ក្រោយឈរជើងអស់រយៈពេល៩ឆ្នាំនៅស្រុកខ្មែរ និងបានពង្រីកសាខាបានចំនួន១១ទីតាំងទូទាំងប្រទេស យីហោប្រេន វ៉តឆ៍ អេមផាយ ខូអិលធីឌី បានប្រកាសលក់សិទ្ធហ្រ្វេនឆាយជាផ្លូវការលើយីហោធំៗ៣ដែលរួមមាន Ice-Watch Mono Brand Store, WE.Times និងWatch Empire ជាមួយនឹងឱកាសវិនិយោគ ដើមទុនតិច ចំណេញច្រើន ដល់ដៃគូសហការ។
លោកសួង ស៊ីម ដែលត្រូវជានាយកប្រតិបិត្ត ក្រុមហ៊ុនវ៉តឆ៍ អេមផាយ ហើយក៏ជាបុគ្គលមួយរូបដែលមានចំណេះដឹងខ្ពស់លើហ្វេសសិននិងភាពទាន់សម័យបានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនបានប្រកាស បើកលក់ហ្រ្វេនឆាយជាផ្លូវការហើយ ដោយសរុបទាំងអស់មានចំនួនបីយីហោ ដោយក្នុងនោះរួមមាន Ice-Watch Mono Brand Store, WE.Times និង Watch Empire។
ក្រុមហ៊ុន វ៉តឆ៍ អេមផាយ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ ដោយសហគ្រិននិយមចូលចិត្ត និងមានការយល់ដឹងអំពីហ្វេសសិននិងភាពទាន់សម័យគឺលោកសួង ស៊ីម ជាមួយនិងការចាប់ផ្តើមដំបូងក្នុងរាជធានីភ្នំពេញដោយពីមួយឆ្នាំទៅមួយឆ្នាំ លោកបានប្រើគោលការធំៗចំនួន៣ ទី១គឺគុណភាព ទី២ សេវាកម្ម និងទី៣ដោះស្រាយរាល់បញ្ហារបស់អតិថិជន។
ដោយមើលឃើញពីភាពរីចម្រើន និងចង់ផ្តល់ឱកាសដល់អ្នកដែលស្រលាញ់វិស័យនាឡិកាដៃ និងអ្នកដែលចង់មានហាងមួយជារបស់ខ្លួនឯង។ ពេលនេះក្រុមហ៊ុន វ៉តឆ៍ អេមផាយ ផ្តល់ឱកាសក្នុងការលក់សិទ្ធហ្រ្វេនឆាយ ដល់អ្នកចូលចិត្តនិងស្រលាញ់វិស្ស័យមួយនេះដូចគ្នា ជាមួយដើមទុនត្រឹមតែ ៥ម៉ឺន ទៅ៨ម៉ឺនដុល្លារតែប៉ុណ្ណោះ ទៅតាមប្រភេទទីតាំង ឬទំហំហាង ទៅតាមអ្វីដែលដៃគូរសហការចង់បើក។
ទន្ទឹមនឹងនេះដែរ នៅពេលដែលអតិថិជនសហការជាមួយ វ៉តឆ៍ អេមផាយ ក្រុមហ៊ុននឹងផ្តល់នៅ Decoration ដ៏ស្រស់ស្អាត ហើយដើម្បីឱ្យការសហការទទួលបានជោគជ័យ ក្រុមហ៊ុនបានរៀបចំនៅយុទ្ធសាស្ត្រជាច្រើន ដូចជាការធ្វើទីផ្សារ ផ្សាព្វផ្សាយ បង្វឹកបុគ្គលិក និងគន្លឹះ ក៏ដូចជាទិចនិចជាច្រើនទៀត។
ប្រសិនបើលោកអ្នកស្រលាញ់ និងចូលចិត្តវិស័យនាឡិកា និងចង់ផ្តាច់ខេត្ត ផ្តាច់ដំបន់ ផ្គត់ផ្គង់ជាមួយនាឡិការប្រេនម៉ាកល្បីៗ ដែលមានគុណភាពខ្ពស់ មានយុទ្ធសាស្រ្តទីផ្សារ និងមានអតិថិជនគោលដៅច្បាស់លាល់ លោកអ្នកអាចចូលរួមបំពេញឈ្មោះ ដើម្បីអាចមានឱកាសក្លាយជាដៃគូសហការ។
លីងដើម្បីចុះឈ្មោះ៖ បែបបទបំពេញពាក្យស្នើរសុំទិញសិទ្ធចែកចាយផ្ដាច់មុខពីក្រុមហ៊ុនវ៉តឆ៍ អេមផាយ / Watch Empire Franchisee Application Form (google.com)
សម្រាប់ព័ត័មានបន្ថែម អាចទំនាក់ទំនងតាមលេខទូស័ព្ទ៖ 012 218 821, 077 654 000 និងមួយខ្សែទៀត 86 218 821