ជាដំណឹងដ៏រីករាយសម្រាប់ប្រិយដែលតែងតែគាំទ្ររថយន្តអាមេរិកចេញពីក្រុមហ៊ុន Ford និងបងប្អូនដែលមានសមាជិកគ្រួសារច្រើន ចង់បានរថយន្តធំទូលាយ ប្រភេទ SUV ឬរថយន្តដឹកទំនិញប្រភេទមួយបាំងកន្លះ អាចដឹកទំនិញបានច្រើន ត្រូវប៉ាន់តែម្តង ខណៈពេលនេះក្រុមហ៊ុនលក់រថយន្ត Ford ប្រចាំស្រុកខ្មែរប្រកាសបញ្ចុះតម្លៃរថយន្ត Ford ស៊េរីឆ្នាំ២០២៣ជាច្រើនម៉ូដែល ខណៈតម្លៃបញ្ចុះក្បែរម៉ឺនដុល្លារ។
យោងតាមការចុះផ្សាយលើផេកផ្លូវការ Ford Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ខ្លួនកំពុងដាក់លក់រថយន្តស៊េរីឆ្នាំ២០២៣ ជាច្រើនម៉ូដែលដោយក្នុងនោះរួមមានដូចជា Ranger XLT ជាមួយតម្លៃថ្មី ៤២,៩០០ដុល្លារ Ranger Wildtrak តម្លៃ ៥០,៩០០ដុល្លារ រថយន្ត Everest Titanium តម្លៃ៦៨,៩០០ដុល្លារ និងម៉ូដែលចុងក្រោយគឺរថយន្ត Everest Sport ជាមួយតម្លៃ ៥៥,៩០០ដុល្លារ។
សូមកុំឱ្យឱកាសល្អនេះរំលងផុតណា ឆាប់រួសរាន់ឡើង ការផ្តល់ជួននេះចំនួនមានកំណត់ ដូច្នេះប្រសិនជាប្រិយមិត្តចាប់អារម្មណ៍អាចធ្វើការទំនាក់ទងតាមរយៈលេខទូរស័ព្ទផ្នែកលក់ 078 333 748 | 016 333 ឬ Telegram: https://t.me/FordCambodia៕