ក្រៅពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក៏នឹងមានគម្រោងធំ១ទៀតអមទៅជាមួយគ្នាដែរ
Bunthoeun KoemJUNE 8 20223.2 K views

បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍ផ្លូវធំៗនៅកម្ពុជាកំពុងរីកចម្រើន ទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ផ្លូវល្បឿនលឿន និងផ្លូវទឹកជាដើម។ ក្នុងនោះដែរ ថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ក្រសួងបានស្នើទៅភាគីចិនឲ្យចូលរួមអភិវឌ្ឍន៍គម្រោងសាងសង់ហេដ្ឋារនាសម្ព័ន្ធសំខាន់ៗមួយចំនួនដោយក្នុងមានគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត ខេត្ដស្វាយរៀង ព្រមទាំងផ្លូវរថយន្ដភ្លើងមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញ ទៅទីក្រុងហូជីមិញ ប្រទេសវៀតណាមផងដែរ។

ថ្លែងក្នុងបទសម្ភាស៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន កាលពីថ្ងែទី ០៧ ខែ មិថុនា ឆ្នាំ ២០២២ ​ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងផងអំពីគម្រោងប្រាំឆ្នាំរំកិល ដែលបានដាក់ស្នើទៅមិត្តចិន ក្នុងនោះរួមមាន៖ គម្រោងសាងសង់ផ្លូវបាត់ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវកំពង់ធំ-កំពង់ឆ្នាំង គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ម៉ុកបៃ (ព្រំដែនវៀតណាម) គម្រោងសិក្សា ធ្វើទំនើបកម្មផ្លូវដែកកម្ពុជា និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូចជា៖ គម្រោងសិក្សារថភ្លើងក្រោមដី ប្រព័ន្ធរថភ្លើងអាកាស(Monorail) និងប្រព័ន្ធរថភ្លើងគ្មានអ្នកបើក(AGT) ដើម្បីបញ្ចៀសការកកស្ទះ ចរាចរណ៍ដែលជាបញ្ហាកង្វល់ដ៏ធំក្នុងរាជធានីភ្នំពេញ ដើម្បីរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីពិនិត្យលទ្ធភាពរកថវិកាសាងសង់ជម្រើសណាមួយដែលសមស្របនឹងស្ថានភាពនៃការដឹកជញ្ជូនរបស់ កម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងដ៏ធំនោះគឺគម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់រវាងកម្ពុជា និងវៀតណាម គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅក្រុង ហូជីមិញ ដែលវាជាគម្រោងដ៏ធំមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់។ ចំណែកគម្រោងសិក្សាការដឹកជញ្ជូនផ្លូវទឹកទន្លេបាសាក់ ពីភ្នំពេញឆ្ពោះត្រង់ទៅកាន់សមុទ្រកម្ពុជា ក៏ជាគម្រោងសំខាន់ផងដែរ ដែលអាចផ្ដល់ផលចំណេញយ៉ាងច្រើនកាត់ បន្ថយពេលវេលា កាត់បន្ថយតម្លៃដឹកជញ្ជូន និងនីតិវិធីគ្រប់បែបផងដែរ។ 

សូមជម្រាបថា នៅពេលគម្រោងផ្លូវល្បឿនលឿន និងផ្លូវរថភ្លើង នេះលេចរូបរាង វានឹងអាចធ្វើឲ្យទីក្រុងបាវិត និងតំបន់ដែលគម្រោងទាំងពីរឆ្លងកាត់ កាន់តែមានភាពលេចធ្លោខ្លាំងជាងមុន៕

អត្ថបទដោយ​៖ ឌឿក ស្រី នុច រតនៈ

286402162 329394992704835 7760900384648992999 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia