប់ទិដ្ឋភាពពាណិជ្ជកម្មជាមួយនិងកម្សាន្តដ៏រីកចម្រើនរបស់រាជធានីភ្នំពេញ។
ត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Create Architecture របស់ប្រទេសសិង្ហបុរី Capri by Fraser, Phnom Penh បានច្របាច់បញ្ចូលគ្នារវាងខ្លឹមសារនៃសិល្បៈខ្មែរបុរាណចូលទៅក្នុងផ្ទៃខាងក្នុងបែបសហសម័យ ជាមួយក្បាច់និងវត្ថុសិល្បៈដែលរួមបញ្ចូលគ្នានូវការរស់នៅប្រកបដោយភាពស្រស់បំព្រងក្នុងស្រុកជាមួយនឹងលំហសង្គមដ៏រស់រវើក។ សណ្ឋាគារនេះមានផ្តល់នូវបន្ទប់បែបស្ទឌីយូ និងយូនីដែលមានបន្ទប់គេងមួយ ដើម្បីបំពេញតម្រូវការអាជីវកម្ម និងការកម្សាន្តរបស់អ្នកដំណើរដែលស្នាក់នៅរយៈពេលខ្លី ឬរយះពេលវែង។
លក្ខណៈពិសេសរបស់ Capri by Fraser (ខាព្រីបាយហ្វ្រេសហ្សឺ) បំពាក់ទៅដោយគ្រឿងបរក្ខាទំនើបៗដែលជាបរិក្ខាសម្គាល់របស់យីហោយើងរួមមានThe Den ជាទីតាំងដែលទទួលស្វាគមន៍ការមកដល់របស់ភ្ញៀវ អ្វីដែលពិសេសនោះគឺជាកន្លែងបង្កើតទំនាក់ទំនងនិងជំនួបពិភាក្សាផងដែរ, spin & play ជាបារលើដំបូល Drinx @ Caprilicious ដែលបម្រើជូននូវភេសជ្ជៈ Cocktail ក្លែមជាមួយនឹងទេសភាពកណ្តាលទីក្រុង។ សណ្ឋាគារក៏មានបន្ទប់ប្រជុំដែលល្អឥតខ្ចោះសម្រាប់រៀបចំកម្មវិធីជប់លៀង/អាហារពេលល្ងាច ឬកិច្ចប្រជុំជាក្រុមតូចៗ ជាមួយនឹងការរៀបចំតាមតម្រូវការ។
កម្មវិធីពិសេសក្នុងឱកាសសម្ពោធ
ក្រុមហ៊ុន Frasers Hospitality មានកម្មវិធីផ្តល់ជូនពិសេស ដើម្បីអបអរការឈានចូលរបស់ខ្លួន ក៏ដូចជាការបើកសម្ពោធជាផ្លូវការនូវអចលនទ្រព្យដំបូងគេរបស់ខ្លូននៅប្រទេសកម្ពុជា។ សមាជិក Fraser World ទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ ៥០ ភាគរយនៅ Capri by Fraser(ខាព្រីបាយហ្វ្រេសហ្សឺ) , Phnom Penh ជាមួយនឹងការបញ្ចុះតម្លៃបន្ថែម ១៥ ភាគរយ ទៀតសម្រាប់អាហារនិងភេសជ្ជៈនៅភោជនីយដ្ឋាន Caprilicios ។ សមាជិក Fraser World ក៏នឹងទទួលបានពិន្ទុទ្វេដងផងដែរនៅពេលលោកអ្នកកក់ការផ្តល់ជូនផ្តាច់មុខពិសេសនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។
ដើម្បីរីករាយជាមួយសិទ្ធិផ្តាច់មុខ រួមទាំងការផ្តល់ជូនពិសេសសម្រាប់តែសមាជិក សូមចុះឈ្មោះដោយឥតគិតថ្លៃដើម្បីក្លាយជាសមាជិក Fraser World ។
សូមចូលទៅកាន់គេហទំព័រ www.fraserhospitality.com/en/fraserworld/sign-up/ ដើម្បីចុះឈ្មោះ។